ទីតាំងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។

សកម្មជន​ថា​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់ការពារ​នៅ​ខេត្ត២​បន្ត​កើតមាន ខណៈ​មន្ត្រីជំនាញ​អនុវត្ត​ច្បាប់​ធូររលុង

សកម្មជន​បរិស្ថានអះ​អាង​ថា បទ​ល្មើស​ព្រៃឈើក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ និង​តំបន់​អភិរក្សជួយភ្នំក្រវាញ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង នៅ​តែបន្តកើត​មាន​ជា​រៀង​រាល់​ថ្ងៃ ដោយ​សារ​មន្ត្រី​ជំនាញ​​ធូររ​លុង​ក្នុងការអនុវត្តច្បាប់។

លោក យួន ឈីវ ជាអ្នកសារព័ត៌មានមួយរូបនៅខេត្តកោះកុង កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុកលោក យួន ឈីវ)

ភរិយា​​​អ្នកសារព័ត៌មាន​នៅ​​​​កោះកុង ស្នើ​​លោក​​ទៀ បាញ់ ជួយ​អន្តរាគមន៍​​​​​​ឱ្យ​មានការ​​​​​​ដោះ​​លែង​​​​​​ប្តី​​​​​ពី​​​​​​ពន្ធ​នា​គារ

ក្រុមគ្រួសារ​អ្នកសារព័ត៌មាន​អនឡានម្នាក់(Online Media)​នៅខេត្តកោះកុង អំពាវនាវ​សុំ​កិច្ច​អន្តរា​គ​មន៍ ពីរដ្ឋមន្រ្តី​​ក្រ​​សួង​​​ការពារជាតិ និងភាគី​ពាក់​ព័ន្ធ ឱ្យដោះលែងស្វាមីរបស់ខ្លួន ចេញ​ពី​ពន្ធនាគារ ​ក្រោយ​តុ​​លា​​ការ​​បាន​​ផ្តន្ទាទោសដាក់ពន្ធនាគារ​អ្នក​សារ​ព័ត៌​​មាន​​រូប​​នេះ ពីបទ​ ញុះ​​​ញង់​​​​ឱ្យ​​​មាន​ការរើសអើង ដែលជាប់ទាក់ទិនវិវាទ​​ដីនៅ​ម្តុំ​​ឧទ្យានជាតិ ស្រុក​បូទុម​​​សា​គរ​។

ពលរដ្ឋ​​​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុនចិន​​​នៅ​កោះកុង ​រកអន្តរាគមន៍ពី​លោក ​ទៀ បាញ់ ជួយ​ដោះស្រាយ​​ដីធ្លី

ប្រជា​ពលរដ្ឋចំនួន ​​៣០គ្រួសារ ដែលកំពុងមាន​ជម្លោះដីធ្លី​ជាមួយ​​ក្រុមហ៊ុន​​​ចិន ញូ​ញៀន (Union Development Group ឬ UDG​) ក្នុង​ខេត្តកោះកុង រកកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ឱ្យជួយដោះស្រាយវិវាទដីធ្លី ក្រោយពួកគេអះអាងថា អាជ្ញាធរពាក់ព័ន្ធដោះស្រាយពុំមានតម្លាភាព និង​ប្រកាសបិទបញ្ចប់វិវាទដ៏រ៉ាំ​រៃ​មួយនេះ។

​ពលរដ្ឋខេត្តកោះកុងស្នើក្រសួងមហាផ្ទៃចាត់វិធានការលើឧកញ៉ា ហេង ហ៊ុយ ពាក់ព័ន្ធរឿងរំលោភដីធ្លីពួកគេ

ពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានស្នើដល់ក្រសួងមហាផ្ទៃឱ្យចាត់វិធានការលើម្ចាស់ក្រុមហ៊ុនមួយនេះ និងដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ឱ្យបានឆាប់។

ពលរដ្ឋខេត្តកោះកុងប្រមូលផ្តុំមុខក្រសួងមហាផ្ទៃ ខណៈតំណាងចូលបំភ្លឺ​រឿងជម្លោះដីធ្លីជាមួយឧកញ៉ា

ពលរដ្ឋប្រហែលជាង ១០០នាក់ មកពីសហគមន៍ចំនួន៣ នៃស្រុកបូទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្តុំគ្នាមុខក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទនេះ ដើម្បីរកអន្តរាគមន៍ និងឆ្លើយបំភ្លឺពាក់ព័ន្ឋរឿងជម្លោះដីធ្លីជាមួយនឹង លោក ហេង ហ៊ុយ មន្ត្រីនគរបាលពាក់ផ្កាយពីរ និងជាមានងារជាឧកញ៉ា។

ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានសាលាដំបូងខេត្តកោះកុងចេញដីកាកោះហៅចូលសវនាការកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

តុលាការ​ខេត្តកោះកុង​នឹង​បន្ត​សួរ​ពលរដ្ឋ​តាម​បណ្ដឹ​ង​ចោទ​ប្រកាន់​របស់​ឧកញ៉ា ហេង ហ៊ុយ

សា​លា​ដំ​បូង​ខេត្ត​កោះកុង​ នឹង​បន្តសួ​រដេញដោលតំណាង​អ្នក​មា​នជម្លោះ​ដីធ្លីចំនួន១០រូប តាមបណ្ដឹងចោទប្រ​កា​ន់របស់ប្រធានក្រុមហ៊ុន ឧកញ៉ា ហេង ហ៊ុយ នៅខែក្រោយ ជុំ​វិញ​បទ​ចោទ «​បរិ​ហារកេរ្តិ៍ និងញុះញង់​ឱ្យប្រ​ព្រឹ​ត្តអំពើ​បង្ក​ឱ្យមានភាពវឹកវរធ្ងន់​ធ្ងរដល់សន្តិសុខសង្គម»។

ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ បាននាំគ្នាប្រមូលផ្តុំគ្នាឈរលើកបដាមុខក្រសួងរៀបចំដែនដី ដើម្បីតាមដានញត្តិ​ និងជំរុញទៅរដ្ឋមន្រ្តី លោក ជា សុផារ៉ា ដោះស្រាយបញ្ចាប់វិវាទដីធ្លីរបស់ពួកគេ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

រដ្ឋបាល​ខេត្តកោះកុង​នឹង​បញ្ចប់​ដំណោះស្រាយ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​យូញៀន​នៅ​ត្រឹម​ចុង​ខែមីនា

អាជ្ញាធរខេត្តកោះកុងបានប្រកាសថា នឹងបញ្ចប់ការដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិនឈ្មោះ យូញៀន ឬ UDG ឱ្យចប់សព្វគ្រប់ត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

កិច្ចប្រជុំរបស់ គ.ជ.ប ទៅលើការចុះឈ្មោះបោះឆ្នោត

គ.ជ.ប លុប​ឈ្មោះ​បេក្ខភាព​ចំនួន​១១រូប ចេញ​ពី​បញ្ជី​បោះឆ្នោត​ដែល​ឈរ​ជា​មេ​ឃុំ​ចៅ​សង្កាត់​​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រេច​លុប​ឈ្មោះ​បេក្ខជន​១១​រូប មក​​​ពី​​​គណបក្ស​​​នយោបាយ​​ចំនួន២ ចេញពីបញ្ជីឈ្មោះបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​​ឃុំ​​សង្កា​​ត់​ សម្រាប់​នីតិកាលទី៥ ឆ្នាំ២០២២នេះ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

គ.ជ.ប ទទួល​បាន​បណ្ដឹង​២​ករណី​ប្រឆាំង​គណបក្ស​ភ្លើងទៀន​អំពី​សមាសភាព​មេឃុំ​ចៅសង្កាត់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ខ្លួនទទួលបានបណ្ដឹង២ករណីប្រឆាំង​គណ​​បក្ស​​​​​ភ្លើងទៀន អំពីសមាសភាពមេឃុំចៅសង្កាត់ដែល​មិន​គ្រប់​លក្ខ​ន្តិកៈ​កំណត់​​​ដោយ​ច្បាប់​​​ស្ដីពី​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ហើយត្រូវបាន​​ប្រជា​​ពល​​រដ្ឋ​ប្ដឹង​ជំទាស់។

ពលរដ្ឋដែលអះអាងថាមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ បាននាំគ្នាតវ៉ានៅមុខសាលាដំបូងខេត្តកោះកុង ទាមទារដំណោះស្រាយដីធ្លី និងទម្លាក់ការចោទប្រកាន់លើតំណាងពួកគេ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ តវ៉ា​មុខ​តុលាការ​ខេត្តកោះកុង ខណៈ​តំណាង​៣នាក់​ចូលបំភ្លឺ

ពលរដ្ឋជាច្រើននាក់ ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុក​បទុម​សាគរ ខេត្តកោះកុង ប្រមូលផ្ដុំតវ៉ាមុខសាលាដំបូងខេត្ត​នៅថ្ងៃនេះ ខណៈតំណាង​៣នាក់​របស់ពួក​គេ​ចូល​បំភ្លឺ​ចំពោះ​មុខតុលាការ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ