![សហមេធាវីការពារក្ដីលោក កឹម សុខា ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្រៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។](https://www.vodkhmer.news/wp-content/uploads/2022/02/សហមេធាវីការពារក្ដីលោក-កឹម-សុខា-500x322.jpg)
តុលាការបន្តសួរដេញដោលលើភស្តុតាងដោះបន្ទុកសហមេធាវីការពារក្ដីឱ្យលោក កឹម សុខា
សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការលើភស្តុតាងដោះបន្ទុកជាថ្មីទៀត នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ ជុំវិញបទចោទ «សន្និដ្ឋិភាពជាមួយរដ្ឋបរទេស ឬចង់ផ្ដួលរំលំរដ្ឋាភិបាល» ទៅលើលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ ខណៈអង្គការសង្គមស៊ីវិលដែលឃ្លាំមើលសវនាការនេះ លើកឡើងថា ការជំនុំជម្រះនេះប្រព្រឹត្តទៅក្នុងបរិយាកាសតានតឹង និងយកត្រូវរៀងៗខ្លួន ទាំងភាគីតំណាងអយ្យការ និងសហមេធាវីការពារក្ដីឱ្យជនត្រូវចោទ។