សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបញ្ជូនជនជាតិវៀតណាម​ម្នាក់​ទៅ​តុលាការ​ក្រោយ​នេសាទ​ខុសច្បាប់​នៅ​បឹងទន្លេសាប

សមត្ថកិច្ចខេត្តកំពង់ឆ្នាំង អះអាងថា មន្ត្រីជំនាញបានបញ្ជូនជនជាតិវៀតណាមម្នាក់ទៅតុលាការ ក្រោយរកឃើញថាបាន​ធ្វើ​សកម្មភាពនេសាទ​ដោយខុសច្បាប់នៅបឹងទន្លេសាប។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រី៖ អ្នកណា​ពូកែ​ទៅ​យក​កម្ពុជា​ក្រោម​ខ្លួនឯង លោក​ជួយ​ធ្វើ​ក្ដារមឈូស​និង​កប់សពឱ្យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អ្នកណាខ្លាំងពូកែទៅយកកម្ពុជាក្រោមខ្លួនឯងទៅ ហើយលោកនឹងជួយធ្វើក្ដារមឈូសនិងជួយកប់សពឱ្យ ដោយថា កម្ពុជាក្រោមមិនមែនបាត់បង់ក្នុងជំនាន់លោកដឹកនាំនោះទេ ពោលគឺបានបាត់បង់តាំងពីមុនឪពុក រួមទាំងរូបលោកមិនទាន់កើតមកម្ល៉េះ។

មន្ត្រីថា​អាជ្ញាធរ​វៀតណាម​មិន​ទទួល​យក​អន្តោប្រវេសន៍​ខ្លួន​ដែល​ចង់​ត្រលប់​ទៅ​ប្រទេស​វិញ

មន្ត្រី​ជំ​នាញ ​ជំរុញឱ្យធ្វើ​វិ​សោធ​នកម្មច្បាប់​អ​ន្តោប្រវេ​សន៍​ឆ្នាំ​១៩​៩​៤​ជា​ប​ន្ទាន់​ ​ដើ​ម្បីធា​នា​​​ប្រ​សិទ្ធ​ភា​ពគ្រ​​ប់​គ្រ​​​ង​ជ​នអ​ន្តោប្រវេសន៍​ ក្រោយ​ពីរ​កឃើញថា ផ្នែក​មួយ​នៃប​ញ្ហា​នេះ គឺ​​អាជ្ញា​ធរវៀតណា​ម​​​​​មិ​​​ន​ព្រម​​ទទួ​​​ល​​​​យកព​លរដ្ឋវៀ​តណា​មដែលរឹងរូស​​ឱ្យ​ត្រលប់ទៅ​ស្រុកកំ​ណើតវិញទេ ទោះ​ពួកគេចង់ទៅក៏ដោយ​។ 

ពលរដ្ឋចុះទៅសួរនាំបុគ្គលឈ្មោះ «ហោ ប៊ុនធឿន» នៅចំណុចភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ពាក់ព័ន្ធនឹងការជីកកាយបិទផ្លូវសាធារណៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ពលរដ្ឋ​ចោទ​បុគ្គលិក​ក្រុមហ៊ុន​វៀតណាម​មួយ​ថា​ជីកកាយ​ដី​បំពាន​ផ្លូវ​សាធារណៈ

ក្រុមប្រជាពលរដ្ឋនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយ ករណីដែលបុគ្គលិកស៊ីឈ្នួលធ្វើការឱ្យក្រុមហ៊ុនដាំអំពៅរបស់វៀតណាមបានជីកកាយបិទផ្លូវសាធារណៈក្នុងភូមិ បង្កឱ្យមានការតវ៉ាពីប្រជាពលរដ្ឋ។

លោក ហ៊ុន សែន ទម្លាយ​រឿង​ចាប់​ខ្លួន​លោក ប៉ែន សុវណ្ណ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយថា ការចាប់ខ្លួនលោក ប៉ែន សុវណ្ណ កាលពីជាង៤០ឆ្នាំមុន ដោយ​សារតែ​អតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជារូបនោះ មានផែនការក្បត់​បក្ស និង​បាន​សាង​កំហុសជា​ច្រើន​ទៀត រួ​មទាំង​ការច្បាមអំណាចក្នុងជួររដ្ឋាភិបាល។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

កម្ពុជា​ទាមទារ​ឱ្យ​មេទ័ព​វៀតណាម​ម្នាក់​សុំទោស​ជា​សាធារណៈ ដើម្បី​ផ្សះផ្សា​របួស​ផ្លូវចិត្ត

មេដឹកនាំកម្ពុជាទាមទារឱ្យមេទ័ពវៀតណាមមួយរូប​សុំទោស​ដើម្បីផ្សះផ្សារបួសផ្លូវចិត្តឡើងវិញ ចំពោះ​ការអត្ថា​ធិប្បាយ​ដែល​ថា កម្ពុជាជា​ប្រភពចម្លងជំងឺកូវីដ-១៩​ ចូលទៅ​ក្នុង​ប្រទេស​វៀតណាម បើមិនរឹត​បន្តឹង​ការឆ្លងកាត់​តាមច្រកព្រំដែន។

រូបថតពីលើអាកាសបង្ហាញពីផ្ទះដែលត្រូវបានបំផ្លាញនិងលិចក្នុងទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុង (typhoon) នៅស្រុក Le Thuy ខេត្ត Quang Binh ភាគកណ្តាលប្រទេសវៀតណាម កាលពីឆ្នាំ២០២០។ (UNICEF/Pham/AFP-Services)

មនុស្ស​១៨នាក់​បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹកជំនន់​និង​រអិល​បាក់ដី​នៅ​វៀតណាម

អាជ្ញាធរវៀតណាម បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យមានជាគ្រោះទឹកជំនន់ និង​ការរអិលបាក់ដី​នៅភាគកណ្ដាលប្រទេស បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់១៨នាក់បាត់​ខ្លួន និងប្រឈមនឹងការបាត់បង់ជីវិត ខណៈដែលផ្ទះសម្បែងនិងផ្លូវថ្នល់នានាត្រូវបានបំផ្លិចបំផ្លាញនិងរងការខូចខាត។ នេះបើតាមការផ្សព្វផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

ពលរដ្ឋវៀតណាមមកទទួលសេវាគាំពារនិងពិនិត្យពាក់ព័ន្ធកូវីដ-១៩។ (un.org)

វៀតណាម​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ឱ្យ​បាន​ឆាប់

នាយករដ្ឋមន្ត្រីវៀតណាម បានឱ្យដឹងនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលរបស់ខ្លួន​នឹងព្យាយាមដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មដែលបណ្ដាលមកពីករណីជំងឺរាតត្បាតនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ ដើម្បីស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អំណោយជាសម្ភារបរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

វៀតណាម​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង Covaxin របស់​ឥណ្ឌា ក្នុង​លក្ខខណ្ឌ​បន្ទាន់

ក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសខ្លួន​បានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩ ឈ្មោះ Covaxin របស់មន្ទីរ​ពិសោធន៍​ឥណ្ឌាមួយ ក្នុងលក្ខ​ខណ្ឌ​បន្ទាន់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងក្នុងពិធីប្រគល់និងទទួលនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផ្ដល់ជូនប្រទេសវៀតណាម ដោយធ្វើឡើងនៅព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

កម្ពុជា​ផ្ដល់​វ៉ាក់សាំង​កូវីដ-១៩ចំនួន​២​សែន​ដូស​ដល់​ប្រទេស​វៀតណាម

រដ្ឋាភិបាលកម្ពុជាបានផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២សែនដូស ជូនដល់រដ្ឋាភិបាលវៀតណាមនៅថ្ងៃនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ