តំណាងពលរដ្ឋជម្លោះដីធ្លីជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ ត្រូវតុលាការចេញដីកាកោះហៅឱ្យចូលបំភ្លឺ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

តំណាង​ពលរដ្ឋ​ជិត​២០នាក់​ជាប់​បណ្ដឹង​នៅ​តុលាការ​ក្រោយ​តវ៉ា​ដីធ្លី​ជាមួយ​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្តកោះកុង

តំណាងពលរដ្ឋជិត២០នាក់ដែលអះអាងថាកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុកបទុមសាគរ ខេត្តកោះកុង កំពុងជាប់បណ្ដឹងនៅតុលាការ ក្រោយពួកគេនាំតវ៉ាដីធ្លីជាមួយក្រុមហ៊ុនមួយនេះ។

បុរសជាជនជាតិចិនម្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុងភ្នំពេញ ក្រោយលោកត្រូវបានគេជួញដូរបូមឈាមលក់នៅខេត្តព្រះសីហនុ។

ជនរងគ្រោះ​ពី​ការជួញដូរ​អះអាង​ថា​ឈាម​របស់​គាត់​ត្រូវ​បាន​គេ​បូម​លក់​នៅ​ខេត្តព្រះសីហនុ

នៅមន្ទីរពេទ្យភ្នំពេញមួយក្នុងខណ្ឌចំការមន បុរសជនជាតិចិនម្នាក់ដែលមានអាយុជាង៣០ឆ្នាំ ​កំពុងតែសម្រាកបញ្ចូលឈាមពីរកំប្លោកក្នុងមួយថ្ងៃ ខណៈគាត់បានសម្រាកនៅមន្ទីរពេទ្យនោះតាំងពីថ្ងៃសុក្រសប្ដាហ៍មុន។ ក្នុងសប្ដាហ៍នេះ បុរសជនជាតិចិនរូបនោះបានលើកឡើងអំពីប្រតិបត្តិការឆបោកនៅកម្ពុជា ដែលត្រូវបានគេបូមឈាមរបស់គាត់ជាច្រើនដងតាំងពីខែសីហា ធ្វើឱ្យស្ថានភាពសុខភាពគាត់ទន់ខ្សោយនិងមានហានិភ័យខ្ពស់។

ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ បាននាំគ្នាប្រមូលផ្តុំគ្នាឈរលើកបដាមុខក្រសួងរៀបចំដែនដី ដើម្បីតាមដានញត្តិ​ និងជំរុញទៅរដ្ឋមន្រ្តី លោក ជា សុផារ៉ា ដោះស្រាយបញ្ចាប់វិវាទដីធ្លីរបស់ពួកគេ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

ពលរដ្ឋ​ជាង​៥០​គ្រួសារ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ញូញៀន​នៅ​កោះកុង​មិន​ទាន់​ទទួល​សំណង

ប្រជាពលរដ្ឋ​​មួយចំនួនដែលកំពុងមាន​ជម្លោះដីធ្លី​ជាមួយ​​ក្រុមហ៊ុន​​ចិន ញូ​ញៀន (Union Development Group ឬ UDG​) ក្នុង​ខេត្តកោះកុង បដិសេធទទួលយកសំណង ដោយថា យន្តការដោះស្រាយរបស់អាជ្ញាធរ​ពុំមានតម្លាភាព។

ពលរដ្ឋជាច្រើននាក់មកពី២សហគមន៍​ក្នុង​ស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តកោះកុង ដើម្បីគាំទ្រតំណាងពួកគេដែលចូលបំភ្លឺ ពាក់ព័ន្ធជម្លោះដីធ្លីជាមួយលោកឧកញ៉ា ហេង ហ៊ុយ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ពលរដ្ឋ​ខេត្តកោះកុង​លើកគ្នា​មក​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​នៅថ្ងៃនេះ ខណៈ​តំណាង​ពួកគេ​ម្នាក់​ចូល​បំភ្លឺ

ពលរដ្ឋជាច្រើននាក់មកពី២សហគមន៍​ក្នុង​ស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តកោះកុងនៅព្រឹកថ្ងៃអង្គារនេះ ខណៈតុលាការបានកោះហៅតំណាងពួកគេម្នាក់ឱ្យចូលឆ្លើយបំភ្លឺនៅថ្ងៃនេះ ពាក់ព័ន្ធជម្លោះដីធ្លីជាមួយលោកឧកញ៉ា ហេង ហ៊ុយ។

ពលរដ្ឋដែលជាតំណាងគ្រួសាររងគ្រោះដីធ្លីនៅស្រុកបទុមសាគរ ខេត្តកោះកុង ពាក់ព័ន្ធនឹងក្រុមហ៊ុនលោក លី យ៉ុងផាត់ បានមកដាក់ញត្តិនៅសាលាស្រុកបទុមសាគរ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

តុលាការ​ខេត្តកោះកុង​កោះហៅ​តំណាង​ពលរដ្ឋ​២នាក់​ទៀត​ឱ្យ​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី​ជាមួយ​លោក លី យ៉ុងផាត់

តំណាងពលរដ្ឋ២នាក់ដែលអះអាងថាកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុកបទុមសាគរ ខេត្តកោះកុង ត្រូវបានតុលាការចេញដីកាកោះហៅឱ្យឆ្លើយបំភ្លឺនៅសប្ដាហ៍ក្រោយ។

សហគមន៍៧៦៦ និង១៧៥ ស្ថិតនៅភូមិព្រែក ឃុំជីខក្រោម ស្រុកបទុមសាគរ ខេត្តកោះកុង បានធ្វើយុទ្ធនាការ «សប្ដាហ៍គាំពារសង្គម» ស្នើសុំអន្តរាគមន៍សេវាគាំពារសង្គមជូនដល់ពលរដ្ឋក្រីក្រ។

កសិករ​ទាមទារ​ឱ្យ​រដ្ឋ​ផ្ដល់​សេវា​គាំពារ​សង្គម​ដើម្បី​បញ្ចៀស​ការ​លក់​ដី​មើល​ជំងឺ

កសិករមួយចំនួនទាមទារទៅរដ្ឋាភិបាលឱ្យផ្ដល់សេវាគាំពារសង្គមដល់ពួកគេ ដើម្បីលើកកម្ពស់ជី​វភា​ព និងទប់ស្កាត់ការលក់ដីស្រែចម្ការសម្រាប់ចំណាយលើការព្យាបាលសុខភាពជំងឺរបស់ខ្លួន។

ពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកបទុមសាគរ ខេត្តកោះកុង នាំគ្នាបោះតង់និងសង់រោងលើដីមានជម្លោះវិញ ក្រោយពួកគេអះអាងថាគ្មានដំណោះស្រាយករណីវិវាទជាមួយក្រុមហ៊ុន លី យ៉ុងផាត់។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ខេត្តកោះកុង​ជាង​១០០​គ្រួសារ សម្រេច​ចាក​ចេញ​ពី​តង់និង​រោង​ចាំដី​​​ក្រោយ​អាជ្ញាធរ​ត្រៀម​បង្ក្រាប

ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​រស់​នៅ​ឃុំ​កណ្ដោល ស្រុក​បទុម​​សាគរ ខេត្តកោះកុង បាន​នាំ​គ្នាចាកចេញ​ពី​តង់​និង​រោង​ទាំងយប់ ក្រោយ​ពី​កងកម្លាំង​ប្រដាប់អាវុធ និងឡានទឹកពីរគ្រឿងបានដាក់​ពង្រាយ​ព័ទ្ធជុំវិញ​កន្លែង​របស់​ពលរដ្ឋ​បោះ​តង់និងសង់​រោង​នៅលើ​ដី​កំពុង​មាន​ជម្លោះ​មួយ​កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ម្សិលមិញនេះ។

ពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកបទុមសាគរ ខេត្តកោះកុង នាំគ្នាបោះតង់និងសង់រោងលើដីមានជម្លោះវិញ ក្រោយពួកគេអះអាងថាគ្មានដំណោះស្រាយករណីវិវាទជាមួយក្រុមហ៊ុន លី យ៉ុងផាត់។

សមត្ថកិច្ច​ខេត្តកោះកុង​ដាក់​កម្លាំង​ព័ទ្ធ​ពលរដ្ឋ​ជាង​១០០​គ្រួសារ​ដែល​សង់​រោង​លើ​ដីជម្លោះ

អ្នកភូមិអះអាងថា សមត្ថកិច្ចខេត្តកោះកុងបានដាក់​ពង្រាយ​​កម្លាំងព័ទ្ធប្រជាពលរដ្ឋជាង១០០គ្រួសារដែល​កំពុងសង់រោង​នៅលើដីមានជម្លោះមួយកន្លែង ស្ថិត​ក្នុង​ឃុំ​កណ្ដោល ស្រុក​បទុម​​សាគរ ក្រោយ​ការព្រមាន​ឱ្យ​រុះ​រើ ប៉ុន្តែពលរដ្ឋមិនអនុវត្តតាម។

អ្នកស្រី ភាព តេង (ឈរស្លៀកឈុតរ៉ូបពណ៌ចម្រុះ) ជាមួយនឹងពលរដ្ឋដែលអះអាងថាបានរងផលប៉ះពាល់ដីធ្លីផ្សេងទៀតពីសំណាក់ក្រុមហ៊ុន លី យ៉ុងផាត់ នៅខេត្តកោះកុង។

អាជ្ញាធរ​ខេត្តកោះកុង ព្រមាន​ចាត់​វិធានការ​រដ្ឋបាល​លើ​ពលរដ្ឋ​ជាង​១០០គ្រួសារ​ដែល​សង់រោង​លើ​ដី​ជម្លោះ

អាជ្ញាធរស្រុកបទុម​សាគរ ខេត្តកោះកុង​ ព្រមាន​ចាត់​វិធាន​ការរដ្ឋបាល​ចំពោះព​លរដ្ឋ​ជាង​១០០គ្រួសារ និង​ឱ្យ​រុះ​រើ​រោង​ជាបន្ទាន់ ដោយ​ថា ពលរដ្ឋ​ទាំង​នោះបាន​សាង​សង់​រោងលើ​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់ ស្ថិត​ក្នុង​ឃុំ​កណ្ដោល ស្រុក​បទុម​សាគរ។

អ្នកស្រី ភាព តេង (ឈរស្លៀកឈុតរ៉ូបពណ៌ចម្រុះ) ជាមួយនឹងពលរដ្ឋដែលអះអាងថាបានរងផលប៉ះពាល់ដីធ្លីផ្សេងទៀតពីសំណាក់ក្រុមហ៊ុន លី យ៉ុងផាត់ នៅខេត្តកោះកុង។

តំណាង​ពលរដ្ឋ​ម្នាក់​មាន​ជម្លោះ​ដីធ្លី​ជាមួយ​លោក លី យ៉ុងផាត់ ត្រូវ​តុលាការ​កោះហៅ​ឱ្យ​ឆ្លើយ​បំភ្លឺ

តំណាងពលរដ្ឋម្នាក់ដែលអះអាងថាកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុក​បទុមសាគរ ខេត្តកោះកុង ត្រូវបានតុលាការកោះហៅឱ្យឆ្លើយបំភ្លឺនៅសប្ដាហ៍ក្រោយ ខណៈពលរដ្ឋជាង១០០គ្រួសារបានចូលទៅរស់នៅលើដីជម្លោះវិញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ