ទីតាំងកាស៊ីណូក្រោន ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។

ជនជាតិ​វៀតណាម​ម្នាក់​ស្លាប់​បន្ទាប់​ពី​ធ្លាក់​ពីលើ​អាគារ​កាស៊ីណូ​មួយ​ក្នុង​ក្រុងបាវិត

សមត្ថកិច្ច​នៅខេត្តស្វាយ​រៀង ឱ្យដឹងថា បុរសជាជនជាតិវៀតណាមម្នាក់​បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីធ្លាក់ពីលើជាន់ទី៨ នៃកាស៊ីណូមួយកន្លែងក្នុងក្រុងបាវិត ខណៈ​កាស៊ីណូនោះ​ត្រូវ​បាន​​គេ​ស្គាល់​​​​ថា​​​ជា​​កម្ម​សិទ្ធិ​របស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោក កុក អាន។

លោក ហ៊ុន សែន និង ឯកឧត្តមង្វៀន សួនហ៊្វុក

លោក ហ៊ុន សែន៖ ការ​បោះបង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​សម្រេច​បាន​៩០%​ហើយ

​នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងពីការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមដែលសម្រេចបានជាផ្លែផ្កា​កើនដល់៩០ភាគរយហើយ ដោយនៅសល់១០ភាគរយទៀត ភាគីទាំងពីរកំពុងចរចាគ្នាដើម្បីធ្វើការងារនេះបន្តទៀត។ 

កសិដ្ឋានចិញ្ចឹមជ្រូក

កសិករថា កម្សោយការអនុវត្តច្បាប់នាំឱ្យការនាំជ្រូកខុសច្បាប់ចូលមកកម្ពុជាបន្តកើតមាន

កសិករ​ចិញ្ចឹមជ្រូកបានលើកឡើងថា កម្សោយនៃការអនុវត្តច្បាប់ជាហេតុនាំឱ្យការនាំជ្រូករស់ខុសច្បាប់ចូលមកកម្ពុជាតាមច្រករបៀងជាប់ព្រំដែនវៀតណាម នៅតែបន្តកើតមានជាហូរហែ។​

មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បើក​ប្រតិបត្តិការ​មួយ​នៅ​ទីតាំងអគារ «ជីងកាង» ក្នុង​ខេត្ត​ព្រះសីហនុ ​ដោយអះអាងថា ពួកគេអនុវត្តវិធានការ​រដ្ឋបាល​ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

ជនជាតិ​វៀតណាម​២០០នាក់​ត្រូវបាន​បញ្ជូន​យ៉ាង​អាថ៌កំបាំង​ចេញ​ពី​អគារ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ

អាជ្ញាធរ​កម្ពុជា ​​កាលពី​សប្ដាហ៍​មុន ​បានបើក​ប្រតិបត្តិការ​មួយ​នៅ​ទីតាំងអគារ «ជីងកាង» ក្នុង​ខេត្ត​ព្រះសីហនុ ​ដោយអះអាងថា ពួកគេអនុវត្តវិធានការ​រដ្ឋបាល​ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្ឡែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។

លោក ស ខេង បញ្ជា​ទៅ​សមត្ថកិច្ច​ឱ្យ​បណ្ដេញ​ជនបរទេស​ខុសច្បាប់​ចេញពី​កម្ពុជា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាទៅសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ដោយចាប់និងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជាវិញ ហើយមិនត្រូវខ្វល់ថាជាជនបរទេសណានោះទេ។

បទយកការណ៍៖ កសិករខ្លះ​នៅខេត្តព្រៃវែង​ បន្តចិញ្ចឹមជ្រូកដោយប្រថុយប្រថានទោះប្រឈមនឹងការខាត​បង់

សមាគមចិញ្ចឹមសត្វកម្ពុជាជំរុញអាជ្ញាធរតាមព្រំដែនកម្ពុជា-វៀតណាម ទប់ស្កាត់ការនាំចូលសត្វរស់និងសាច់បង្កកខុសច្បាប់

សមាគមចិញ្ចឹមសត្វកម្ពុជាជំរុញឱ្យអាជ្ញាធរខេត្តតាមព្រំដែនកម្ពុជា-វៀតណាម ទប់ស្កាត់ការនាំចូលផលិតផលសាច់សត្វ និងសាច់បង្កកខុសច្បាប់តាមច្រករបៀងនានា ខណៈរកឃើញថាការនាំចូលមានកាន់តែច្រើន ស្របពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខិតជិតចូលមកដល់។

អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ទិញ​ត្រី​ពី​ជនល្មើស​នេសាទ​ខុស​ច្បាប់

អាជ្ញាធរ​ចម្រុះ​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​ព្រះរាជអាជ្ញា​ខេត្ត​បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ជា​ឈ្មួញ​ទិញត្រី​ឆក់ត្រជាក់​នៅ​លើ​តំបន់​បឹងទន្លេសាប ខេត្តកំពង់ឆ្នាំង​នៅរសៀល​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ។

អាជ្ញាធរ​ខេត្ត​ជាប់​បឹង​ទន្លេសាប​ចាប់​ផ្តើម​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ ក្រោយ​មាន​បញ្ជា​ពី​នាយករដ្ឋមន្ត្រី

អាជ្ញាធរ​ខេត្ត​ជាប់​បឹង​ទន្លេសាប​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្រោយ​មាន​បទបញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

លោក ហ៊ុន សែន បញ្ជា​កងទ័ព​និង​នគរបាល​ប្រើ​ឧទ្ធម្ភាគចក្រ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹងទន្លេសាប

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យកងទ័ពនិងកងកម្លាំងនគរបាលចូលរួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បង្ក្រាប​​បទ​ល្មើសនេសាទខុសច្បាប់នៅលើបឹងទន្លេសាប។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។

លោក ស ខេង បារម្ភ​ថា​ការ​បន្ត​ជួលដី​ឱ្យ​វៀតណាម​បង្ក​ជា​ទំនាស់​ដីធ្លី​ស្មុគស្មាញ​នៅ​តាម​ព្រំដែន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ណែនាំទៅអាជ្ញាធរតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ប្រាប់ពលរដ្ឋខ្មែរឱ្យឈប់ជួលដីទៅពលរដ្ឋវៀតណាមអាស្រ័យផលបន្តទៀត ដោយលោកបារម្ភថានឹងអាចបង្កជាទំនាស់ដីធ្លីដែលមានភាពស្មុគស្មាញនៅតាមព្រំដែន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ