លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ជួបពិភាក្សាកំពូលទ្វេភាគីជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ជាថ្ងៃទី៣នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អ្នកជំនាញបារម្ភពីហានិភ័យជាតិ បើទំនាក់ទំនងកម្ពុជា-អាមេរិកនៅបន្តធ្លាក់ចុះ

អ្នកជំនាញនយោបាយ និងសិទ្ធិ​មនុស្ស បារម្ភ​ពី​ហានិភ័យ​របស់​កម្ពុជា បើទំ​នាក់ទំនងការទូត​រវាង​​កម្ពុជា-អាមេរិកបន្ត​ធ្លាក់​ចុះ ​ជុំវិញ​ការមិនជឿទុកចិត្តគ្នាអំពី​វត្ត​មាន​កង​ទ័ព​ចិន​លើទឹកដីកម្ពុជា ខណៈកម្ពុជាកំពុងជាប់ក្នុងបញ្ជីប្រផេះនៃប្រទេសលាងលុយ​កខ្វក់ និងធ្លាក់ក្នុងបញ្ជីខ្មៅរបស់អាមេរិកជុំវិញការជួញដូរមនុស្ស។

អាមេរិក​ផ្ដល់​ជំនួយ​យោធាថ្មី​ចំនួន​៤០០លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា អាមេរិកបានអនុម័តផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ចំនួន៤០០​លានដុល្លារ​បន្ថែមទៀតដល់អ៊ុយក្រែន ដែលក្នុងនោះរួមបញ្ចូល​ទាំង​អាវុធ បរិក្ខា​រយោធា​ និងឧបករណ៍ការពារដែនអាកាស ​ជាដើម។

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជួបពិភាក្សាការងារជាមួយលោក ឡយ អូសស្ទីន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងការពារជាតិថា ទំនាក់ទំនងយោធាកម្ពុជានិងអាមេរិកកំពុងស្ថិតនៅក្នុងដំណាក់កាលលំបាក

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ទំនាក់ទំនងយោធា​​កម្ពុជា និង​សហរដ្ឋ​អាមេ​រិក ស្ថិត​នៅ​ក្នុងដំណាក់​កាល​លំបាក​មួយ ហើយ​ប្រសិន​បើគូភាគី​យល់​ឃើញ​ថា កិច្ច​សហប្រតិបត្តិការរវាងកងទ័ពទាំងពីរ​មានសារសំខាន់ ត្រូវ​តែ​ស្វែង​រក​មធ្យោបាយ​ដ៏​ល្អ​បំផុតសម្រាប់​ការ​យោគ​យល់ និង​គោរព​ផល​ប្រយោជន៍គ្នាទៅវិញទៅ​មក។

ការចាប់ខ្លួនមន្ត្រីកម្ពុជាទាក់ទងនឹងរឿងជួញដូរសត្វស្វាខុសច្បាប់ ជា«ការពញ្ញាក់»នៅក្នុងវិស័យជួញដូរសត្វព្រៃ

បើយោងតាមនាយកដ្ឋានយុត្តិធម៌សហរដ្ឋអាមេរិកបានឱ្យដឹងថា លោក ម៉ះផល គឺជាបុគ្គលម្នាក់ក្នុងចំណោម៨នាក់ផ្សេងទៀតដែលរងការចោទប្រកាន់ថាជា «ក្រុមអ្នករត់ពន្ធវានរសត្វអន្តរជាតិ» ក្នុងនោះក៏មានប្រធាននាយកដ្ឋាននៃរដ្ឋបាលព្រៃឈើកម្ពុជា ព្រមទាំងម្ចាស់ក្រុមហ៊ុន នាយកគ្រប់គ្រងទូទៅ និងបុគ្គលិក៤ នាក់ផ្សេងទៀតមកពីក្រុមហ៊ុន Vanny Resource និង Bio Research (ឈ្មោះក្រុមហ៊ុនចម្បងនៅហុងកុង) ដែលជាកន្លែងផ្គត់ផ្គង់សត្វស្វាបង្កាត់ពូជ។

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាកំពូលទ្វេភាគីជាមួយលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក នៅសណ្ឋាគារសុខាភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ជាថ្ងៃទី៣នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ស្ថានទូត​អាមេរិក​បញ្ជាក់ថា លោក បៃដិន ពិត​ជា​បាន​ស្នើ​លោក ហ៊ុន សែន ឱ្យ​ដោះលែង​កញ្ញា សេង ធារី

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អះអាងថា ប្រធានាធិបតីរបស់ខ្លួន លោក ចូ បៃដិន ពិតជាបានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដោះលែងពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំង និងជាមេធាវីអន្តរជាតិ កញ្ញា សេង ធារី រួមទាំងសកម្មជនគណបក្សប្រឆាំងផ្សេងទៀត។

មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ត្រូវបានបាញ់បង្ហោះ នៅក្នុងរូបថតដែលចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA)។

ក្រុមប្រទេស G7 ស្នើ UN ឱ្យ​ចាត់​វិធានការ​ឆ្លើយតប​ចំពោះ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង

រដ្ឋមន្ត្រី​ការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) បានឱ្យដឹងនៅថ្ងៃអាទិត្យម្សិល​មិញ​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហប្រជាជាតិ (UN) ចាំបាច់​ត្រូវ​ចាត់​វិធាន​ការ​សំខាន់ៗ​នានា ដើម្បីឆ្លើយ​តប​ទៅ​នឹង​កា​រ​បាញ់​មីស៊ីលបាលីស្ទីក​អន្តរទ្វីប (ICBM) ចុងក្រោយបង្អស់​ ដោយ​ប្រទេស​កូរ៉េខាង​ជើង។

លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងកិច្ចសន្ទនាស្ដីពី «ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម» នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងកសិកម្ម​​នឹង​ជួយ​រក​យុត្តិធម៌​ដល់​មន្ត្រី​ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​អាមេរិក ក្រោយ​រង​ការ​ចោទ​ថា​លួច​រត់ពន្ធ​សត្វស្វា​ខុសច្បាប់

​​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ការ​ពារ ដោយ​អះអាង​​ថា​នឹង​​​ស្វែង​​រក​យុត្តិធម៌ដល់​​មន្ត្រីរបស់ខ្លួនដែល​​ត្រូវបាន​​ចាប់​​ខ្លួន​​នៅ​​សហរដ្ឋអាមេរិក ក្រោម​​បទ​​ឧក្រិដ្ឋ​កម្ម​​របស់​​ប្រទេសលោកសេរីមួយនេះ ជុំវិញ​​ការ​​រត់​​ពន្ធ​សត្វ​ស្វាក្ដាមចេញពីកម្ពុជា។

មន្ត្រី​កម្ពុជា​មួយរូប​ត្រូវបាន​ចាប់ខ្លួន​នៅ​អាមេរិក ពាក់ព័ន្ធ​នឹង​បទលួចរត់ពន្ធ​សត្វស្វា​ខុសច្បាប់

មន្ត្រីក្រសួង​កសិកម្មម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង​ញូវ​យ៉ក សហរដ្ឋអាមេរិក ក្រោម​បទ​ឧក្រិដ្ឋ​កម្មរបស់​សហរដ្ឋ​អាមេរិក ជុំវិញ​ការ​រត់​ពន្ធ​សត្វ​ស្វាក្ដាម (long-tailed macaques) ចេញពីកម្ពុជា ខណៈអគ្គនាយក​រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មម្នាក់ ​ក៏ត្រូវបានរកឃើញថាមាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​នេះផង​ដែរ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយសមាជិកនៃកងទ័ពប្រជាជនកូរ៉េនៅក្នុងរូបថតនេះចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។

កូរ៉េខាងជើង​ថា​នឹង​ឆ្លើយតប​ដោយ​កម្លាំង​យោធា​ចំពោះ​អាមេរិក និង​សម្ពន្ធមិត្ត

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​​ព្រមាន«ឆ្លើយ​តប​ដោយ​កម្លាំង​យោធា» ចំពោះ​កិ​ច្ច​ខិត​ខំ​ប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបង្កើនវត្តមានសន្តិសុខនៅក្នុងតំបន់ជាមួយសម្ពន្ធមិត្តរបស់ខ្លួន ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោននឹង​ទទួលលទ្ធផលអាក្រក់។

អតីតប្រធានាធិបតីអាមេរិក Donald Trump ប្រកាសអំពីផែនការក្នុងការឈរឈ្មោះជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ នៅឯលំនៅឋាន Mar-a-Lago របស់លោក នៅ Palm Beach រដ្ឋ Florida សហរដ្ឋអាមេរិក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ដូណាល់ ត្រាំ ប្រកាស​ថា​នឹង​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ម្ដងទៀត​នៅ​ឆ្នាំ២០២៤

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា លោកនឹងឈរឈ្មោះសម្រាប់​ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាថ្មីម្ដងទៀតនៅឆ្នាំ២០២៤ បន្ទាប់ពីបាន​ចាញ់​ដៃ​គូប្រកួតប្រជែងរបស់លោក គឺលោក ចូ បៃដិន (Joe Biden) នៅឆ្នាំ២០២០។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ