ទីតាំងដីដែលបានរងការឈូសឆាយពីសំណាក់ក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួន ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

ពលរដ្ឋ​ថា​ទាហាន​បន្ត​ទន្ទ្រាន​យកដី​ព្រៃសហគមន៍​ឧត្ដមស្រែពស់ ខណៈ​អាជ្ញាធរ​មិនទាន់​ដោះស្រាយ​ជម្លោះ​ចប់

ប្រជាពលរដ្ឋនៅតំបន់ព្រៃសហគមន៍ឧត្ដមស្រែពស់ ហៅព្រៃ​មេត្តា​ធម្ម​ជាតិ បាន​អះ​អាង​ថា ក្រុម​ទាហាន​នៅ​តែ​បន្ត​ធ្វើសកម្ម​ភាព​ទន្ទ្រាន​យក​ដី​ព្រៃសហគមន៍​មួយ​នេះ ខណៈអាជ្ញាធរនៅ​មិនទាន់​ដោះស្រាយបញ្ហា​វិវាទ​ដីធ្លីនេះ​​ចប់នៅឡើយ។

តុលាការខេត្តកំពង់ឆ្នាំងកោះហៅសកម្មជនដីធ្លី២នាក់នៅសហគមន៍ឡពាង ឱ្យចូលសវនាការនៅពាក់កណ្ដាលខែនេះ

សាលាដំបូង​​ខេត្ត​កំពង់ឆ្នាំង បាន​កោះ​ហៅសកម្មជន​ដីធ្លី​ចំនួន២នាក់​នៅសហគមន៍ឡពាង ឱ្យចូលសវនា​ការនៅ​ពាក់​កណ្ដាល​ខែ​មករានេះ ពាក់​ព័ន្ធ​រឿង​ជម្លោះដីធ្លី​កាល​ពី​ឆ្នាំមុន ​នៅ​ភូមិ​តាមល់លើ ឃុំកោះថ្កូវ ស្រុក​ជលគិរី ខេត្ត​កំពង់​ឆ្នាំង។

ពលរដ្ឋប្រមាណ៤៦០គ្រួសាររស់នៅ​​ជាប់​ព្រលាន​យន្ត​ហោះថ្មី បានទៅប្រមូលផ្តុំនៅមុខសាលាខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ដើម្បីស្នើសុំបណ្ណកម្មសិទ្ធិ ខណៈពួកគេ​បារម្ភខ្លាចមានការបណ្តេញចេញដោយ​បង្ខំ ក្រោយ​បុគ្គលិក​ព្រលាន​យន្តហោះ និងអាជ្ញាធរមូល​ដ្ឋាន ​ចុះទៅស្រង់ទិន្នន័យ​ និងហាមសាងសង់​សំណង់ថ្មី។

ពលរដ្ឋ​ជាង​៤០០គ្រួសារ​រស់នៅ​ជាប់​ព្រលានយន្តហោះថ្មី បារម្ភ​ខ្លាំង​ពី​ការ​បណ្ដេញ​ចេញ​ទាំងបង្ខំ

ពលរដ្ឋប្រមាណ៤៦០គ្រួសាររស់នៅ​​ជាប់​ព្រលាន​យន្ត​ហោះថ្មី​​ នៅខេត្តកណ្ដាល អះអាងថា អ្នកភូមិកំពុងមានសម្ពាធធ្ងន់ធ្ងរ និងចេញប្រកបរបររកស៊ីទាំងអារម្មណ៍មិននឹងនរ ដោយសារបារម្ភថានឹងត្រូវគេឈូសឆាយបណ្តេញចេញពីផ្ទះទាំងបង្ខំ ខណៈមានគេមកប្រាប់ជាច្រើនលើកច្រើនសាឱ្យពួកគាត់រុះរើរោងចិញ្ចឹមសត្វចេញពីដីផ្ទះ និងហាមសង់សំណង់ថ្មីជាដើម ស្របពេលអាជ្ញាធរខេត្តមិនទាន់ឆ្លើយតបជាវិជ្ជមាននូវការស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគាត់។

ពលរដ្ឋដែលមានវិវាទដីធ្លីបឹងតាមោក ​រស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង កាន់រូបថត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅម្ដុំវត្តបទុមវតី ជិតខុទ្ទកាល័យនាយករដ្ឋមន្ត្រី ទាមទារដំណោះស្រាយដីធ្លី ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ក្រុមសិទ្ធិមនុស្សកត់សម្គាល់ថា ឆ្នាំ២០២២ ការរំលោភដីធ្លីកើនឡើងដោយសារខ្វះឆន្ទៈនយោបាយ

ក្រុម​អ្ន​កកា​រ​ពា​រសិ​ទ្ធិ​មនុ​ស្ស ក​ត់សម្គា​ល់ថា ក្នុង​ឆ្នាំ​២០២២នេះ​ ការ​រំលោ​ភ​បំពានដីធ្លីនៅ​តែបន្តកើន​ឡើងរា​លដាលដ​ល់តំ​បន់​​​ជនជាតិ​ដើម​ភាគ​តិ​ច​រស់នៅ ​​ជាប់ព្រំ​ដែនវៀតណា​មនិ​ង​ថៃ ​បង្ក​ផលប៉ះពា​ល់ដ​ល់​សិ​ទ្ធិ​រស់​រាន​មា​ន​ជីវិ​ត និង​សិទ្ធិ​សេ​ដ្ឋកិ​ច្ច​ ​ដែល​ការ​ពា​រដោ​យ​រដ្ឋ​ធ​​ម្ម​នុញ្ញ​។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួងរៀបចំដែនដី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

លោក ហ៊ុន សែន ណែនាំ​ឱ្យ​ក្រសួង​និង​អាជ្ញាធរ​ចុះបញ្ជី​ក្បាលដី​ជូន​ពលរដ្ឋ​ឱ្យ​បាន​រួចរាល់​នៅ​ឆ្នាំ២០២៣

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឱ្យ​ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ពន្លឿន​​ការ​​​​ចុះ​បញ្ជីក្បាល​​ដី​ជូន​​ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាដីធ្លី​ និង​​​​អនុវ​​ត្តកា​រ​ងារ​​កាត់​ឆ្វៀល​ដី​តំបន់​បឹងទន្លេ​សាប​​ជូន​ប្រជាពលរដ្ឋឱ្យបាន​​​រួ​ចរា​ល់​នៅ​​​ឆ្នាំ២០២៣។

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ានៅមុខអាជ្ញាធរជាតិអប្សរា ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

អ្នកភូមិស្នាសង្គ្រាម​ជាង​៧០គ្រួសារ​បោះតង់​ស្នាក់នៅ​លើ​ដីជម្លោះ​ជាថ្មីទៀត ក្រោយ​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ

ពលរដ្ឋ ៧៣គ្រួសារ នៅ​ភូមិ​ស្នាសង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បានទៅប្រមូលផ្តុំ និងបោះតង់ស្នាក់នៅលើដី​ជម្លោះជា​ថ្មី​ទៀត នៅ​ថ្ងៃសុក្រ​នេះ ក្រោយ​គ្មាន​ដំណោះស្រា​យ​ពី​អាជ្ញាធរ។

ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ២០២២​ ប្រជា​ពលរដ្ឋ​ប្រមាណ១០០នាក់ តំណាង​ពលរដ្ឋ​ជាង​២០០គ្រួសារកំពុង​មាន​ជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន (ឡាន​ហ្វេង និង ​រួយ​ហ្វេង) ស្ថិត​នៅ​ឃុំ​ប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឡើងទៅប្រមូល​ផ្ដុំនៅមុខ​តុលាការ ដើម្បីតាមដាន និងលើកទឹកចិត្តដល់តំណាងជនជាតិដើមភាគតិចកួយ ៥នាក់ បានទៅបំភ្លឺជាលើកទី២ តាម​ដីកា​កោះ​​​របស់​តុលាការ​ខេត្ត​ព្រះ​វិហារ ក្រោមបទចោទ «ការគំរាមកំហែងថានឹងសម្លាប់ និងគំរាមកំហែងថានឹងធ្វើឱ្យខូចខាត» ទៅតាមបណ្តឹងរបស់បុគ្គលឈ្មោះ លី គឹមស្រេង ដែលបានធ្វើសកម្មភាព​ឈូសឆាយដីកំពុងមានជម្លោះរវាងពលរដ្ឋនិងក្រុមហ៊ុនចិន។

ជនជាតិដើម​ភាគតិច​នៅ​ខេត្តព្រះវិហារ ស្នើ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ក្រោយ​ជាប់​បណ្ដឹង​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី

ជនជាតិដើមភាគតិចកួយ ចំនួន៥នាក់ បាន​ស្នើ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួក​គេ ក្រោយ​ជាប់​បណ្ដឹងពាក់​ព័ន្ធ​រឿង​ជម្លោះដីធ្លីជាមួយក្រុម​ហ៊ុន​ចិន ស្ថិត​នៅ​ឃុំ​ប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ពលរដ្ឋ​​ជាង​២០០​នាក់ តំណាង​​ឱ្យ​​ជាង​៣០​០គ្រួសារ បាន​ប្រមូល​ផ្តុំតវ៉ា​នៅមុខ​សាលាឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រី ខេត្តសៀម​រាប ដើម្បី​ទាម​ទារ​ឱ្យ​អាជ្ញាធរដោះស្រាយបញ្ហា​ដីធ្លី​ជូន​ពួក​គាត់ ​តាម​ការសន្យាដែលបានធ្វើឡើង​មុនពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​​ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

ពលរដ្ឋ​ជាង​២០០នាក់​នៅ​ខេត្តសៀមរាប តវ៉ា​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ដីធ្លី​តាម​ការ​សន្យា​មុនបោះឆ្នោត

ពលរដ្ឋ​​ជាង​២០០​នាក់ តំណាង​​ឱ្យ​​ជាង​៣០​០គ្រួសារ បាន​ប្រមូល​ផ្តុំតវ៉ា​នៅមុខ​សាលាឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រី ខេត្តសៀម​រាប នៅថ្ងៃពុធនេះ ដើម្បី​ទាម​ទារ​ឱ្យ​អាជ្ញាធរដោះស្រាយបញ្ហា​ដីធ្លី​ជូន​ពួក​គាត់ ​តាម​ការសន្យាដែលបានធ្វើឡើង​មុនពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​​។

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ានៅមុខអាជ្ញាធរជាតិអប្សរា ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

ពលរដ្ឋនៅភូមិស្នាសង្គ្រាមទទូចជាថ្មីឱ្យអាជ្ញាធរពន្លឿនការដោះស្រាយបញ្ចប់វិវាទដីធ្លី

តំណាង​​ពលរដ្ឋ​ជាង​៧០គ្រួសារ នៅភូមិ​ស្នា​សង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​​ប្រាសាទ​​បាគង ខេត្តសៀម​រាប ដែល​​អះ​​​អាង​​ថាមានវិវាទដីធ្លី​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ទទូចជាថ្មីឱ្យអាជ្ញាធរពន្លឿនការ​ដោះ​ស្រាយបញ្ចប់​វិវាទ​ដីធី្លដែល​​អូសបន្លាយមកជិត២០ឆ្នាំមក​ហើយ​​ ខណៈ​​ពួក​គាត់កំពុងជួបការ​លំបាក​ក្នុងជីវភាព។

គ្រឿងចក្រដែលត្រូវបានប្រជាសហគមន៍ឧត្ដមស្រែពស់ អះអាងថា បន្តឈូសឆាយចូលដល់ដីព្រៃសហគមន៍ដែលខ្លួនទទួលបានសិទ្ធិរក្សាការពារ។

ពលរដ្ឋ​ថា​ទាហាន​បន្ត​យក​គ្រឿងចក្រ​ទៅ​ភ្ជួរ​លើ​ដីសហគមន៍​ឧត្ដមស្រែពស់ បើ​ទោះ​អាជ្ញាធរ​កាត់​ដីនោះ​ឱ្យ​ពលរដ្ឋ​រួចហើយ

ប្រជាសហគមន៍អះអាង​ថា​ ទាហាននៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក បានដាក់គ្រឿង​​​​ចក្រ​ទៅ​​​ភ្ជួរលើ​​ដី​សហគមន៍ «ឧត្ដមស្រែពស់​ និង​​ព្រៃ​មេត្តាធ​ម្ម​ជាតិ» ស្ថិត​​នៅ​ឃុំត្រពាំង​​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាថ្មីទៀត បើ​​ទោះជា​​អាជ្ញាធរ​បាន​កាត់ឆ្វៀល​ដី​នោះឱ្យ​​ទៅប្រជា​សហគមន៍គ្រប់គ្រង​ និងអាស្រ័យផល​រួចទៅ​ហើយក៏ដោយ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ