យប់ថ្ងៃច័ន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះជួយទប់ស្កាត់ទឹកជំនន់ នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អាជ្ញាធរមូលដ្ឋាន ថាផ្ទះពលរដ្ឋជាង១០០គ្រួសារចាប់ផ្ដើមលិចលង់ដោយជំនន់ស្ទឹងព្រែកត្នោត

អាជ្ញាធរសង្កាត់ដង្កោ បានឱ្យដឹងថា យ៉ាងហោចណាស់ ផ្ទះពលរដ្ឋជាង១០០គ្រួសារ នៅភូមិបាគូ បាន​ចាប់​ផ្ដើមលិ​ចល​ង់ដោយសារ​ជំនន់​ដែលមានប្រភពមកពី​ទឹក​ស្ទឹង​​​ព្រែក​ត្នោត​ហក់ឡើងខ្លាំង ស្របពេលមន្ត្រីជំនាញ​ខេត្ត​កំពង់​ស្ពឺ ក៏បានអះអាងពីផលប៉ះពាល់ផ្ទះសម្បែង និងដំណាំពលរដ្ឋដែលរស់នៅអមដងស្ទឹងនេះ​​ផង​ដែរ។

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ក្រុមមន្ត្រីនៃស្នងការនគរបាលរាជធានីភ្នំពេញ និងអាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យមើលលស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

ខេត្ត-ក្រុង​ចំនួន​១៤ អាច​នឹង​មាន​ជំនន់​ទឹកភ្លៀង ខណៈ​កម្ពុជា​រង​សម្ពាធ​ទាប​ជា​បន្ត​បន្ទាប់​ពេញ​១​សប្តាហ៍

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ខេត្ត-ក្រុង​ចំនួន​១៤នៅតំបន់ទំនាបកណ្ដាល ជាប់ជួរភ្នំ និង​តំបន់​មាត់​សមុទ្រ អាចនឹងមានជំនន់ទឹកភ្លៀង ដោយសារកម្ពុជានឹងទទួលរង​ឥទ្ធិពលជាបន្តបន្ទាប់ពីសម្ពាធទាប និងទ្រនុងសម្ពាធខ្ពស់ ពេញមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា។

ស្ថានភាពទឹកដែលបានកើនឡើងក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅក្រុងបាត់ដំបង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។

ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​បាត់ដំបង​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​ជាង​២៤០០​ខ្នង​និង​ដំណាំ​ជាង​១៥០០​ហិកតា

អាជ្ញាធរ​បានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបងចំនួន៣ថ្ងៃជាប់ៗគ្នាមកនេះ បណ្ដាលឱ្យប៉ះពាល់ស្រុក-ក្រុង​ចំនួន​១៤ ក្នុងនោះបាន​ប៉ះពាល់​ដល់​​​ផ្ទះសម្បែងប្រជាពលរដ្ឋជាង២ ៤០០ខ្នង​ ដំណាំស្រូវ​និងដំណាំផ្សេងទៀតមានចំនួន​ជាង១ ៥០០ហិកតា រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

ពលរដ្ឋរស់នៅសង្កាត់បាក់ខែងដែលរងគ្រោះទឹកជន់ដោយសារតែការចាក់ដីលុបព្រែក

ផ្ទះ​ពលរដ្ឋ​១០​គ្រួសារ​នៅ​សង្កាត់​បាក់ខែង​លិចទឹក​ដោយសារ​ចាក់​ដី​លុប​ព្រែក

ពលរដ្ឋចំនួន១០គ្រួសារនៅសង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ កំពុងស្វែងរកអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ ដោយអះអាងថា ផ្ទះរបស់ពួកគាត់លិចដោយទឹកភ្លៀងជាងកន្លះខែមកហើយ ក្រោយពី​អាជ្ញាធរចាក់ដីលុបព្រែកដែលជាផ្លូវទឹកមួយកន្លែងនៅក្បែរនោះ។​

អាជ្ញាធរ​ខេត្ត​ជាប់​រាជធានី​ភ្នំពេញ​ត្រៀម​បង្ការ​ក្នុង​ករណី​ទឹក​ស្ទឹង​ព្រែកត្នោត​ហក់​ឡើង​បង្ក​ជា​ជំនន់

អាជ្ញាធរខេត្តដែលជាប់រាជធានីភ្នំពេញ កំពុងចាត់វិធានការ​ចាក់ដី​តាមព្រំប្រទល់​​ទប់​ស្កាត់​ប្រព័ន្ធ​ទឹកដែល​​អាច​ហូរ​​​ចេញ​​​ពី​ស្ទឹងព្រែកត្នោត បើសិន​មានភ្លៀងធ្លាក់ខ្លាំង ​និង​តាម​ដាន​ស្ថាន​ភាព​អាកាស​ធាតុ ដើម្បី​ត្រៀម​ជា​មុន​​ក្នុង​ការទប់ស្កាត់​ការជន់លិច​តំបន់ខ្លះក្នុងខេត្តរបស់ខ្លួនដោយ​សារ​ជំនន់​ទឹក​ភ្លៀង។

រាជធានី​-​ខេត្ត​ចំនួន​១២​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ ដោយសារ​កម្ពុជា​រង​ឥទ្ធិពល​ព្យុះ

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រុងប្រយ័ត្នពីកត្តាអាកាសធាតុដែលនឹងចូលមកដល់នៅសប្ដាហ៍ក្រោយនេះ ដោ​​យ​សារតែកម្ពុជារងឥទ្ធិពលព្យុះ បង្កឱ្យរាជធានី-ខេត្ត​ចំនួន​១២ប្រឈម​នឹង​ជំនន់​​ទឹកភ្លៀង ក្នុងនោះមានទាំងរាជធានីភ្នំពេញផងដែរ និងខេត្តខ្លះទៀតជួបបញ្ហាខ្យល់កន្ទ្រាក់​។

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដឹកនាំមន្ត្រីពាក់ព័ន្ធចុះមើលគម្រោងរៀបចំប្រព័ន្ធទប់ស្កា់តនិងការពារពីទឹកជំនន់។ (A24 News)

រដ្ឋា​ភិបាល​ថៃ​ដាក់​ចេញ​ផែនការ​បន្ទាន់​ដើម្បី​កាត់​បន្ថយ​គ្រោះ​មហន្ត​រាយ​ទឹក​ជំនន់

បន្ទាប់​ពីគ្រោះទឹកជំនន់បានវាយលុកទីក្រុងបាងកក ប្រទេសថៃ ដែលបណ្ដាលឱ្យកម្ពស់ទឹកឡើងដល់មួយម៉ែត្រ បន្ទាប់ពីមានភ្លៀងធ្លាក់អស់រយៈពេលជាច្រើនម៉ោង នាយករដ្ឋមន្រ្តី​ និងជារដ្ឋមន្ត្រីក្រសួង​ការពារជាតិថៃ លោក ​ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យមានការដាក់ពង្រាយម៉ាស៊ីនបូមទឹក ដើម្បីរំដោះទឹកចេញពីប្រឡាយនានានៅក្នុងទីក្រុង ក៏ដូចជា​ការប្រមូលយកកាកសំណល់និងស្មៅចេញ ដើម្បីធ្វើឱ្យប្រឡាយបង្ហូរទឹកមានភាពប្រសើរឡើងវិញផងដែរ។

រដ្ឋា​ភិបាល​កាត់​ផ្ទៃ​បឹង​តាមោក​ជាង​១០០​ហិកតា​​ទៀត​ឱ្យ​ក្រសួង​មហាផ្ទៃ​និង​វិស័យ​ឯកជន

រដ្ឋាភិបាលបានបន្តកាត់ដីផ្ទៃបឹងតាមោកជាង១០០​ហិកតាបន្ថែមទៀត ដើម្បីប្រគល់ឱ្យទៅក្រសួងមហាផ្ទៃ និងវិស័យឯកជន​ធ្វើជាកម្មសិទ្ធិផ្ទាល់ ខណៈផ្ទៃបឹងធម្មជាតិមួយនេះត្រូវបាន​កាត់ឱ្យស្ថាប័នរដ្ឋនិង​ឯកជនប្រមាណ១ ០០០ហិកតា​រួចទៅហើយចាប់តាំងពីឆ្នាំ២០១៨មក។

ស្ថានភាពទឹកនៅអាងធម្មជាតិ ស្ថិតនៅភូមិសាស្ត្រស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ)

ក្រសួង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​បញ្ហា​អាកាស​ធាតុ​ ខណៈ​ MRC​ ព្រមាន​ពី​​​ជំនន់​​ទឹក​​ភ្លៀង

ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បាន​អំពាវនាវឱ្យប្រជាពលរដ្ឋ​ទាំងនៅក្នុង​តំបន់ទំនាប​កណ្តាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ខណៈគណៈកម្មការ​ទន្លេ​មេគង្គ (MRC) ក៏​បាន​ព្រមាន​អំ​ពីបញ្ហា​គ្រោះជំនន់​ទឹក​ភ្លៀង​​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ។

ជំនន់ទឹកភ្លៀង

យុវជន​បារម្ភ​ជំនន់​ទឹកភ្លៀង​ ខណៈ​បឹង​ធម្មជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​តែ​បន្ត​លុប

បឹងធម្មជាតិធំៗមួយចំនួននៅរាជធានីភ្នំពេញ ក្នុងនោះរួមមានបឹងកក់ បឹងជើងឯក បឹងទំពុន និងបឹងតាមោក ជាដើម ត្រូវបានគេមើលឃើញថា ជាកន្លែងស្តុកទឹកស្អុយ និងរំដោះ​ទឹកដែលហូរចេញពីទីក្រុងអំឡុងពេលភ្លៀងធ្លាក់នារដូវវស្សា។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បឹងទាំងនោះត្រូវបានរដ្ឋាភិបាលកាត់ប្រគល់ឱ្យក្រុមហ៊ុន បុគ្គលមានអំណាច និងស្ថាប័នរដ្ឋ ដើម្បីសាងសង់​​អគារនិង​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​​ៗ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ