លោក ចូ បៃឌិន ទស្សន៍ទាយពីជោគវាសនាអាក្រក់សម្រាប់លោក ពូទីន បន្ទាប់ពីឈ្លានពានអ៊ុយក្រែន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នៅថ្ងៃអង្គារម្សិលមិញ បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ការដែលលោកឈ្លានពានអ៊ុយក្រែន បើទោះបីជាយុទ្ធនាការយោធារបស់ខ្លួននៅពេលនេះហាក់ទទួលបានជោគជ័យក្នុងរយៈពេលខ្លីក៏ដោយ។