ស្ថានភាពដីក្រោយរងការឈូសឆាយក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សាងសង់ដោយក្រុមហ៊ុន​ CAIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ នៅថ្ងៃចន្ទនេះ កំពុងធ្វើការឈូសឆាយដីស្រែដែលកំពុងមានទំនាស់ជាមួយពលរដ្ឋនៅឡើយ ដោយពលរដ្ឋអះអាងថា ពួកគេមិនទាន់ទទួលបានការដោះស្រាយនិងសំណងសមរម្យនៅឡើយ។

ពលរដ្ឋ៤៦០គ្រួសារនៅជាប់ព្រលានយន្តហោះថ្មី ស្នើអាជ្ញាធរផ្ដល់បណ្ណកម្មសិទ្ធិ ដោយបារម្ភពីការបណ្ដេញចេញដោយបង្ខំ

ប្រជាពលរដ្ឋប្រមាណ ៤៦០គ្រួសារ រស់នៅ​ឃុំ​ណ្ដោក ស្រុកកណ្ដាល​ស្ទឹង និង​សង្កាត់កំពង់សំណាញ់ ក្រុង​តាខ្មៅ ដែលមានភូមិសាស្ត្រ​​ជាប់​ព្រលាន​យន្ត​ហោះ​​ដែលកំពុងសាងសង់ថ្មី​​ បាន​​ស្នើ​ដល់​​អភិបាល​ខេត្ត​​កណ្ដាល​ផ្ដល់​ប្លង់​កម្ម​សិទ្ធិ​ដល់​ពួកគេ​ ខណៈពួកគាត់​បារម្ភខ្លាចមានការបណ្ដេញចេញដោយ​បង្ខំ ក្រោយ​បុគ្គលិក​ព្រលាន​យន្តហោះ និងអាជ្ញាធរមូល​ដ្ឋាន​ចុះទៅស្រង់ទិន្នន័យ​ និងហាមសាងសង់​សំណង់ថ្មី។

លោក គង់​អួន​ ​សមាជិកគណបក្សភ្លើងទៀន។

អាជ្ញាធរ​ដោះលែង​សមាជិក​បក្សភ្លើងទៀន​នៅ​ខេត្តកណ្ដាល ក្រោយ​ឃុំខ្លួន​រយៈពេល​ពីរថ្ងៃ

​​សមាជិកគណបក្សភ្លើងទៀននៅឃុំ​​កោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល លោក គង់​ អួន​ ​ត្រូវបានអាជ្ញាធរដោះលែងឱ្យមានសេរីភាពវិញហើយនៅ​វេលាម៉ោង ​៣រសៀល ថ្ងៃសុក្រនេះ ក្រោយពីត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន​តាំងពីថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២។

អនុប្រធាន​ការិយាល័យ​នីតិកម្ម​ស្រុកលើកដែក ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​កុមារី​ម្នាក់

​សមត្ថកិច្ចខេត្តកណ្ដាល​ បានឱ្យដឹងថា អនុប្រធានការិយាល័យនីតិកម្មស្រុកលើកដែក ត្រូវ​​បាន​ចាប់​​ខ្លួន​​ជាមួយ​នឹង​បុរស​ម្នាក់​ទៀត​ក្នុង​សប្ដាហ៍​នេះ ​ពីបទ «​បង្ខាំង​ ​និង​​​រំលោភសេពសន្ថវៈ» លើ​កុមារីម្នាក់​អាយុ១៤ឆ្នាំ​ នៅ​ផ្ទះ​សំណាក់។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

ក្រសួង​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះពិនិត្យ​បច្ចេកទេស​ទូកចម្លង ដើម្បី​ទប់ស្កាត់​ការ​លិច​បណ្ដាល​ឱ្យ​មនុស្សស្លាប់​បន្តទៀត

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា នឹងចាត់ម​ន្ត្រីជំនាញចុះត្រួតពិនិត្យទូកចម្លង​អ្នកដំណើរ​នៅ​ទូទាំងប្រទេស ឱ្យស្រប​តាម​ស្ដង់​ដារ​បច្ចេក​ទេស និងពន្លឿន​​ការ​ចេញសេចក្តីព្រាង​​ច្បាប់​ពាក់ព័ន្ធនឹង​ការ​ដឹកជញ្ជូនតាមផ្លូវទឹក និងសេចក្តីព្រាង​​ច្បាប់កំពង់ផែ​ឱ្យ​បាន​លឿន ដើម្បីទ​​ប់​ស្កាត់​​កុំ​ឱ្យ​មាន​ករណីលិចទូក​ចម្លង​​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​បន្ត​ទៀត។

ក្រុមជួយសង្គ្រោះ ស្វែងរកជន​រងគ្រោះ​ដែល​ជួប​ឧបទ្ទវ​ហេតុ​លិច​ទូក​ដ​ កាលពីយប់ថ្ងៃទី១៣ នៅ​​​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

វិភាគ៖ តើ​ឧបទ្ទវហេតុ​លិចទូកដ​ស្លាប់​កុមារ​១១នាក់​ផ្ដល់​មេរៀន​អ្វីខ្លះ​ដល់​រដ្ឋាភិបាល?

​ឧបទ្ទ​​​វហេ​តុលិ​ច​​ទូ​​ក​ដ​ ​​​​​ស្លា​​ប់​​​​​​​​កុ​​​​មា​​​រ​​​​១​​​​១​​នាក់ នៅភូមិកោះចំរើន​​ ​​​ឃុំកំ​ព​ង់​ភ្នំ​​ ​ស្រុ​ក​លើក​ដែក ​ខេត្តក​ណ្ដាល ​នា​យប់ថ្ងៃ​ទី១​៣​​​​ ខែតុលា ឆ្នាំ២០២២នេះ​ ជាសោកនាដកម្មនាសម័យបច្ចេកវិទ្យាទំនើប​ ​​ជំរុញឱ្យមាន​ច​ម្ង​ល់ជា​ច្រើ​នជុំ​​វិ​ញ​​​ទំនួលខុសត្រូវ​រប​ស់​អាជ្ញាធររដ្ឋ ពាក់ព័ន្ធករណីយកិច្ចបម្រើសេវាជូនពលរដ្ឋ​​​។

សមត្ថកិច្ច​ដោះលែង​ម្ចាស់ទូកដ​និង​អ្នកបើកទូក​វិញ ខណៈ​សំណុំរឿង​តុលាការ​នៅតែ​បន្ត​តាម​នីតិវិធី​ច្បាប់

សមត្ថកិច្ចខេត្តកណ្ដាល សម្រេច​ដោះ​លែង​ម្ចាស់​ទូក​ដ​ចំនួន​២​នាក់ និង​អ្នក​បើក​ទូក​ម្នាក់ ឱ្យ​នៅក្រៅឃុំ ប៉ុន្តែសំណុំរឿង​លិចទូក​​​ដែល​បណ្ដាលឱ្យកុមារចំនួន១១នាក់ស្លាប់នោះនៅ​បន្តតាមនីតិវិធីតុលាការ​ដដែល។​

ជន​រងគ្រោះ​ជា​សិស្ស​សាលា​ដែល​ជួប​ឧបទ្ទវ​ហេតុ​លិច​ទូក​ដ​ កាលពីយប់ថ្ងៃទី១៣ នៅ​​​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

សមត្ថកិច្ចកំពុងបន្តស្វែងរកជនរងគ្រោះចុងក្រោយដែលជួបឧបទ្ទវហេតុលិចទូកនៅខេត្តកណ្ដាល

សមត្ថកិច្ចពាក់ព័ន្ធ កំពុងបន្តស្វែងរកជនរងគ្រោះចុងក្រោយ​​ដែលជួប​ឧបទ្ទវហេតុ​លិច​ទូកដ នៅ​ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

ជន​រងគ្រោះ​ជា​សិស្ស​សាលា​ដែល​ជួប​ឧបទ្ទវ​ហេតុ​លិច​ទូក​ដ​ កាលពីយប់ថ្ងៃទី១៣ នៅ​​​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

លោក ហ៊ុន សែន ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ស្វែងរក​និង​ជួយ​ដល់​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​លិចទូក​នៅ​ខេត្តកណ្ដាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសាររំលែកទុក្ខ និង​បញ្ជាទៅសមត្ថកិច្ចពាក់ព័ន្ធ បន្ត​ស្វែង​រក និង​ជួយ​ដល់​ជន​រងគ្រោះ​ជា​សិស្ស​សាលា​ដែល​ជួប​ឧបទ្ទវ​ហេតុ​លិច​ទូក​ដ​ នៅ​​​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

ផ្ទះប្រជាពលរដ្ឋភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលបានបាក់ស្រុតចូលព្រែកថី កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ (ប៉ា តុងចិន)

បទ​យកការណ៍​៖​ ​ពលរដ្ឋ​ខេត្ត​កណ្តាល​មួយ​ចំនួន​កាន់​តែ​ប្រឈម​​បញ្ហា​ជីវភាព​​បន្ទាប់​ពី​ដី​ផ្ទះ​បាក់​ស្រុត​ចូល​ក្នុង​ព្រែក​​

​«សូមឱ្យគាត់ជួយកូនចៅផង ជួយមើលកូនចៅដែលផ្ទះបាក់បែកហ្នឹងផង។ សុំតែដីដោតជើងសសរនៅបានមួយរស់នៅទៅអត់មានថារកដំណោះស្រាយអីទៀតទេ»។​

​នេះជាសំដីស្រ្តីម្នាក់ដែលរស់នៅក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលបាន​លើកដៃទទូចស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយសម្រួលដល់បញ្ហាជីវភាព និងកន្លែងស្នាក់នៅសម្រាប់គ្រួសារគាត់ និងអ្នកជិតខាងផ្សេងទៀត ខណៈដីផ្ទះសម្បែងរបស់ពួកគាត់ជិត១០គ្រួសារ​ ​ត្រូវបានបាក់ស្រុតចូលព្រែក​ជាបន្តបន្ទាប់ចាប់តាំងពីចុងខែកក្កដាមក។ ​

សាលាស្រុកខ្សាច់កណ្ដាល។

ពលរដ្ឋ​ជាង​៤០គ្រួសារ​នៅ​ខេត្តកណ្ដាល​ចោទ​អាជ្ញាធរ​ថា​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ប៉ះពាល់​ដី​និង​ដំណាំ​ពួកគាត់

ពលរដ្ឋជាង៤០គ្រួសារ រស់​នៅឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ចោទ​អាជ្ញាធរ​ថាបាន​ដាក់​គ្រឿងច​ក្រឈូស​ឆាយ​ដី​ធ្វើ​ផ្លូវ​ប៉ះ​ពាល់​ដល់​ដីធ្លី និងផលដំណាំរបស់ពួកគាត់ ដោយគ្មានការជូនដំណឹងជា​មុន និង​ដោះស្រាយ​សំណង​ណាមួយ​ដល់ពួកគាត់ឡើយ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ