កូដករណាហ្គាវើលដ៍​ ប្រមូលផ្ដុំធ្វើកូដកម្មទាមទារដំណោះស្រាយពី​​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

សង្គមស៊ីវិល​ចាត់​ទុក​ការ​ចោទប្រកាន់​រឿង​ញុះញង់​កូដករ​ណាហ្គាវើលដ៍​ថា​ជា​ការ​លាបពណ៌​ពួកគេ

មន្ត្រីសង្គមស៊ីវិល និងសហជីព បានលើកឡើងថា ​ការចោទប្រកាន់របស់អាជ្ញាធររាជធានីភ្នំពេញ ជុំវិញរឿងវិវាទកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ថាពួកគេជាអ្នកញុះញង់កូដករឱ្យប្រើអំពើហិង្សា គឺជាការចោទដែលគ្មានភស្តុតាង និងជាការលាបពណ៌ដោយគ្មានការពិត។

ក្រសួង​នឹង​ចុះ​ធ្វើ​អធិការកិច្ច​ជំរឿន​ទិន្នន័យ​កម្មករ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​នៅ​ដើម​ខែ​ក្រោយ

ក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹង​ចុះ​ជំរឿននិង​​​ផ្ទៀងផ្ទាត់​ទិន្នន័យ​​ចាក់​វ៉ាក់​សាំងកូវីដ-១៩របស់កម្មករនិយោជិតនៅតាម​រោង​ចក្រ​សហគ្រាស​នានា នៅ​ដើមខែសី​ហា ឆ្នាំ២០២២។

ក្រសួង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់សោធន

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំពីការធ្វើយុទ្ធនាការផ្សព្វផ្សាយពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតក្រោមបទប្បញត្តិនៃច្បាប់ស្ដីពីការងារ។

រដ្ឋាភិបាល​សម្រេច​ផ្ដល់​ប្រាក់​ចូលនិវត្តន៍​ដល់​អ្នក​បម្រើការ​ក្នុង​វិស័យ​ឯកជន​ចាប់​ពី​ដើម​ខែកក្កដា​នេះ

រដ្ឋាភិបាលកម្ពុជាតាមរយៈអន្តរក្រសួងបានសម្រេចជាផ្លូវការក្នុងការកំណត់ប្រាក់សោធននិវត្តន៍ ឬ​​ប្រា​​ក់​​​​​ចូលនិវត្តន៍ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២២នេះទៅ ហើយអ្នកដែលទទួលបាន​​ប្រាក់​​ចូល​​និវត្ត​​ន៍នេះ គឺ​​ទាំងបម្រើការងារនៅក្នុងវិស័យឯកជននិងរដ្ឋ ក្រោយដល់អាយុកំណត់ដោយច្បាប់។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

កូដករ​ក្រុមហ៊ុន​ណាហ្គា​គ្រោង​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ក្រោយ​រង​ភាព​អយុត្តិធម៌

តំណាងបុគ្គលិកដែលមានវិវាទការងារជាមួយក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ បង្ហើបពីគម្រោងដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយអះអាងថា ខ្លួនរងភាពអយុត្តិធម៌ពីក្រុមហ៊ុន ហើយថែមទាំងត្រូវអាជ្ញាធរថ្នាក់ក្រោមរារាំង ធ្វើទុក្ខបុកម្នេញ មិនឱ្យពួកគេបានធ្វើកូដកម្មជំរុញឱ្យថៅកែចេញមុខដោះស្រាយតាមច្បាប់ថែមទៀត។

ក្រសួងថា ការ​រក​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​នៅ​មិន​ទាន់​សះ​ជា

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា ការសម្របសម្រួលរកដំណោះស្រាយ​ជុំវិញ​វិវាទការងាររបស់កូដករណាហ្គាវើលដ៍ និងភាគីក្រុមហ៊ុន នៅមិនទាន់មានការ​ព្រមព្រៀងរួមគ្នាលើចំណុចដែលក្រុមកូដករបានស្នើឱ្យដោះស្រាយនៅឡើយ។

រោងចក្រ ឈីមីងស៊ីន។

សហព័ន្ធ​សហជីព​ឯករាជ្យ​ថា រោងចក្រ ឈីមីងស៊ីន ហ្វេកធើរី មិន​អនុវត្ត​តាម​សេចក្ដី​បង្គាប់​របស់​ក្រសួងការងារ

សហព័ន្ធសហជីពឯករាជ្យ (INTUFE) អំពាវនាវឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងក្រុមហ៊ុនបញ្ជាទិញម៉ាក Walmart ជួយធ្វើកិច្ចអន្តរាគមន៍ទៅលើករណីដែលក្រុមហ៊ុន ឈីមីងស៊ីន ហ្វេកធើរី ដែលមិនព្រមទទួលយកថ្នាក់ដឹកនាំសហជីពនិងស្ថាបនិកសហជីពចំនួន៥នាក់ឱ្យចូលធ្វើការងារឡើងវិញ។

លោកស្រី សោម សុផា ដែលធ្វើការនៅណាហ្គាវើលរយៈពេល ២៦ឆ្នាំ កាន់ឆ័ត្រ និងរូបថតលោក ឈឹម ស៊ីថា ប្រធានសហជីពដែលកំពុងជាប់ឃុំក្នុងបាតុកម្មកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ (កញ្ញា គៀត សូរិទ្ធធាវី/VOD)

កូដករ​ណាហ្គាវើលដ៍​៤នាក់ទៀត​ព្រម​ទទួល​សំណង​ប្រាក់​ដំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ពី​ក្រុមហ៊ុន

ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ឱ្យដឹងថា អតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន៤នាក់​បន្ថែម​ទៀត​បានយល់​ព្រមទទួលប្រាក់​ដំណាច់បញ្ចប់កិច្ចសន្យាការងារ​ពី​ក្រុមហ៊ុ​ន​រួ​ច​មកហើយ។

កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់​ ឃែន​ធើ​រេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) មកសុំកិច្ចអន្តរាគមន៍ពីក្រសួងការងារ ក្រោយថៅកែរត់ចោលដោយមិនទាន់បានដោះស្រាយសំណងតាមផ្លូវច្បាប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

កម្មករ​រោងចក្រ ឃែនធើរេន គ្រោង​ប្ដឹង​ទៅ​តុលាការ​ក្រោយ​គ្មាន​ដំណោះស្រាយ​វិវាទ​ការងារ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ

កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់​ ឃែន​ធើ​រេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) គ្រោង​ដាក់ពាក្យបណ្ដឹង​ទៅតុលាការ ក្រោយគ្មានដំណោះស្រាយវិវាទការងារ​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ។

កម្មករ-កម្មការិនីបម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) នៅ​​​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកញត្តិទៅដាក់នៅក្រួសួងការងារសុំអន្តរាគមន៍ដោះស្រាយវិវាទការងារនៅរោងចក្រនេះ ​ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

កម្មករ​រោងចក្រ ឃែនធើរេន ដើរ​ហែក្បួន​ទៅ​ក្រសួងការងារ ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ

កម្មករ-កម្មការិនីប្រមាណ២០០នាក់ធ្វើការ​​នៅ​រោងចក្រកាត់ដេរ​ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ក្នុង​​​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បាននាំគ្នា​ដើរហែក្បួនទៅ​ដាក់ញត្តិនៅក្រសួងការងារ ដើម្បី​ស្នើ​ឱ្យជួយដោះស្រាយវិវាទការងារ ក្រោយថៅកែបិទទ្វាររោងចក្រដោយមិនបានដោះស្រាយសំណងតាមផ្លូវច្បាប់ជូនពួកគេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ