
តំណាងអយ្យការបើកការស៊ើបសួរលើជនជាតិចិន១១នាក់ ពាក់ព័ន្ធរឿងផលិតដោយខុសច្បាប់នូវសារធាតុញៀន
តំណាងអយ្យការអមតុលាការរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើករណីជនជាតិចិនចំនួន១១នាក់ ក្រោយសមត្ថកិច្ចជំនាញបានបង្ក្រាបទីតាំងកែច្នៃគ្រឿងញៀនមួយចំនួននៅរាជធានី-ខេត្តចំនួន៤ ដោយរឹបអូសបាននូវសារធាតុញៀនជិត២តោន និងសារធាតុគីមីជិត៣០០តោន។