(ស្ដាំ) លោក​​នាយក​រដ្ឋ​មន្ត្រី បូរីស ចនសុន (Boris Johnson) ជួបពិភាក្សាជាមួយ (ឆ្វេង) លោកប្រធានាធិបតីអ៊ុយក្រែន Zelensky ពាក់ព័ន្ធស្ថានភាពអ៊ុយក្រែននិងរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

អង់គ្លេស​ថា​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​បាន​ចាប់​ផ្ដើម​ហើយ

រដ្ឋមន្ត្រីអង់គ្លេសមួយរូបបានឱ្យដឹងនៅថ្ងៃអង្គារ​ ខណៈ​​លោក​​នាយក​រដ្ឋ​មន្ត្រី បូរីស ចនសុន (Boris Johnson) ដឹកនាំកិច្ចប្រជុំឆ្លើយ​តបបន្ទាន់មួយរបស់រដ្ឋាភិបាលជុំវិញវិបត្តិនៅអ៊ុយក្រែន ថាការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្ដើមហើយ ដូច្នេះអង់គ្លេសនឹងដាក់ទណ្ឌកម្មនានាលើរុស្ស៊ី។

ទាហានប្រទេសអ៊ុយក្រែនប្រចាំការនៅតំបន់មួយនៃប្រទេស។

ស្ថានទូតចិន​ប្រចាំ​នៅ​អ៊ុយក្រែន​ប្រាប់​ពលរដ្ឋ​ខ្លួន​ឱ្យ​ចៀសវាង​ទៅ​កាន់​តំបន់​អស្ថិរភាព

ស្ថានទូតចិនប្រចាំនៅប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានជូនដំណឹងដល់ពលរដ្ឋនិងធុរកិច្ចទាំង​ឡាយរ​បស់ខ្លួន​ឱ្យចៀសវាងទៅកាន់តំបន់អស្ថិរភាពទាំងឡាយក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលប្រទេសមួយនេះ​បច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងវិបត្តិ​ជាមួយប្រទេស​រុស្ស៊ី។

(ស្ដាំ) នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal ក្នុងជំនួបពិភាក្សាជាមួយមន្ត្រីទូតជប៉ុនប្រចាំអ៊ុយក្រែន កាលពីខែធ្នូ ឆ្នាំ២០២១។

ជប៉ុន​នឹង​សម្របសម្រួល​ជាមួយ​ក្រុម​ប្រទេស G7 ទាក់ទង​នឹង​វិបត្តិ​នៅ​អ៊ុយក្រែន

រដ្ឋ​មន្ត្រី​ក្រសួង​​ហិរញ្ញវត្ថុជប៉ុន​​ លោក ស៊ុនីហ្ស៊ី ស៊ុយហ្ស៊ុគី (Shunichi Suzuki) បានឱ្យដឹងនៅថ្ងៃអង្គារ​នេះ​ថា ប្រទេស​របស់​លោក​នឹង​សម្របសម្រួលជាមួយក្រុម​ប្រទេស​មាន​​សេដ្ឋកិច្ច​​ជឿនលឿន​ទាំង​៧ (G7) ក្នុងការដោះស្រាយស្ថានភាពនៅអ៊ុយក្រែន ខណៈដែលខ្លួនក៏កំពុងតែឃ្លាំមើលយ៉ាងយក​ចិត្តទុកដាក់ពីផលប៉ះពាល់ដែលអាចកើតមានឡើងលើសេដ្ឋកិច្ចរបស់ខ្លួន។

យន្តហោះដឹកសព្វាវុធរបស់អាមេរិកជាជំនួយសម្រាប់អ៊ុយក្រែនការពារប្រទេសពីការឈ្លានពានរបស់រុស្ស៊ី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

អាមេរិកផ្ដល់ជំនួយសព្វាវុធដល់អ៊ុយក្រែនបន្ថែម ដើម្បីត្រៀមទប់ទល់នឹងការឈ្លានពានពីរុស្សី

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Yuriyovych Reznikov បានឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញថា ប្រទេសរបស់ខ្លួនបានទទួលសព្វាវុធពីសហរដ្ឋអាមេរិកជាលើកទី២ ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយការពារជាតិក្នុងទំហំទឹកប្រាក់សរុបចំនួន២០០​លាន​ដុល្លារ។

(ឆ្វេង) ប្រធាន​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប លោក Josep Borrell និង (ស្ដាំ) នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal ក្នុងជំនួបពិភាក្សាមួយកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។

សហភាពអឺរ៉ុប​គ្មាន​គម្រោង​ប្រាប់​ឱ្យ​គ្រួសារ​អ្នក​ការទូត​ចាកចេញ​ពី​អ៊ុយក្រែន​នោះ​ទេ

ប្រធាន​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប លោក Josep Borrell បានឱ្យដឹងនៅថ្ងៃចន្ទនេះថា សហភាព​អឺរ៉ុបមិនមានគម្រោងប្រាប់ដល់គ្រួសារអ្នកការទូតរបស់ខ្លួនឱ្យចាកចេញពីអ៊ុយ​ក្រែន​នៅពេលនេះនោះទេ។

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ក្នុងសន្និសីទសារព័ត៌មានមួយកាលពីដើមខែតុលា ឆ្នាំ២០២១។

អាមេរិក​ចង់ឃើញ​សន្តិភាព​ស្រប​ពេល​មាន​វិបត្តិ​នៅ​អ៊ុយក្រែន

មន្រ្តីការទូតកំពូលមួយរូប​របស់ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន នឹងព្យាយាម​ដោះស្រាយ​វិបត្តិ​ដែលកើតឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលរូបលោក​នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេស​រុស្ស៊ី នៅ​ទីក្រុងហ្សឺណែវ ក្នុងសប្ដាហ៍នេះ បន្ទាប់ពីជួប​ជាមួយមេដឹកនាំអ៊ុយក្រែននៅទីក្រុង Kyiv និងមន្ត្រីអឺរ៉ុបនានា នៅទីក្រុងប៊ែរឡាំង។

លោកស្រី Ursula Von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប។

គណៈកម្មការ​អឺរ៉ុប​ព្រមាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ប្រសិនបើ​ប្រទេស​នេះ​ឈ្លានពាន​អ៊ុយក្រែន

ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី Ursula Von der Leyen បានឱ្យដឹងនៅថ្ងៃសុក្រនេះថា សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី ប្រសិនបើយោធារបស់ប្រទេសមួយនេះឈ្លានពានអ៊ុយក្រែន។

អ្នកស្រី Annalena Baerbock រដ្ឋមន្ត្រីកា​របរទេសអាល្លឺម៉ង់​ ថ្លែងក្នុងជំនួបពិភាក្សាមួយកាលពីពេលកន្លងទៅ។

អាល្លឺម៉ង់​ថា រុស្ស៊ី​អាច​នឹង​ជួប​ផល​វិបាក​ធ្ងន់ធ្ងរ​ប្រសិនបើ​ខ្លួន​ឈ្លានពាន​អ៊ុយក្រែន

រដ្ឋមន្ត្រីកា​របរទេសអាល្លឺម៉ង់​ថ្មី អ្នកស្រី Annalena Baerbock បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា រុស្ស៊ីអាច​នឹង​ប្រឈម​មុខ​នឹងផលវិបាកធ្ងន់ធ្ងរប្រសិនបើខ្លួនឈ្លានពានអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន (Vladimir Putin) និងសមភាគី​អាមេរិក លោក ចូ បៃឌិន (Joe Biden) ក្នុងកិច្ចពិភាក្សាមួយតាមប្រព័ន្ធវីដេអូ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

ប្រធានាធិបតី​រុស្ស៊ី និង​អាមេរិក​យល់ព្រម​ក្នុង​ការ​មាន​កិច្ចចរចា​ជាមួយ​គ្នា​បន្ថែម​ទៀត

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន និងសមភាគី​អាមេរិក លោក ចូ បៃឌិន បានយល់ព្រមក្នុងការមានកិច្ចចរចាជាមួយគ្នាបន្ថែម​ទៀត ស្របពេលដែលភាពតានតឹងជុំវិញច​លនា​​ទ័ព​របស់រុស្ស៊ីនៅក្បែរព្រំដែនអ៊ុយក្រែនកើនឡើង។ នេះបើតាមការផ្សព្វផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

នាវា​ចម្បាំង​រុស្ស៊ី​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះសី​ហនុដើម្បី​រឹត​ចំណងមិត្តភាពកងទ័ពជើងទឹកជាមួយកម្ពុជា

នាវាចម្បាំង​៣គ្រឿង​របស់​ប្រទេស​រុស្ស៊ី​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះ​សីហនុ ដើម្បីបង្កើន​ចំណង​ទំនាក់​ទំនង​ទ័ពជើង​ទឹក​រវាង​ប្រទេស​ទាំង​ពី​ឲ្យ​កាន់​តែ​ប្រសើរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ