លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

ដី​ជាង​២២០​ហិកតា​ដែល​រដ្ឋាភិបាល​កាត់​ចេញ​ពី​ផ្ទៃបឹង​ទន្លេបាទី ត្រូវ​បាន​ឱ្យ​បុគ្គល​ម្នាក់​ធ្វើ​ការ​អភិវឌ្ឍ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​កំណត់​​ផ្ទៃបឹង​​ទន្លេបាទីជាង៩៧​ហិកតារក្សា​ទុក​ជាសម្បត្តិ​រដ្ឋ ខណៈផ្ទៃដីដែលនៅសល់ជាង២២២ហិកតាទៀត រដ្ឋាភិបាលប្រគល់ឱ្យបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ ដើម្បីធ្វើការអភិវឌ្ឍ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

មន្រ្តី​រដ្ឋបាលឃុំ​ហាក់​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​ចំពោះ​ការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ដី​បឹង

យោងតាមអនុក្រឹត្យថ្មីមួយចំនួន រដ្ឋាភិបាលបានសម្រេចធ្វើឯកជនភាវូបនីយកម្មបឹងសាធារណៈ និងផ្លូវទឹក សរុបចំនួនប្រាំពីរក្នុងខេត្តកណ្ដាល ដែលក្នុងនោះរួមទាំងផ្ទៃបឹងតាមោកក្នុងរាជធានីភ្នំពេញផងដែរ។

ក្រុមពលរដ្ឋប្រហែល​៣០នាក់ តំណាងឱ្យ៨៤គ្រួសារ​ មកពីឃុំព្រែក​ស្លែង និង​ឃុំ​បឹង​ខ្យាង ស្រុក​កណ្ដាល​ស្ទឹង បាន​​​នាំ​​គ្នាប្រមូល​ផ្ដុំនៅ​មុខ​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចដើម្បីដាក់ញត្តិសុំឱ្យស្ថាប័ននេះជួយ​ដោះ​ស្រាយ​បញ្ហាវិវាទដីធ្លីក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី (OCIC) ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

ពលរដ្ឋ​ខកចិត្ត​ដែល​អាជ្ញាធរ​ខេត្តកណ្ដាល​មិន​ដោះស្រាយ​សំណង​ដីធ្លី​តាមបទ​បញ្ជា​លោកស្រី ម៉ែន សំអន

ពលរដ្ឋដែល​រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតក្នុង​ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល អះអាង​ថា រហូតមក​ដល់​​ពេលនេះ ពួក​គាត់​នៅ​មិន​​ទាន់​ទទួលបានដំណោះស្រាយរឿង​ដីធ្លី​នៅ​ឡើយ​ទេ ទោះបី​មាន​​បទ​បញ្ជាពី​លោក​ស្រី ម៉ែន សំអន។

ក្រុមពលរដ្ឋប្រហែល​៣០នាក់ តំណាងឱ្យ៨៤គ្រួសារ​ មកពីឃុំព្រែក​ស្លែង និង​ឃុំ​បឹង​ខ្យាង ស្រុក​កណ្ដាល​ស្ទឹង បាន​​​នាំ​​គ្នាប្រមូល​ផ្ដុំនៅ​មុខ​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចដើម្បីដាក់ញត្តិសុំឱ្យស្ថាប័ននេះជួយ​ដោះ​ស្រាយ​បញ្ហាវិវាទដីធ្លីក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី (OCIC) ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រី ម៉ែន សំអន បញ្ជា​ទៅ​អភិបាល​ខេត្តកណ្ដាល​ដោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​រង​ប៉ះពាល់​ពី​គម្រោង​ព្រលាន​យន្តហោះ

ថ្នាក់ដឹកនាំ​ក្រសួង​​ទំនាក់​ទំនង​ជា​មួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បញ្ជា​ឱ្យអាជ្ញាធរ​ខេត្តកណ្ដាល​ដោះ​​ស្រាយ​សំណង​ជូនពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញ​ថ្មី ស្ថិត​ក្នុង​ស្រុកកណ្ដាល​ស្ទឹង ខេត្តកណ្ដាល និង​ស្រុកបាទី ខេត្តតាកែវ។

ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ ប្រជុំសម្រេចបញ្ឈប់កម្មករ៣នាក់ដែលជាបេក្ខជនសហជីពឯករាជ្យប្រចាំរោងចក្រ អេសវ៉ាយអេចជេ ហ្គាមិន ក្នុងខែមេសា ឆ្នាំ២០២២។

កម្មករ​ម្នាក់​ទៀត​របស់​រោងចក្រ អេសវ៉ាយអេចជេ ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ក្រោយ​ចូល​ជា​សមាជិក​សហជីព

កម្មករម្នាក់ទៀត បម្រើ​ការ​ងារ​នៅ​រោង​ចក្រកាត់ដេរ​សម្លៀក​បំពាក់ «អេសវ៉ាយអេចជេ ហ្គាមិន» ស្ថិត​នៅ​ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល​ ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការ​ងារ​ ក្រោយ​ចូលជាមាជិកសហជីព​នៅ​ក្នុង​រោង​​ចក្រ។

ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ ប្រជុំសម្រេចបញ្ឈប់កម្មករ៣នាក់ដែលជាបេក្ខជនសហជីពឯករាជ្យប្រចាំរោងចក្រ អេសវ៉ាយអេចជេ ហ្គាមិន ក្នុងខែមេសា ឆ្នាំ២០២២។

កម្មករ​៣នាក់​នៅ​ខេត្តកណ្ដាល​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ក្រោយ​បង្កើត​សហជីព​ក្នុង​រោងចក្រ

កម្មករ-កម្មការិនីចំនួន៣នាក់ បម្រើ​ការ​ងារ​នៅ​រោង​ចក្រកាត់ដេរ​សម្លៀក​បំពាក់​មួយ ស្ថិត​នៅ​ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល​ ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការ​ងារ​ក្រោយ​បង្កើត​សហជីព​នៅ​ក្នុង​រោង​ចក្រ។

នៅព្រឹកថ្ងៃសុក្រ​ ទី២២ ខែ​មេសា ឆ្នាំ​២០២២ មន្ត្រីនគរបាលខេត្តកណ្ដាលចូលរួម​គោរព​វិញ្ញាណក្ខន្ឋសពមន្ត្រីនគរបាល០២រូបដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន​នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សង្គមស៊ីវិល​ថា ករណី​ស្លាប់​មន្ត្រី​បង្ក្រាប​គ្រឿងញៀន​ជា​មេរៀន​ពង្រឹង​វិធានការ​គ្រប់គ្រង​អាវុធ

សង្គមស៊ីវិលមួយចំនួនអះអាងថា ករណីជនល្មើសបាញ់សមត្ថកិច្ច២នាក់ស្លាប់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ជាមេរៀនជំរុញឱ្យរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងការកាន់កាប់អាវុធ ដើម្បីទប់ស្កាត់វិនាសកម្មដល់សន្តិសុខសង្គម។

នៅព្រឹកថ្ងៃសុក្រ​ ទី២២ ខែ​មេសា ឆ្នាំ​២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល រួមនឹងមន្ត្រីពាក់ព័ន្ធផ្សេងៗចូលរួម​គោរព​វិញ្ញាណក្ខន្ឋសពមន្ត្រីនគរបាល០២រូបដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន​នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ហេតុការណ៍​បាញ់​តដៃគ្នា​នៅ​ស្រុកអង្គស្នួល៖ សមត្ថកិច្ច​ស្មាន​ខុស​ថា​ជនល្មើស​គ្មាន​អាវុធ​ក្នុងដៃ

សមត្ថកិច្ច​​ខេត្តកណ្ដាលឱ្យដឹង​ថា ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់មន្ត្រីនគរបាលពីរនាក់នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន បានស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

មន្ត្រីនគរបាលខេត្តកណ្ដាល ចូលរួម​គោរព​វិញ្ញាណក្ខន្ឋសពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដែលបានពលីជីវិតក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

សមត្ថកិច្ច២នាក់ស្លាប់ និងម្នាក់រងរបួស ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅខេត្តកណ្ដាល

សមត្ថកិច្ច​​ខេត្តកណ្ដាល ឱ្យដឹង​ថា មន្ត្រីនគរបាល២នាក់​​បាន​ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ​ក្នុងប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿងញៀន​នៅក្នុង​ខេត្តនេះ ខណៈជនល្មើសម្នាក់​បានរងរបួសធ្ងន់។

សហគមន៍បន្លែសុវត្ថិភាពមួយធ្វើការបង្ហាញផលិតផលបន្លែគ្មានសារធាតុគីមីដែលពួកគេដាំដុះ។

បទយកការណ៍៖ ការចងក្រងជាសហគមន៍ដាំបន្លែសុវត្ថិភាពជំរុញឱ្យកសិករនៅខេត្តកណ្ដាលនិងតាកែវមានចំណូលទៀងទាត់

កសិករខ្មែរជាច្រើននៅតែលើកឡើងពីបញ្ហាប្រឈមរបស់ពួកគេ ពិសេស​បញ្ហាពិបាកលក់ផលិតផលកសិកម្ម ដោយថា ​ផលិតបានហើយ តែគ្មានទីផ្សារឬលក់ចេញ​មានតម្លៃថោក មិនអាចទូទាត់ការចំណាយបាន ដែល​ធ្វើឱ្យពួកគាត់ត្រូវបាត់បង់ប្រាក់ចំណូល និងជំពាក់បំណុលគេថែមទៀតផង។ 

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ