អាមេរិកថាក្រុមហ៊ុនចិនមួយចំនួនផ្គត់ផ្គង់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន

សហរដ្ឋអាមេរិកថា ក្រុមហ៊ុនចិនមួយចំនួនកំពុង​ផ្គត់​ផ្គង់​ដល់​ប្រទេស​រុស្ស៊ី​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន និង​បាន​បង្ហាញពីក្តីបារម្ភនេះទៅកាន់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ចូលរួមសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងការបរទេសចិន ស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកក្នុងខែកុម្ភៈខាងមុខ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារម្សិលមិញថា ប្រទេសចិនស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken)​ មកកាន់ប្រទេសនេះ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែកុម្ភៈខាងមុខ។

អ្នក​ធ្វើ​ដំណើរ​ដើរ​អូសអីវ៉ាន់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ប៉េកាំង ​ចំពេល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

រុស្ស៊ីថាមិនឃើញមានគ្រោះថ្នាក់ណាមួយពីការដកចេញនូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់ចិនឡើយ

ទីភ្នាក់ងារព័ត៌មាន Tass បានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់រស្ស៊ីមួយរូបដែល​បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​មិន​ឃើញ​មាន​គ្រោះថ្នាក់ណាមួយពីការដកចេញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់ទីក្រុងប៉េកាំងនោះ​ទេ​​ ហើយ​ថា​ខ្លួន​នឹង​មិន​រឹតបន្តឹង​ចំ​​ពោះ​អ្នកដំណើរមកពីប្រទេសចិនឡើយ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ថ្លែងក្នុងសន្និសីទកាសែតជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi និងរដ្ឋមន្ត្រីការពារជាតិ Yasukazu Hamada ជាផ្នែកមួយនៃកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាសន្តិសុខអាមេរិក-ជប៉ុន ឆ្នាំ២០២៣ នៅក្រសួងការបរទេសក្នុងទីក្រុង Washington សហរដ្ឋអាមេរិក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ។

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកព្រួយបារម្ភថា ការឈ្លានពានតៃវ៉ាន់ដោយចិនអាចនឹងកើតឡើង

រដ្ឋមន្ត្រី​ការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានលើកឡើង​នៅថ្ងៃពុធម្សិលមិញ ដោយហាក់សម្ដែងជាការសង្ស័យថា ការបង្កើនសកម្មភាពយោធារបស់ចិន នៅជិតច្រកសមុទ្រតៃវ៉ាន់ គឺជាសញ្ញានៃ​ការឈ្លាន​ពាន​ដោយ​ទីក្រុង​ប៉េកាំង​នៅលើដែនកោះមួយនេះ ដែលអាចនឹងកើតមានឡើងនៅពេលខាងមុខនេះ។

ចិន កូវីដ-១៩

ចិនផ្អាកចេញទិដ្ឋាការរយៈពេលខ្លីសម្រាប់ភ្ញៀវទេសចរកូរ៉េខាងត្បូង និងជប៉ុន ជាការតបតចំពោះការរឹតត្បិតលើអ្នកដំណើរមកពីចិន

ចិន​ផ្អាក​ចេញ​ទិដ្ឋាការ​រយៈពេលខ្លីសម្រាប់ភ្ញៀវទេសចរមកពីកូរ៉េខាងត្បូង និងជប៉ុន ដែល​ជាការ​តប​ត​ជា​លើកដំបូង ចំពោះបណ្តាប្រទេសដែលដាក់ចេញនូវវិធានការរឹតត្បិតលើអ្នកដំណើរមកពីប្រទេសចិន ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

អ្នក​ជំងឺ​ដេក​លើ​គ្រែ​នៅ​កន្លែង​រង់​ចាំ​ ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ នៃ​មន្ទីរពេទ្យ Zhongshan ចំ​ពេល​ដែល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋជិត ៩០% នៅខេត្តហឺណាន (Henan) ប្រទេសចិន ឆ្លងជំងឺកូវីដ-១៩

មន្ត្រីជាន់ខ្ពស់ចិនមួយរូបបានឱ្យ​​ដឹង​នៅថ្ងៃចន្ទនេះថា ប្រជាពលរដ្ឋស្ទើរតែ ៩០ភាគរយ នៅក្នុងខេត្ត​ហឺ​ណាន (Henan) ដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៣របស់ប្រទេសចិន ឥលូវនេះបានឆ្លងជំងឺកូវីដ-១៩ ខណៈប្រទេសនេះ​កំពុងប្រឈមនឹងការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

ចិនធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ជាថ្មីទៀត

យោធាចិនបាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​សមយុទ្ធ​យោធា​ជុំវិញ​​កោះតៃវ៉ា​ន់​ កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ជា​សមយុទ្ធលើកទី២ ក្នុងរយៈពេលតិចជាងមួយខែ ដោយ​ក្រសួងការពារជាតិតៃវ៉ាន់បានរាយ​ការណ៍​ថា ខ្លួន​បាន​ឃើញ​យន្ត​ហោះ​ចម្បាំងចិនចំនួន៥៧​គ្រឿង។

អ្នក​ជំងឺ​ដេក​លើ​គ្រែ​នៅ​កន្លែង​រង់​ចាំ​ ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ នៃ​មន្ទីរពេទ្យ Zhongshan ចំ​ពេល​ដែល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។

ចិនថ្លែងការពារវិធានការឆ្លើយតបវីរុសកូវីដរបស់ខ្លួន បន្ទាប់ពី WHO និងលោក ចូ បៃដិន បង្ហាញការព្រួយបារម្ភ

ប្រទេស​​ចិន​​ នៅ​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញនេះ បាន​ថ្លែង​ការ​ពារ​​វិធាន​​ការ​​ដោះ​ស្រាយ​​កា​រ​​ផ្ទុះ​​ឡើង​នៃ​ជំងឺ​កូវីដ-១៩​ ដ៏​ខ្លាំង​ក្លា​របស់​ខ្លួន​ បន្ទាប់​ពី​ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាន​សម្តែង​ការ​ព្រួយ​បារម្ភ ខណៈ​អ​ង្គការសុខភាពពិភពលោក (WHO) លើក​ឡើង​​ថា ទីក្រុង​ប៉េកាំង​ ហាក់​លាក់បាំងពីចំនួនជាក់លាក់នៃអ្នក​ស្លាប់​ដោយ​សារជំងឺនេះ។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ថតរូបជាមួយប្រធានាធិបតីចិន លោក Xi Jinping ក្នុងពិធីស្វាគមន៍នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។

លោក ស៊ី ជីនពីង៖ ចិនត្រៀមបន្តការចរចាប្រេងនិងឧស្ម័នឡើងវិញជាមួយហ្វីលីពីន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឱ្យដឹងនៅថ្ងៃពុធម្សិល​មិញ​ថា ប្រទេសចិន​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​បន្តកិច្ចចរចាលើប្រេង ឧស្ម័ន និងការគ្រប់គ្រងបញ្ហាដែនសមុទ្រឡើងវិញ ​ជាមួយ​ប្រទេសហ្វីលីពីន។

អ្នក​ជំងឺ​ដេក​លើ​គ្រែ​នៅ​កន្លែង​រង់​ចាំ​ ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ នៃ​មន្ទីរពេទ្យ Zhongshan ចំ​ពេល​ដែល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។

WHO ទាមទារចិនឱ្យផ្ដល់ទិន្នន័យច្បាស់លាស់ទាក់ទងនឹងការឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេស

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ហាក់មិនសូវមានការយកចិត្តទុក​ដាក់​ពីភា​ព​ធ្ងន់​ធ្ងរ​នៃ​ការ​កើនឡើងនៃការឆ្លងមេរោគកូវីដ-១៩ នៅក្នុងប្រទេស ខណៈអ​ង្គការសុខភាពពិភពលោក (WHO) បាននិងកំពុង​ស្វែងរកព័ត៌មានលម្អិតអំពីការវិវត្តនៃមេរោគនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ