លោក Ranil Wickremesinghe​ និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ពេល​លោកចាក​ចេញ​ពី​ព្រះវិហារ​ពុទ្ធសាសនា ​ក្នុង​ទីក្រុង Colombo ប្រទេស​ស្រីលង្កា ថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ២០២២។

ប្រធានាធិបតី​ស្រីលង្កា​ថ្មី​និយាយថា ការ​តវ៉ា​អហិង្សា​ប្រឆាំង​រដ្ឋាភិបាល​លោក​អាច​បន្ត​ធ្វើបាន ខណៈ​ក្រុមសិទ្ធិមនុស្ស​ទាមទារ​ការ​ចាប់​ខ្លួន​អតីត​ប្រធានាធិបតី​នៅ​ប្រទេសសិង្ហបុរី

ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា (Sri Lanka) លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe) បានប្រាប់អ្នកការទូតក្នុងសប្ដាហ៍នេះថា ការតវ៉ាអហិង្សាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនឹងត្រូវបានអនុញ្ញាត ទោះជាធ្វើក្នុងរដ្ឋធានីកូឡុំបូ (Colombo) ក៏ដោយ។

ប្រធានាធិបតីស្តីទី លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe)។

ទីបំផុត លោក រ៉ានីល វីក្រេមេស៊ីងហ្កេ ត្រូវ​បាន​សភា​បោះឆ្នោត​ជា​ប្រធានាធិបតី​ស្រីលង្កា​ថ្មី

សមាជិកសភារបស់ប្រទេសស្រីលង្កា នៅ​ថ្ងៃពុធនេះ បានបោះឆ្នោតឱ្យប្រធានាធិបតីស្ដីទី លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe) ជាប់ជាប្រធានាធិបតីថ្មី ដោយសង្ឃឹមថា រូប​លោក​នឹងអាច​ទាញ​​​​​ប្រទេសមួយនេះឱ្យចេញ​ពី​វិបត្តិសេដ្ឋកិច្ចនិង​នយោបាយដ៏អាក្រក់​បំផុតរបស់ខ្លួន។

ប្រធានាធិបតីស្តីទី លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe)។

ស្រីលង្កា​អាច​នឹង​ផ្ទុះ​ការតវ៉ា​កាន់តែខ្លាំង បើ​លោក រ៉ានីល វីក្រេមេស៊ីងហ្កេ ជាប់​ជា​ប្រធានាធិបតី

សភារបស់ប្រទេសស្រីលង្កា នៅក្នុងសប្ដាហ៍នេះ នឹងជ្រើសរើសប្រធានាធិបតីថ្មី​ ក្នុង​ចំណោម​បេក្ខ​ជនប្រកួត​ប្រជែង​ក្នុងប្រទេសចំនួន៣រូប [តាមរយៈការបោះឆ្នោត] ដោយសង្ឃឹមថា មេដឹកនាំថ្មីនឹងអាចទាញ​​​​កោះនេះចេញ​ពី​វិបត្តិសេដ្ឋកិច្ចនិង​នយោបាយដ៏អាក្រក់​បំផុតរបស់ខ្លួន។

ប្រធានាធិបតីស្តីទីស្រីលង្កា ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន

យោងតាមការជូនដំណឹងមួយរបស់រដ្ឋាភិបាលស្រីលង្កា ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យម្សិល​មិញនេះ បានឱ្យដឹងថា ប្រធានាធិបតីស្តីទី លោក Ranil Wickremesinghe បានប្រកាសដាក់ប្រទេស​ក្នុង​គ្រា​អាសន្ន (State of emergency) ខណៈរដ្ឋបាលរបស់លោក ព្យាយាមលុបបំបាត់ភាពចលាចលក្នុង​សង្គម និងដោះស្រាយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលកំពុងតែកើតឡើងនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។

ទីបំផុត​ប្រធានាធិបតី​ស្រីលង្កា​ព្រម​លាលែង​ពី​តំណែង​ហើយ បន្ទាប់​ពី​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​សិង្ហបុរី

អ្នកនាំពាក្យសភាស្រីលង្កាបានរាយការណ៍ថា លោក​ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បាន​ដាក់លិខិតលាលែងពីតំណែងហើយ​ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ​ តែ​ប៉ុន្មានម៉ោង​បន្ទាប់​ពី​បានភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរី និង​បន្ទាប់​ពី​មាន​បាតុ​កម្ម​ទ្រង់​ទ្រាយ​ធំ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ។

បាតុករស្រែហ៊ោសប្បាយបន្ទាប់ពីពួកគេបានចូលទៅក្នុងការិយាល័យរបស់នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremasinghe អំឡុងពេលតវ៉ាទាមទារឱ្យលោកលាលែងពីតំណែង បន្ទាប់ពីប្រធានាធិបតី លោក Gotabaya Rajapaksa បានភៀសខ្លួន ចំពេលមានវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស នៅទីក្រុង Colombo ប្រទេសស្រីលង្កា ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

បាតុករ​រាប់ម៉ឺននាក់​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ស្រីលង្កា បន្ទាប់​ពី​ប្រធានាធិបតី​រត់គេចខ្លួន

ក្រុមបាតុកររាប់ម៉ឺននាក់នៅប្រទេសស្រីលង្កា បានជម្នះនឹងឧស្ម័នបង្ហូរទឹកភ្នែក ការ​បាញ់​ទឹក និង​ការ​ប្រកាស​ដាក់​ប្រទេសក្នុងគ្រាអាសន្ន ដើម្បីឡោមព័ទ្ធការិយាល័យនាយករដ្ឋមន្ត្រី បន្ទាប់ពី​ប្រធានាធិបតីរបស់ប្រទេសនេះបានភៀសខ្លួនទៅក្រៅប្រទេស ដោយ​ហ្វូងបាតុករទាមទារទាំងប្រធានាធិបតី និងនាយករដ្ឋមន្រ្តី ឱ្យចុះចេញពីតំណែងក្នុងពេលមានវិបត្តិសេដ្ឋកិច្ចនេះ។

លោកប្រធានាធិបតីស្រីលង្កា ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។

ប្រធានាធិបតី​ស្រីលង្កា​ភៀសខ្លួន​ចេញ​ពី​ប្រទេស​ចំ​ពេល​មាន​វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច

ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេស ប៉ុន្មានម៉ោងមុនពេលលោកបានសន្យាថានឹងលាលែងពីតំណែង ចំពេលមានការតវ៉ាកាន់តែខ្លាំងឡើងចំពោះការដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលកាន់តែធ្លាក់ដុនដាបបំផុតនៅក្នុងប្រទេសចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨។

ប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។

ប្រធានាធិបតី​ស្រីលង្កា​​នឹង​ចុះ​ចេញ​ពី​តំណែង​ក្នុង​សប្ដាហ៍​នេះ

ប្រធានសភាស្រីលង្កា លោក ម៉ាហ៉ីនដា យ៉ាប៉ា អាបេវ៉ាដេណា (Mahinda Yapa Abeywardena) បានឱ្យដឹងកាលពីថ្ងៃសៅរ៍កន្លងទៅថា លោកប្រធានាធិបតី ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) គ្រោងនឹងចុះចេញពីតំណែងក្នុងសប្ដាហ៍នេះ ខណៈចលនាតវ៉ាដោយហឹង្សាផ្ទុះឡើងខ្លាំងនៅក្នុងប្រទេស។

លោកប្រធានាធិបតីស្រីលង្កា ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។

ប្រធានាធិបតី​ស្រីលង្កា​ស្នើ​លោក ពូទីន ឱ្យ​ជួយ​នាំចូល​ប្រេងឥន្ធនៈ​មក​កាន់​ប្រទេស​ខ្លួន

ប្រធានាធិបតីស្រីលង្កា នៅថ្ងៃពុធម្សិលមិញ បានឱ្យដឹងថា រូបលោកបានជំរុញដល់មេដឹកនាំរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ឱ្យជួយ​ប្រទេស​របស់​ខ្លួន​តាម​រយៈការនាំចូលប្រេងឥន្ធនៈ ខណៈដែលប្រទេសនេះបច្ចុប្បន្នកំពុងតែប្រឈម​នឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត។

អ្នកធ្វើដំណើររង់ចាំ​ជា​ជួរ​ដើម្បី​ទិញ​សាំង​ ចំ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ក្នុង​ទីក្រុង Colombo ប្រទេស​ស្រីលង្កា ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ២០២២។

ស្រីលង្កា​ផ្អាក​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ដល់​វិស័យ​មិនចាំបាច់​មួយចំនួន​រយៈពេល​ពីរ​សប្ដាហ៍

ប្រទេសស្រីលង្កា នឹងអនុញ្ញាតការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់តែសេវាកម្ម​ចាំបាច់​មួយ​ចំនួ​នប៉ុណ្ណោះ ដែល​ក្នុងនោះរួមមាន វិស័យសុខាភិបាល និងសេវាដឹក​ជញ្ជូន​សាធារណៈ [រថភ្លើង និងឡានក្រុង] សម្រាប់​រយៈ​ពេល​ពីរ​សប្ដាហ៍ ដើម្បីជួយសម្រួលដល់បញ្ហាកង្វះប្រេងឥន្ធនៈធ្ងន់ធ្ងរនៅក្នុងប្រទេស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ