កូដករ​ណាហ្គាវើលដ៍​​៥០នាក់​ប្រមូលផ្ដុំគ្នា​នៅ​មុខ​តុលាការ ដើម្បី​គាំទ្រ​កូដករ​២នាក់​ចូលបំភ្លឺ

កូដករណាហ្គាវើលដ៍ប្រមាណ៥០នាក់ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីគាំទ្រសហការីរបស់ពួកគេ២នាក់ដែលត្រូវចូលបំភ្លឺនៅតុលាការនាព្រឹកថ្ងៃសុក្រ​នេះ ក្រោម​ចោទ​ថា​ «រារាំង​ការអនុវត្តវិធានការការពារជំងឺកូវីដ-១៩»។

កញ្ញា សេង ធារី នៅមុខសាលាដំបូងរាជធានីភ្នំពេញ ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធសវនាការក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

តុលាការ​បន្ត​សវនាការ​សួរ​ដេញដោល​កញ្ញា សេង ធារី ពាក់ព័ន្ធ​ដំណើរ​វិល​ត្រលប់​លោក សម រង្ស៊ី

សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការសួរដេញដោលលើអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ កញ្ញា សេង ធារី ក្រោមបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធដំណើរការវិលត្រលប់របស់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា។

រថយន្តពន្ធនាគារដឹកអ្នកជាប់ឃុំដែលជាសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញក្រោយបញ្ចប់សវនាការ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

សកម្មជន​បក្សប្រឆាំង​កំពុង​ជាប់ឃុំ​​ជាង​១០នាក់​ស្នើ​តុលាការ​ទម្លាក់​បទចោទ​ប្រកាន់​និង​ដោះលែង​ពួកគេ

សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារចំនួន១៣នាក់ បាន​ស្នើទៅតុលាការទម្លាក់ចោលបទចោទប្រកាន់និងដោះលែងពួកគេឱ្យមានសេរីភាពវិញ ដោយថា ពួកគេ​មិនបានជាប់ពាក់ព័ន្ធនឹងផែនការ៥ចំណុច​នៃ​ចលនាសង្គ្រោះជាតិ​ដែលបង្កើត​ឡើង​ដោយ​លោក សម រង្ស៊ី និងមន្ត្រីផ្សេងទៀតទេ។

កញ្ញា សេង ធារី ឈរលើកម្រាមដៃបី នៅមុខសាលាដំបូងរាជធានីភ្នំពេញ ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធសវនាការក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

កញ្ញា សេង ធារី ប្រាប់​តុលាការ​ថា​កញ្ញា​គាំទ្រ​ផែនការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី ថ្ងៃ៩វិច្ឆិកា

កញ្ញា សេង ធារី ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ បានបង្ហាញ​ការ​គាំទ្រ​សារនិង​​ដំណើរ​ការ​វិល​ត្រលប់របស់​លោក សម រង្ស៊ី ថ្ងៃទី​​៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ដោយ​​​ថា សារ​​និង​ការរៀបចំគម្រោងផែនការមួយចំនួនរបស់មេបក្សប្រឆាំងរូបនេះ​មិន​មែន​ជាអំពើ​ខុស​ច្បាប់។

កូនអតីតសកម្មជនបក្សសង្គ្រោះជាតិ កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃស បន្ទាប់ពីរូបគេជាប់ពន្ធនាគារអស់រយៈពេល៤ខែនិង១៥ថ្ងៃ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សាលាឧទ្ធរណ៍​គ្រោង​ប្រកាស​សាលដីកា​សំណុំរឿង​កូន​សកម្មជន​បក្សប្រឆាំង​នៅ​ខែមីនា​ខាងមុខ

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ គ្រោងនឹងប្រកាសសាលដីកាសំណុំរឿងកុមារ កាក់ សុវណ្ណច្ឆ័យ​ កូនប្រុ​ស​របស់​​សកម្ម​ជនគណបក្សសង្គ្រោះជាតិ​ដែលត្រូវតុលាការរំលាយ ក្រោមបទចោទប្រកាន់ «ញុះញង់បង្កឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះអ្នករាជការសាធារណៈ» នៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

លោក ថោង សារ៉ាត់។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

តុលាការ​កំពូល​តម្កល់​ការ​ទម្លាក់​បទចោទ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េងជឺ

​តុលា​ការ​កំពូល ​​ច្រា​ន​ចោ​​លប​ណ្ដឹងសាទុក្ខប្រ​ឆាំង​ការ​ទម្លាក់បទ​​ចោទលើឧកញ៉ា ថោ​ង ​សារ៉ាត់ និងមនុស្ស៣នាក់ទៀត​ ដែលសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោ​សឱ្យ​ពួក​គេជាប់ពន្ធ​នាគា​រ​អស់មួយជីវិត ពាក់ព័​ន្ធ​សំណុំ​​រឿង​​ឃា​តក​ម្មបាញ់​សម្លាប់​​​ឧកញ៉ា អ៊ឹង ​ម៉េងជឺ ​កាលពី​ជិត៨ឆ្នាំមុ​ន។​

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

មេធាវី​របស់​សហជីព​ណាហ្គាវើលដ៍​គ្រោង​ដាក់​ពាក្យបណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ក្នុង​សប្ដាហ៍​នេះ

ក្រុមមេធាវីការពារក្ដីឱ្យថ្នាក់ដឹកនាំ​និងសកម្មជនសហជីព​ក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨នាក់ គ្រោង​ដាក់​ពាក្យ​បណ្ដឹង​សាទុក្ខទៅ​តុលាការ​កំពូល​យ៉ាងយូរនៅក្នុងសប្ដាហ៍នេះ ដើម្បី​ជំទាស់នឹង​ដីកាឃុំខ្លួន​របស់​សាលាដំបូងរាជធានីភ្នំពេញ ដោយ​ទាមទារឱ្យកូនក្ដីមានសេរីភាពវិញ។

សកម្មជនបក្សប្រឆាំង ចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

តុលាការ​លើក​ពេល​សវនាការ​សំណុំ​រឿង​កញ្ញា សេង ធារី ទាំង​ចម្រូងចម្រាស

សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលសវនាការសួរដេញដោលកញ្ញា សេង ធារី ដែលគ្រោងធ្វើនៅថ្ងៃនេះ ទោះបីជាមេធាវីការពារក្ដីឱ្យសកម្មជនបក្សប្រឆាំងដែលត្រូវតុលាការរំលាយផ្សេងទៀត បាន​ជំទាស់ចំពោះ​ការ​ពន្យារពេល​សវនាការនេះក៏ដោយ។

លោក ឌួង ងៀប ឧត្ដមសេនីយ៍ឯកផ្កាយមាស៣។

ឧកញ៉ា ឌួង ងៀប ដែលធ្លាប់ទម្លាយរឿងពុករលួយរបស់ចៅក្រមត្រូវបានតុលាការសម្រេចឃុំខ្លួន

សាលាដំបូងរាជធានីភ្នំពេញ បាន​បញ្ជូន​ខ្លួន​​ឧត្ដមសេនីយ៍ផ្កាយ៣ លោកឧកញ៉ា ឌួង ងៀប ទៅឃុំខ្លួននៅពន្ធនាគារភ្លាមៗនៅថ្ងៃចន្ទនេះ ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាន ដោយចោទប្រកាន់ពីបទ «ឆបោក និង មិនបំពេញកាតព្វ​កិច្ចចំ​ពោះឧបករណ៍អាចជួញដូរបាន»។

លោក ឌួង ងៀប ឧត្ដមសេនីយ៍ឯកផ្កាយមាស៣។

ឧកញ៉ា ឌួង ងៀប ដែល​ធ្លាប់​ទម្លាយ​រឿង​ពុករលួយ​របស់​ចៅក្រម​ត្រូវ​បាន​ចាប់​ខ្លួន

ស្នងការរាជធានីភ្នំពេញ លោក ស ថេត បានអះអាងថា ឧត្ដមសេនីយ៍ឯកផ្កាយ៣ លោកឧកញ៉ា ឌួង ងៀប ត្រូវបានសមត្ថកិច្ចនាំខ្លួនបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីអនុវត្តតាមនីតិវិធី ជុំវិញបទចោទប្រកាន់ «ឆបោក»​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ