ប្រធានាធិបតីតួកគី លោក Tayyip Erdogan ថ្លែងទៅកាន់សមាជិកសភានៃគណបក្ស AK ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅសភា ក្នុងទីក្រុង Ankara ប្រទេសតួកគី ថ្ងៃទី១៨ ខែមករា ឆ្នាំ២៩២៣។

ប្រធានាធិបតីតួកគី ថានឹងពីចារណាលើសំណើសុំចូលជាសមាជិកអង្គការណាតូរបស់ហ្វាំងឡង់មុនស៊ុយអែត

ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គែន (Tayyip Erdogan) បានបង្ហាញជាសញ្ញានៅថ្ងៃអាទិត្យម្សិលមិញថា ប្រទេសរបស់លោកអាចនឹងផ្ដល់ការគាំទ្រឱ្យប្រទេសហ្វាំងឡង់ ចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) មុនប្រទេសស៊ុយអែត។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Park Jin អំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅក្រសួងការបរទេស ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។

ប្រមុខណាតូជំរុញឱ្យកូរ៉េខាងត្បូងបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន

អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg នៅថ្ងៃចន្ទនេះ បាន​ជំរុញ​ឱ្យ​ប្រទេស​កូរ៉េខាង​ត្បូង ​​បង្កើន​ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ដោយលើកឡើងពីប្រទេសផ្សេងទៀតដែលបានផ្លាស់​ប្តូរ​គោល​នយោបាយរបស់​ពួកគេ ក្នុងការមិនផ្តល់អាវុធដល់ប្រទេសដែលមានជម្លោះ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅក្រសួងការបរទេស ក្នុងទីក្រុង Washington, D.C. សហរដ្ឋអាមេរិក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

អាមេរិកបញ្ជាក់ជំហរក្នុងការគាំទ្រហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិក NATO

រដ្ឋបាលលោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃអង្គារ បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់​ខ្លួនសម្រាប់​ប្រទេស​ហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បន្ទាប់ពីប្រទេសហ្វាំងឡង់ បាន​លើកឡើង​​ថា ចាំបាច់ត្រូវផ្អាកកិច្ចចរចាត្រីភាគីជាមួយតួកគី ចំពោះការស្នើសុំចូលជាសមាជិក NATO។

ប្រធានាធិបតីតួកគី លោក Tayyip Erdogan ថ្លែងទៅកាន់សមាជិកសភានៃគណបក្ស AK ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅសភា ក្នុងទីក្រុង Ankara ប្រទេសតួកគី ថ្ងៃទី១៨ ខែមករា ឆ្នាំ២៩២៣។

លោក Erdogan ប្រាប់ស៊ុយអែតថា កុំរំពឹងថានឹងមានការគាំទ្រពីតួកគីក្នុងការចូលជាសមាជិក NATO

ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គែន (Tayyip Erdogan) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសស៊ុយអែត មិនគួររំពឹង​ថា​នឹង​ទទួល​បាន​ការគាំទ្រពីប្រទេសតួកគី សម្រាប់​សមា​ជិក​ភាព​​របស់​ខ្លួន​ក្នុង​អង្គ​ការ​សន្ធិ​សញ្ញាអាត្លង់​ទិក​ខាង​ជើង (NATO) នោះឡើយ បន្ទាប់​ពី​មាន​ការតវ៉ា​នៅ​ជិត​ស្ថាន​ទូត​តួកគី​ ក្នុង​ទីក្រុង​ស្តុក​ហូម (Stockholm) កាលពីចុងសប្តាហ៍ រួម​ទាំង​ការ​ដុតច្បាប់​ចម្លង​នៃ​គម្ពីរកូរ៉ាន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងនៅក្នុងអំឡុងពេលសម័យប្រជុំប្រចាំឆ្នាំ លើកទី៦៨ នៃសភាអង្គការណាតូ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

NATO ប្ដេជ្ញា​ជួយ​អ៊ុយក្រែន​បន្ថែម​ទៀត ខណៈ​រុស្ស៊ី​កំពុង​វាយប្រហារ​តំបន់ជួរមុខ

សម្ពន្ធមិត្តអង្គការណាតូ (NATO) បានសន្យាផ្ដល់ជំនួយសព្វាវុធបន្ថែមទៀតសម្រាប់ទីក្រុងកៀវ (Kyiv) និងឧបករណ៍ដើម្បីជួយស្ដារថាមពល និងកម្ដៅឡើងវិញ ដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ី ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថា កងកម្លាំងរបស់ទីក្រុងម៉ូស្គូបាននិងកំពុងព្យាយាមរុលទៅមុខនៅក្នុងតំបន់ជាច្រើន។

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin ស្វាគមន៍នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki ក្នុងសន្និសីទសារព័ត៌មានរួមគ្នារបស់ពួកគេនៅឯគេហដ្ឋានផ្លូវការនាយករដ្ឋមន្ត្រី Kesaranta ក្នុងទីក្រុង Helsinki ប្រទេសហ្វាំងឡង់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

ហុងគ្រី​នឹង​ផ្ដល់​សច្ចាប័ន​សមាជិកភាព​អង្គការណាតូ​សម្រាប់​ហ្វាំងឡង់ និង​ស៊ុយអែត​នៅ​ដើមឆ្នាំក្រោយ

នាយក​​រដ្ឋមន្ត្រី​​ហុង​គ្រី​ លោក វិ​ចទ័​រ អ័រ​បេន ​(Viktor Orban) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា សភា​នៃ​ប្រទេស​ហុងគ្រី នឹង​ផ្ដល់​សច្ចា​ប័ន​លើសមាជិក​ភាព​អង្គ​ការ​ណាតូ (NATO) សម្រាប់ប្រទេសហ្វាំ​ង​ឡង់ និង​ស៊ុយ​អែត ​នៅ​ដើម​ឆ្នាំ​ក្រោយ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២២។

អង្គការណាតូ និងមេដឹកនាំ​ពិភពលោក នឹង​ជួប​ប្រជុំគ្នា​នៅថ្ងៃនេះ ក្រោយ​ប៉ូឡូញ​ថា​រ៉ុក្កែត​ដែល​ផលិត​នៅ​រុស្ស៊ី​សម្លាប់​មនុស្ស​២នាក់

អង្គការណាតូ (NATO) និងមេដឹកនាំពិភពលោក នឹងជួបប្រជុំគ្នានៅថ្ងៃពុធនេះ បន្ទាប់​ពីគ្រាប់រ៉ុក្កែតផលិតនៅរុស្ស៊ីបានធ្លាក់ទៅលើប្រទេសប៉ូឡូញដែលជាសមាជិករបស់អង្គការ NATO និងបានសម្លាប់មនុស្ស២នាក់ ដោយបារម្ភថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អាចផ្ទុះឡើងលើព្រំដែន​របស់​ខ្លួន​[ប៉ូឡូញ]។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ តាមរយៈវីដេអូ នៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

មន្ត្រីរុស្ស៊ី៖ ការ​ដាក់​អ៊ុយក្រែន​ជា​សមាជិក​អង្គការ​ណាតូ អាច​នឹង​នាំ​ទៅ​រក​សង្គ្រាម​លោក​លើកទី៣

អនុលេខាធិការក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី លោក Alexander Venediktov បានឱ្យដឹងថា ការដាក់​អ៊ុយក្រែនជាសមាជិកភាពក្នុងអង្គការណាតូ (NATO)​ អាចជាសកម្មភាពមួយដែលនាំទៅរកការកើត​ឡើងនៃសង្រ្គាមលោកលើកទី៣។

លោក​ ម៉ាតេអ៊ូស ម៉ូរ៉ាវីតស្គី (Mateusz Morawiecki) នាយករដ្ឋមន្ត្រី​ប៉ូឡូញ។

ប៉ូឡូញ​ធានា​ជួយ​ការពារ​ស៊ុយអែត និង​ហ្វាំងឡង់ អំឡុង​ពេល​ដាក់​ពាក្យ​ចូល​ណាតូ

នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោក​ ម៉ាតេអ៊ូស ម៉ូរ៉ាវីតស្គី [Mateusz Morawiecki] បានអះអាងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ប្រទេសរបស់លោកនឹងធានាជួយការពារស៊ុយអែត និងហ្វាំងឡង់ ប្រសិនបើប្រទេស​ទាំង២នេះរងនូវការវាយប្រហារណាមួយ​ មុនពេលទទួលបានសមាជិកភាព​អង្គការ​ណាតូ (NATO)។

លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី។

រុស្ស៊ី​ព្រមាន​ប្រទេស​លោកខាងលិច​អំពី​ហានិភ័យ​នៃ​ជម្លោះ​ជាមួយ​ណាតូ

ប្រភពស្និទ្ធស្នាលនឹងប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន មួយរូបបានព្រមានប្រទេស​លោក​ខាងលិច​នៅថ្ងៃព្រហស្បតិ៍នេះថា ការកើនឡើងនៃការគាំទ្រផ្នែកយោធាដែលផ្ដល់ដល់អ៊ុយក្រែន​ ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ គឺជាការចាក់សាំងលើភ្លើងបន្ថែមទៀត​ ដែលអាចនឹងបង្កឱ្យមានជាជម្លោះរវាងរុស្ស៊ី និងសម្ព័ន្ធមិត្តយោធាណាតូ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ