សហមេធាវីការពារក្ដីលោក កឹម សុខា ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្រៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

តុលាការ​បន្ត​សួរ​ដេញដោល​លើ​ភស្តុតាង​ដោះបន្ទុក​របស់​សហមេធាវី​ការពារក្ដី​ឱ្យ​ជនជាប់ចោទ កឹម សុខា

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ បានបើកសវនាការបន្តទៀតលើភស្តុតាងដោះបន្ទុករបស់​​សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា ជាប់ពាក់ព័ន្ធបទចោទ «ក្បត់ជាតិ ឬគប់គិតជាមួយ​​រដ្ឋ​​បរ​​​​ទេសចង់ផ្ដួលរំលំរដ្ឋាភិបាល» ដែលមានសហរដ្ឋអាមេរិកនៅក្រោយ និងគាំទ្រឱ្យមាន​​ចលនា​បដិ​វត្ត​ន៍​​​ពណ៌​។

សាលាស្រុកប្រាសាទបាគង។

ជំទប់ទី១​កូតា CNRP បាន​លាលែង​ពី​តំណែង ខណៈ​ធ្វើការ​មិន​ចុះ​សម្រុង​ជាមួយ​មន្ត្រី​បក្ស​កាន់​អំណាច

ជំទប់ទី១ នៅឃុំសណ្ដែក​ មកពីកូតាគណបក្សសង្រ្គោះជាតិ​(CNRP)​​ដែលត្រូវបានតុលាការរំលាយ បានលាឈប់​ពីតំណែង ដោយសារធ្វើការងារមិនចុះសម្រុងគ្នាជាមួយថ្នាក់ដឹកនាំដែល​មក​ពី​គណបក្សប្រជា​ជន​កម្ពុជា ប៉ុន្តែមន្ត្រីថ្នាក់ខេត្ត​ថា ការលាឈប់របស់ជំទប់ទី១​​នេះ ដោយសារតែគាត់​មាន​ជំងឺ​ប្រចាំ​​កាយ។

លោកស្រី Sibille de Cartier ឯកអគ្គរាជទូតថ្មីនៃប្រទេសបែលហ្ស៊ិកប្រចាំបួនប្រទេស រួមមាន កម្ពុជា ថៃ ឡាវ និងភូមា ដែលមានស្ថានទូតនៅទីក្រុងបាងកក បានអញ្ជើញជួបសម្ដែងការគួរសម សួរសុខទុក្ខ និងពិភាក្សាការងារជាមួយលោក កឹម សុខា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

បែលហ្ស៊ិក​ចង់​ឃើញ​លោក កឹម សុខា មាន​សេរីភាព​ពេញលេញ​និង​ចូលរួម​ការបោះឆ្នោត​ខាងមុខ

ឯកអគ្គរាជទូតថ្មីនៃប្រទេសបែលហ្ស៊ិកប្រចាំ​៤ប្រទេស ចង់ឃើញលោក កឹម សុខា មាន​សេរីភាព​ពេញ​លេញនិងចូលរួមការបោះឆ្នោតនៅពេលខាងមុខឆាប់ៗនេះ ខណៈតុលាការ​កម្ពុជា​នឹង​បន្តបើកសវនាការលើករណីរបស់​លោកនៅក្នុងសប្ដាហ៍នេះទៀត។

សកម្មជនបក្សប្រឆាំង ចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

តុលាការ​លើក​ពេល​សវនាការ​សំណុំ​រឿង​កញ្ញា សេង ធារី ទាំង​ចម្រូងចម្រាស

សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលសវនាការសួរដេញដោលកញ្ញា សេង ធារី ដែលគ្រោងធ្វើនៅថ្ងៃនេះ ទោះបីជាមេធាវីការពារក្ដីឱ្យសកម្មជនបក្សប្រឆាំងដែលត្រូវតុលាការរំលាយផ្សេងទៀត បាន​ជំទាស់ចំពោះ​ការ​ពន្យារពេល​សវនាការនេះក៏ដោយ។

លោក កឹម សុខា ជួបស្វាគមន៍លោកស្រី Sarah Taylor ឯកអគ្គរាជទូតថ្មី នៃប្រទេសកាណាដា ប្រចាំបីប្រទេសគឺកម្ពុជា ថៃ និងឡាវ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

លោក កឹម សុខា បន្ត​បង្ហាញ​ភាព​ស្អាតស្អំ ខណៈ​តុលាការ​មិន​ទាន់​ទម្លាក់​បទចោទ

មេដឹកនាំគណបក្សសង្គ្រោះជាតិ​ដែលតុលាការរំលាយ លោក កឹម សុខា បន្តផ្ញើសារ​បង្ហាញពីភាពស្អាតស្អំរបស់​លោក​ អំឡុងពេលដែលតុលាការនៅបន្តបិទផ្លូវធ្វើនយោបាយនៅឡើយ ​ពាក់ព័ន្ធសំណុំរឿងចោទប្រកាន់​ដ៏ចម្រូងចម្រាសពីបទ«ក្បត់ជាតិ»។

លោក ម៉ែន សុថាវរិន្ទ្រ និងលោកស្រី អ៊ុង សុវណ្ណា។

មន្ត្រី​បក្សប្រឆាំង​ម្នាក់​ទៀត​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិដែលត្រូវបានតុលាការរំលាយ លោកស្រី អ៊ុង សុវណ្ណា បាន​ដាក់​លិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ​កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២២ ប៉ុន្តែ​ក្រសួងមហាផ្ទៃនៅមិនទាន់សម្រេចនៅឡើយ។

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Pablo Kang ជួបជាមួយលោក កឹម សុខា ដើម្បីសួរសុខទុក្ខ និងពិភាក្សាអំពីដំណើរការសវនាការរឿងក្ដីរបស់លោក កឹម សុខា ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​សម្រាប់​លោក កឹម សុខា

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ប្រាថ្នា​ចង់​ឃើញ​រឿងក្ដី​របស់​លោក កឹម សុខា ​ប្រធាន​គណបក្សសង្រ្គោះ​ជាតិ​​ដែល​​​​​តុលាការកំពូលរំលាយ ត្រូវបានដោះស្រាយ​ប្រកបដោយ​​តម្លា​ភាពនិងយុត្តិធម៌ ដើម្បី​​អាច​​​បើក​​ផ្លូវ​​ឱ្យ​​អ្នកនយោបាយចាស់វស្សារូបនេះបានចូលរួមក្នុង​ជីវភាព​​​នយោ​បាយ​ជា​ថ្មី​ទៀត។

ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំគ្នាជាថ្មីនៅមុខស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូតបរទេសមួយនេះឱ្យជំរុញរដ្ឋាភិបាលដោះលែងស្វាមីនិងសាច់ញាតិជាសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

ស្ត្រីថ្ងៃសុក្រ​ស្នើ​ស្ថានទូត​២​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពេទ្យ​ចូល​ព្យាបាល​ជំងឺ​អ្នកជាប់ឃុំ

ភរិយា​សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ឬ «ក្រុម​ស្ត្រីថ្ងៃសុក្រ​» ជាង១០​នាក់ បាននាំគ្នាដាក់​ញត្តិ​នៅ​​​​ស្ថានទូតបារាំង និង​​សហភាព​អឺរ៉ុប ដើម្បី​​​​​ស្នើ​ដល់​​ប្រទេស​​​ទាំង​​នោះជួយ​​​អន្តរាគមន៍​ទៅរ​ដ្ឋាភិបាល​កម្ពុជា​ អនុញ្ញាត​​​ឱ្យ​​ក្រុម​គ្រូ​ពេទ្យ​​អង្គ​ការ​​លីកា​ដូ​​អាច​ចូល​ពិនិត្យនិង​ព្យាបាល​ជំងឺ​អ្នក​ជាប់​ឃុំនៅក្នុងពន្ធនាគារឡើង​វិញ។

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

សវនាការ​លើ​សំណុំ​រឿង​លោក កឹម សុខា នឹង​បន្ត​ធ្វើ​នៅ​សប្ដាហ៍​ក្រោយ

សវនាការលើសំណុំរឿង​លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការ​រំលាយ នឹងបន្តធ្វើនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ សប្ដាហ៍​ក្រោយ បន្ទាប់ពីសវនាការនៅព្រឹកថ្ងៃនេះបានបិទបញ្ចប់។

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

តុលាការ​ក្រុងភ្នំពេញ​បន្ត​បើក​សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា នៅថ្ងៃនេះ

តុលាការក្រុងភ្នំពេញ បានបន្តបើកសវនាការលើសំណុំរឿងរបស់​លោក កឹម សុខា នៅថ្ងៃពុធនេះ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ឬគប់គិតជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាល តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ