ក្រុមស្ត្រីថ្ងៃសុក្រស្នើលោក ស ខេង ផ្ទេរស្វាមីពួកគេពីពន្ធនាគារត្រពាំងផ្លុងមកព្រៃសវិញ
ភរិយានិងសាច់ញាតិរបស់សកម្មជនបក្សសង្គ្រោះជាតិដែលតុលាការរំលាយ ឬហៅថា «ក្រុមស្ត្រីថ្ងៃសុក្រ» បាននាំគ្នាទៅដាក់ញត្តិនៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារឱ្យផ្ទេរស្វាមីរបស់ពួកគេពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មកកាន់ពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញវិញ និងទទូចឱ្យបញ្ឈប់នូវការប្រើប្រាស់អំពើហិង្សានៅក្នុងពន្ធនាគារ។