
៥ឆ្នាំក្រោយកាសែតឌឹខេមបូឌាដេលីបិទទ្វារការិយាល័យ សេរីភាពសារព័ត៌មាននៅកម្ពុជាបន្តរងការរឹតត្បិត
អ្នកជំនាញខាងវិស័យសារព័ត៌មានលើកឡើងថា ចាប់តាំងពីចុងឆ្នាំ២០១៧ មក ពោលគឺ ក្រោយពីកាសែត ឌឹខេមបូឌា ដេលី(The Cambodia Daily) និងវិទ្យុឯករាជ្យមួយចំនួនត្រូវបង្ខំចិត្តបិទការិយាល័យរបស់ខ្លួននៅភ្នំពេញ រហូតមកដល់ពេលបច្ចុប្បន្ននេះ សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែមានការរឹតត្បិត ដោយមិនទាន់មានភាពប្រសើរនៅឡើយ។