ប្រធានាធិបតី​អ៊ុយក្រែន ​លោក Volodymyr Zelenskiy ថ្លែង​សុន្ទរកថា​ក្នុង​កិច្ច​ប្រជុំ​រួម​នៃ​សភា​សហរដ្ឋ​អាមេរិក ​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃ​ទី២១ ខែ​ធ្នូ ឆ្នាំ២០២២។

លោក ហ្សេលេនស្គី ថា​ជំនួយ​របស់​អាមេរិក​ដល់​អ៊ុយក្រែនជាការ​វិនិយោគ​លើ​សន្តិសុខ​ពិភពលោក

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងប្រាប់សភាអាមេរិក ​នៅ​ថ្ងៃពុធ​ម្សិល​មិញ​នេះ​ថា ជំនួយ​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ ដែល​ពួក​គេ​បាន​អនុម័ត​ដើម្បីជួយក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី មិនមែនត្រឹមតែជាកិច្ចការសប្បុរសធម៌ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏ជាកា​រ​វិនិយោគលើ​សន្តិសុខពិភពលោក​ផង​ដែរ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅក្នុងការិយាល័យឯសេតវិមាន ក្នុងទីក្រុង Washington, DC ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។

លោក ហ្សេលេនស្គី អាច​នឹង​ទៅ​កាន់​អាមេរិក​ដើម្បី​ជួប​លោក ចូ បៃដិន ដោយផ្ទាល់​ក្នុង​សប្ដាហ៍​នេះ

ប្រភពមួយចំនួនបានបង្ហើបឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ ខណៈនេះគឺជាដំណើរចាកចេញទៅក្រៅប្រទេសជាលើកដំបូងរបស់លោក ​គិត​ចាប់​តាំង​ពី​រុស្ស៊ីបើក​ការ​ឈ្លាន​ពាន​កាល​ពី​ខែ​កុម្ភៈ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង ពិធីទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» នៅវិមានសន្តិភាព ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

លោក ហ៊ុន សែន ផ្ញើសារឱ្យអ្នកបន្តវេនបន្តពូនជ្រំសមិទ្ធផលដែលរដ្ឋាភិបាលសម្រេចបាន

លោក​នាយ​ក​រដ្ឋម​ន្ត្រី ហ៊ុន​ សែន ប​ង្ហាញក្ដីសង្ឃឹ​ម​ថា ​អ្នកប​ន្តវេន​ជំនា​ន់ក្រោយ​នឹង​បន្ត​ពូ​​នជ្រំសមិ​ទ្ធ​ផលរ​ប​​ស់​​​​​​​​​រដ្ឋា​ភិបាលដែ​លស​ម្រេច​បាន​ជាង៤០​ឆ្នាំម​កនេះ ​ដែលថាផ្នែ​កមួ​យ​នៃជោគជ័យនេះកើតចេញពីគោល​ន​យោបាយ ឈ្នះ​-ឈ្នះ និងមិត្តដែ​ក​ថែមជាមួយមហាអំណាចចិន ខណៈក្រុមប្រទេសលោកសេរីកំពុងជំរុញឱ្យ​​​​កម្ពុជា​ស្ដារប្រជា​ធិ​​​បតេយ្យ។​

ប្រព័ន្ធការពារមីស៊ីល Patriot ត្រូវបានគេឃើញនៅអាកាសយានដ្ឋាន Sliac ក្នុងទីក្រុង Sliac ជិត Zvolen ប្រទេស Slovakia ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

រុស្ស៊ីថា​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក នឹង​ក្លាយ​ជា​គោលដៅ​ស្របច្បាប់​សម្រាប់​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន

វិមានក្រឹមឡាំង បានលើកឡើង​កាល​ពី​ថ្ងៃ​ពុធ​ថា ប្រព័ន្ធ​ការ​ពារ​មីស៊ីល Patriot របស់​អាមេរិក​ នឹង​​ក្លាយ​ជាគោ​ល​ដៅស្រប​ច្បាប់​សម្រាប់​ការ​វាយ​ប្រហារ​របស់​រុស្ស៊ីលើអ៊ុយក្រែន ប្រសិន​បើអាមេ​រិក​ហ៊ាន​បញ្ជូន​ប្រព័ន្ធ​ការ​ពារ​មីស៊ីលប្រភេទនេះទៅកាន់ទីក្រុងកៀវ (Kyiv)។

ទ្រុងស្វាតម្រង់ជួរប្រហែល៣០០ឃ្លាំង នៅក្រុមហ៊ុន Vanny Bio Research ។

ក្រុមហ៊ុន​នាំចូល​សត្វស្វា​នៅ​អាមេរិក​ថា ខ្លួន​លែង​ទទួល​សត្វស្វា​ពី​កម្ពុជា​ទៀត​ហើយ

ក្រុមហ៊ុនជួញដូរសត្វស្វាសម្រា​ប់គោលដៅវេជ្ជសាស្ត្រមួយរបស់អាមេរិក បានឱ្យដឹងថា ការផ្គត់ផ្គង់សត្វស្វារបស់ខ្លួនពីកម្ពុជាត្រូវបានបញ្ឈប់ បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមហ៊ុនផ្គត់ផ្គង់កម្ពុជាមួយពីបទ «ជួញដូរសត្វស្វាព្រៃដោយខុសច្បាប់» ខណៈក្រុមហ៊ុនបុត្រសម្ពន្ធចំនួនពីររបស់ខ្លួនក៏ប្រឈមនឹងការជាប់ពាក់ព័ន្ធនឹងករណីនេះផងដែរ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចូលរួមក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនថ្មី តាមរយៈតំណភ្ជាប់វីដេអូអនឡាញ ក្នុងប្រទេសរុស្ស៊ី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

អាមេរិក​ចោទប្រកាន់​ជនជាតិ​រុស្ស៊ី​៥នាក់ និង​អាមេរិក​២នាក់ ពី​បទសមគំនិតគ្នា​ផ្ដល់​បច្ចេកវិទ្យា​ការពារ​ប្រទេស​ទៅ​ឱ្យ​រុស្ស៊ី

សហរដ្ឋអាមេរិកបានចោទប្រកាន់ជនជាតិរុស្សី ចំនួន៥នាក់ និង​ជនជាតិអាមេរិក ២នាក់ ពីបទ​ សមគំនិតពាក់ព័ន្ធនឹងការផ្តល់ឱ្យរដ្ឋាភិបាលរុស្ស៊ីនូវបច្ចេកវិទ្យាការពារប្រទេស អាវុធដែលត្រូវបានហាមឃាត់ និងពាក់ព័ន្ធនឹងការលាងលុយកខ្វក់។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy ថ្លែងក្នុងឱកាសខួបលើកទី៧៤ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០២២ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ (ញឹម សុខន)

សហរដ្ឋ​អាមេរិក​ថា​​អ្នក​ដែល​រំលោភ​​​​សិទ្ធិ​មនុស្ស​គួរ​តែ​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់ ​

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា ​បានថ្លែងក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ​១០ធ្នូ ថា ​អ្នកដែលធ្វើការងារការពារសិទ្ធិមនុស្សគួរតែត្រូវបានគោរព និងលើកទឹកចិត្ត ខណៈជនទាំងឡាយណាដែលរំលោភបំពានសិទ្ធិជាមូលដ្ឋាននៃសិទ្ធិមនុស្សគួរតែត្រូវបានដាក់ទោសទណ្ឌទៅតាមច្បាប់​។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ចូលរួមក្នុងកិច្ចសន្ទនាភាគីពាក់ព័ន្ធរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិទ្យា (TTC) នៅសាកលវិទ្យាល័យ Maryland ក្នុង College Park រដ្ឋ Maryland សហរដ្ឋអាមេរិក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

អាមេរិក​ថា​ខ្លួន​មិនបាន​ជំរុញ​ឱ្យ​អ៊ុយក្រែន​បើក​ការវាយប្រហារ​ក្នុង​ប្រទេស​រុស្ស៊ី​ឡើយ

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken)​ បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា អាមេរិកមិនបានលើកទឹកចិត្ត ឬជំរុញឱ្យកងទ័ពអ៊ុយក្រែនធ្វើការវាយប្រហារនៅខាងក្នុងទឹកដីប្រទេសរុស្ស៊ីឡើយ ប៉ុន្តែពួកគេនៅតែរក្សាជំហររបស់ខ្លួនក្នុងការធ្វើឱ្យប្រាកដថា អ៊ុយក្រែនមានឧបករណ៍ដែលពួកគេត្រូវការគ្រប់គ្រាន់ដើម្បីការពារខ្លួនពីការឈ្លានពាន។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយសមាជិកនៃកងទ័ពប្រជាជនកូរ៉េនៅក្នុងរូបថតនេះចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។

កូរ៉េខាងជើង​បាញ់​កាំភ្លើងធំ​ជាច្រើនគ្រាប់​បន្ថែមទៀត​ចូល​សមុទ្រ ជា​ការឆ្លើយតប​នឹង​សមយុទ្ធ​យោធា​របស់​កូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងជើង បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនបានបញ្ជាឱ្យអង្គភាពយោធាទាំងឡាយបាញ់កាំភ្លើង​ធំ​ជាច្រើនគ្រាប់បន្ថែមទៀត​ចូលទៅក្នុងសមុទ្រ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធារបស់ប្រទេសកូរ៉េខាងត្បូងដែលកំពុងបន្តធ្វើឡើងនៅតាមព្រំដែន។

ប៉ូលិស​ចិន​រក្សាសន្តិសុខដល់​រថយន្ត​ដឹក​សារធាតុ​វិទ្យុសកម្ម​ដែល​គេ​សង្ស័យ​ថាជាធាតុផ្សំបង្កើត​នុយក្លេអ៊ែរ​ ទៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Haiyang ក្នុង​ទីក្រុង Haiyang ខេត្ត Shandong ភាគ​ខាងកើត​ប្រទេស​ចិន កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។

អាមេរិក​ព្រមាន​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់ចិន

ក្រសួងការពារជាតិអាមេរិកបានជូនដំណឹងអំពីគ្រោះថ្នាក់នៃកម្មវិធីនុយក្លេអ៊ែរនៅក្នុងប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង និងបានចេញរបាយការណ៍ព្រមានអំពីកម្មវិធីនុយក្លេអ៊ែររបស់ចិន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ