កំណាត់ឈើនិងគល់ឈើដែលត្រូវបានជនខិលខូចលួចកាប់ ត្រូវបានប្រទះឃើញដោយក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារពេលចុះល្បាត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

ក្រុមការងារ​ចំពោះកិច្ច​កំពុង​ស៊ើប​អង្កេត​មន្ត្រី​កងរាជ​អាវុធហត្ថ​ម្នាក់ រឿង​កាប់ឈើ​នៅ​ជុំវិញ​តំបន់​ព្រៃឡង់

មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអា​ង​ថា ក្រុម​ការ​ងារ​ចំពោះ​កិច្ច​កំពុង​ធ្វើ​ការស៊ើបអង្កេត​លើ​នាយករ​ង​ការិយាល័យ​បំភ័ន្ត​អក្ខរៈ​កង​រាជអាវុធ​ហត្ថ​ម្នាក់ ដែល​បាន​កាប់​ឈើនិង​ប្រមូល​ទិ​ញ​ឈើក្នុងដែនជម្រកសត្វព្រៃឡង់។

ទីតាំងដីមួយកន្លែងដែលប្រជាសហគមន៍ជនជាតិដើមភាគតិចអះអាងថា ដីរបស់ពួកគេត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើអនុបយោគទៅឱ្យឧកញ៉ា ជឹង ធានសេង ត្រូវបានគេស្គាល់ថាជាប្អូនប្រុសរបស់លោកស្រី ជឹង សុភាព ហៅ យាយភូ។

ជនជាតិពូនង​នៅ​ខេត្តមណ្ឌលគិរី ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគេ​ជាមួយ​ប្អូនប្រុស​លោកស្រី ជឹង សុភាព ហៅ​យាយភូ

ប្រជាសហគមន៍ជនជាតិពូនង នៅ​ភូមិ​ពូតាំង សង្កាត់រមនា និងភូមិ​ពូរ៉ាង ឃុំសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្នើឱ្យរដ្ឋាភិបាល​ដោះស្រាយវិវាទដីធ្លីរបស់ពួកគេ​ជាមួយឧកញ៉ា ​ជឹង ធានសេង​ ដែលទទួលបានដីអនុបយោគ​ទំហំ​សរុប​៣៣៤ហិកតា​ ដែលមានតំលៃជាង៥៤ម៉ឺន​ដុល្លារអាមេរិក​។

មន្ត្រីក្រសួងបរិស្ថាន រួមនឹងអាជ្ញាធរពាក់ព័ន្ធ ចុះមើលទីតាំងដីតំបន់ការពាររបស់ប្រជាសហគមន៍ជនជាតិពូនង ស្ថិតភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

ជនជាតិដើម​ពូនង​ខេត្តមណ្ឌលគិរី​ថា តំបន់​ការពារ​ធម្មជាតិ​របស់​ពួកគេ​គ្រោង​កាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន

ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង ជិត២០០គ្រួសារ នៅ​ខេត្តមណ្ឌលគិរី សម្ដែងក្ដីព្រួយបារម្ភ បន្ទាប់ពី​តំបន់ការពារព្រៃឈើ​របស់ពួកគេ​​ប្រមាណ២៥ហិកតាគ្រោង​ផ្ទេរទៅឱ្យក្រុមហ៊ុន​ចំនួន៣ ដើម្បីធ្វើការអភិវឌ្ឍជាតំបន់ទេសចរណ៍ខ្នាតតូច។

ជនជាតិ​ដើម​ភាគ​តិច​ខេត្តរតនគិរី​ជំរុញ​អាជ្ញាធរ​​​ផ្ដល់​ដី​ជិត​១ ០០០​ហិកតា​ឱ្យ​ពួកគេ​អាស្រ័យ​ផល​

ប្រជាសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ និងទំពួនខេត្តរតនគិរី បានស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដោះស្រាយបញ្ហា​ដីព្រៃសហគមន៍មួយ​មានទំហំជិត ១ ០០០ហិកតា ដែលត្រូវបានក្រុមហ៊ុនឯកជនមួយ​កាន់កាប់ធ្វើជាកម្មសិទ្ធិ ខណៈរឿងនេះបានអូសបន្លាយជិត១ឆ្នាំមកហើយ។

ក្រុមសិស្សនៃអង្គការភាពយន្តឈូករ័ត្ន ថតសកម្មភាពមួយនៃ​អ្នក​ស្រុក​រតនគិរី នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា។

សិស្ស​ផ្នែក​ផលិត​ភាពយន្ត​វ័យក្មេង​មក​ពី​ក្រុម​ជនជាតិដើមភាគតិច​ផ្សេងៗ​គ្នា​មក​រស់នៅ​ជាមួយគ្នា​នៅ​ទីក្រុង​ភ្នំពេញ

លោក គីន លាង កំពុង​រស់​នៅ​ក្នុង​ផ្ទះ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ ជាមួយ​​សិស្សផ្នែកផលិត​ភាពយន្ត​វ័យ​ក្មេងចំនួន៥នាក់​ផ្សេង​ទៀត។ ពួកគេ​កំពុង​មានបទពិសោធក្នុង​ជីវិត​រស់​នៅ​​ទីក្រុង​ជាមួយ​គ្នា ខណៈ​ពួកគេកំពុង​ទទួល​ការ​បណ្ដុះបណ្ដាល​ក្នុង​ការ​ផលិត​ភាពយន្ត​ឯកសារ។

អ្នកស្រី ដូន ច្រុន ចង្អុលទៅដីដែលនាង និងគ្រួសារផ្សេងទៀតធ្លាប់ធ្វើស្រែចម្ការ មុនពេលដំណាំរបស់ពួកគេត្រូវបានបំផ្លាញ ក្នុងខែសីហា ឆ្នាំ២០២១។

សហគមន៍ពូនង​នៅ​ខេត្តមណ្ឌលគិរី​បារម្ភ​បាត់ដី​ដោយសារ​ភាព​មិន​ច្បាស់លាស់​នៃ​ការ​កំណត់​តំបន់​ការពារ

តំបន់ការពារនេះត្រូវបានបែងចែកទៅជា៤តំបន់គឺ «តំបន់សហគមន៍» មានការរឹតត្បិតតិចតួច ដែលអនុញ្ញាតឱ្យធ្វើកសិកម្ម និង «តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព» ដែលមានការរឹតត្បិតខ្លាំង អនុញ្ញាតឱ្យមានការប្រមូលផលខ្នាតតូច ដូចជា ការប្រមូលជ័រ ជាដើម។ នៅឃុំចុងផ្លាស់ ឃុំមេម៉ង់ ស្ថិតនៅភ្នំព្រិច ជាតំបន់សហគមន៍ចម្រុះ និងជា «តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព»។

បុរសម្នាក់ជិះម៉ូតូដឹកកំណាត់ឈើចេញពីព្រៃសហគមន៍តំបន់ការពារធនធានធម្មជាតិ​ឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

ជនជាតិពូនង​នៅ​ខេត្តមណ្ឌលគិរី​ស្នើ​មន្រ្តី​ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​សហគមន៍

ប្រជាសហគមន៍ជនជាតិពូនងនៅខេត្តមណ្ឌលគិរី បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីបរិស្ថាន ឱ្យចូលរួមការពារព្រៃសហគមន៍មួយកន្លែងរបស់ពួកគេដែលកំពុងរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ និងចាត់វិធានការលើជនល្មើស​ឱ្យមានប្រសិទ្ធភាព។

តុលាការ​​បើក​​សវនាការ​​សំណុំរឿង​ចោទ​ប្រកាន់​លោក សម រង្ស៊ី ចុះ​កិច្ចព្រម​ព្រៀង​​កាត់​​ខេត្ត​កម្ពុជា​​នៅ​ភាគឦសាន​ចំនួន​៤​​​ ឱ្យ​​ជនជាតិ​​​ម៉ុងតា​ញ៉ា

សាលា​ដំបូងរាជធានីភ្នំពេញ បានបើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក សម រង្ស៊ី ក្រោម​បទចោទ​ប្រកាន់ «ប៉ុនប៉ង​ប្រគល់​ឱ្យរដ្ឋ​បរទេស​» ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​កាត់ទឹកដី​កម្ពុជា​ចំនួន ៤​ខេត្ត ប្រគល់​ឱ្យជនជាតិ​ដើម​ភាគតិច​​ម៉ុងតាញ៉ា​ដើម្បី​រស់នៅ​។

សកម្មជន​បរិស្ថាន​ម្នាក់​ស្នើ​តុលាការ​ខេត្តរតនគិរី​ទម្លាក់​ចោល​ការ​ចោទប្រកាន់ ក្រោយ​រង​បណ្ដឹង​របស់​មន្ត្រី​មូលដ្ឋាន

សកម្មជនការពារព្រៃឈើ និងបរិស្ថានម្នាក់ នៅខេត្តរតនគិរី បានស្នើ​ដល់​តុលាការ​ទម្លាក់​ចោល​​បទចោទប្រកាន់ ក្រោយពីលោក​រងបណ្ដឹងរបស់អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹង​បទ ​​«កាប់​គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីជាកម្មសិទ្ធិ»។

ពលរដ្ឋជនជាតិដើមភាគតិចពូនង ស្ថិតក្នុងភូមិ​ពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចុះតវ៉ាលើដីដែលអះអាងថាជាកម្មសិទ្ធិសមូសហភាពរបស់ជនជាតិដើមភាគតិច ក្រោយអាជ្ញាធរកាត់ទៅឱ្យឱកញ៉ាម្នាក់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

ជនជាតិដើមភាគតិច​ជិត​១០០គ្រួសារ​បារម្ភ​ពី​ការបាត់បង់​ដី​អាស្រ័យផល ក្រោយ​រដ្ឋាភិបាល​លក់​ដី​នោះ​ឱ្យ​ឧកញ៉ា

ជនជាតិដើមភាគតិចពូនង នៅខេត្តមណ្ឌលគិរី បារម្ភពីការ​បាត់បង់ដីអាស្រ័យ​ផល​ ក្រោយ​ដីសមូហភាពជាង២៥០ហិកតារបស់ពលរដ្ឋ​​ជិត១០០គ្រួសារ នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌល​គិរី ត្រូវបានរដ្ឋាភិបាលលក់ទៅឱ្យឧកញ៉ា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ