រូបព្រះពុទ្ធបដិមា ដែលប្រជាសហគមន៍អះអាងថា បានបាក់បែកដាច់ព្រះកេស ដាច់ព្រះហស្ថ ដោយសារមានក្រុមជនល្មើសចូលទៅកាប់ឈើនៅតំបន់ព្រៃមេត្តាធម្មជាតិបណ្តាលឱ្យដើមឈើបាក់រលំលើកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក Metta Forest)

ព្រះ​ពុទ្ធ​​បដិមា​និង​ព្រៃ​ឈើ​​ក្នុង​តំបន់​ព្រៃ​​មេត្តា​ធម្មជាតិ​​ត្រូវ​​បាន​បំផ្លាញ​ក្នុង​​ពិធី​បុណ្យ​​ភ្ជុំបិណ្ឌ​​​

ប្រជាសហគមន៍ព្រៃមេត្តាធម្មជាតិ​បានអះអាងថា ​មានក្រុមជនល្មើស​បន្តកាប់បំផ្លាញ​ព្រៃឈើជុំវិញសាលាបុណ្យ​ក្នុងព្រៃមួយនេះ ​ជាហេតុបណ្ដាលឱ្យ​ព្រះពុទ្ធ​បដិមាចំនួន​ ៣អង្គ ត្រូវបានបែកបាក់ទាំងស្រុង​ដោយសារដើមឈើរលំលើ។

ជនជាតិដើម​ភាគតិច​នៅ​មណ្ឌលគិរី ស្នើ​អាជ្ញាធរ​ទប់ស្កាត់​ការ​រុករាន​ដីព្រៃ​នៅ​ដែនជម្រក​សត្វព្រៃភ្នំព្រេច

តំណាង​ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅមណ្ឌលគិរី ស្នើក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ចុះស្រាវ​ជ្រាវ និង​ទប់​ស្កាត់ការ​កាប់​រុក​រាន​ដី​ព្រៃយ៉ាងអនាធិបតេយ្យ​​នៅ​ «ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច» ពី​ក្រុម​​មិន​ស្គាល់​អត្ត​សញ្ញាណ ដើម្បី​យក​មក​ផ្តន្ទា​ទោសតាមច្បាប់។

សង្គមស៊ីវិលយកកូនឈើជាង១ពាន់​​ដើម​ទៅ​ដាំ​នៅ​សហគមន៍​ឧត្តម​ស្រែ​ពស់​ ក្រោយ​ទាហា​ន​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ

ក្រុមអង្គការសង្គមស៊ីវិល បាននាំគ្នាយកកូនឈើទៅដាំ​សហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ស្ថិត​នៅ​ឃុំត្រពាំង​ជោរ ស្រុកឱរ៉ាល់កំពង់ស្ពឺ ក្រោយទាហានរថក្រោះកងទ័ពជើងគោកដាក់គ្រឿងចក្រឈូសឆាយអស់ស្ទើរទាំងស្រុង។

កំណាត់ឈើនិងគល់ឈើដែលត្រូវបានជនខិលខូចលួចកាប់ ត្រូវបានប្រទះឃើញដោយក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារពេលចុះល្បាត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

ក្រុមការងារ​ចំពោះកិច្ច​កំពុង​ស៊ើប​អង្កេត​មន្ត្រី​កងរាជ​អាវុធហត្ថ​ម្នាក់ រឿង​កាប់ឈើ​នៅ​ជុំវិញ​តំបន់​ព្រៃឡង់

មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអា​ង​ថា ក្រុម​ការ​ងារ​ចំពោះ​កិច្ច​កំពុង​ធ្វើ​ការស៊ើបអង្កេត​លើ​នាយករ​ង​ការិយាល័យ​បំភ័ន្ត​អក្ខរៈ​កង​រាជអាវុធ​ហត្ថ​ម្នាក់ ដែល​បាន​កាប់​ឈើនិង​ប្រមូល​ទិ​ញ​ឈើក្នុងដែនជម្រកសត្វព្រៃឡង់។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ឧកញ៉ា​ល្បី​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​មួយរូប​ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​លោក ហ៊ុន សែន

លោកឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នា ដែលកាលពីពេលកន្លងទៅ ធ្លាប់ត្រូវបានប្រមុខរដ្ឋាភិបាលបញ្ជាឱ្យចាត់វិធានការទាក់ទងនឹងសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម បច្ចុប្បន្នត្រូវបានតែងតាំងជាជំនួយការលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ក្ដារបន្ទះឈើដែលយកចេញពីព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

កិច្ចសហការរវាងជនល្មើសនិងមន្ត្រីមូលដ្ឋានជាហេតុធ្វើឱ្យព្រៃ​ព្រះរការ​ប្រឈមការបាត់បង់

បើទោះបីជាព្រៃព្រះរការ ដែលមានទំហំជិត១០ម៉ឺនហិកតា គ្របដណ្ដប់ទៅលើស្រុកចំនួន៣នៃខេត្តព្រះវិហារ ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់អភិរក្សទៅហើយក្ដី ប៉ុន្តែប្រជាសហគមន៍នៅតែរកឃើញថា បទល្មើសបន្តកើតមានឥតស្រាកស្រាន្ត ហើយបទល្មើសទាំងនោះកើតមាន​​ដោយសារមានកិច្ចសហការរវាងមន្ត្រី និងជនល្មើស។

តុលាការ​ខេត្ត​រតនគីរី​ទម្លាក់​ចោល​បទ​ចោទ​​ប្រកាន់​លើ​​សកម្មជន​ការពារ​ព្រៃ​ឈើ​ចំនួន​៤​នាក់​​​

តុលាការខេត្តរតនគីរី បានចេញសាលក្រមនៅរសៀលថ្ងៃទី២៣ ខែសីហានេះ​ ដោយទម្លាក់ចោលបទចោទប្រកាន់​ប្រឆាំងសកម្មជនការពារព្រៃឈើជាជនជាតិដើមភាគតិចចំនួន ៤នាក់ ដោយថារកមិនឃើញពីបទល្មើសរបស់ពួកគេប្រព្រឹត្ត​ដូចការចោទប្រកាន់ឡើយ។ ​

បុរសម្នាក់ជិះម៉ូតូដឹកកំណាត់ឈើចេញពីព្រៃសហគមន៍តំបន់ការពារធនធានធម្មជាតិ​ឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

ជនជាតិពូនង​នៅ​ខេត្តមណ្ឌលគិរី​ស្នើ​មន្រ្តី​ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​សហគមន៍

ប្រជាសហគមន៍ជនជាតិពូនងនៅខេត្តមណ្ឌលគិរី បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីបរិស្ថាន ឱ្យចូលរួមការពារព្រៃសហគមន៍មួយកន្លែងរបស់ពួកគេដែលកំពុងរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ និងចាត់វិធានការលើជនល្មើស​ឱ្យមានប្រសិទ្ធភាព។

គោយន្តដែលសកម្មជនបរិស្ថានអះអាងថាបានដឹកឈើចេញពីតំបន់ព្រៃឡង់ ខេត្តព្រះវិហារ។

សកម្មជន​បរិស្ថាន​ចោទ​ក្រុមហ៊ុន​ឯកជន​មួយ​ថា​ចូល​កាប់ឈើ​ក្នុង​តំបន់​ការពារ​ព្រៃឡង់

បណ្ដាញ​សហគម​ន៍​ព្រៃឡង់នៅខេត្តព្រះវិហារ និងសមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) បានរកឃើញសកម្មភាព​កាប់និង​ដឹក​ជញ្ជូន​ឈើ​ចេញពីតំបន់ការពារព្រៃឡង់ ​ចូល​ទៅ​ក្រុម​ហ៊ុន «ម៉ាឃល ឡូជីស្ទិក (ខេមបូឌា)» ស្ថិត​ក្នុង​ភូមិសា​ស្រ្ដឃុំ​រៀប​រយ ស្រុក​រវៀង ខេត្តព្រះវិហារ ដោយគ្មានការបង្ក្រាប​ពីអាជ្ញាធរពាក់ព័ន្ធ។

ក្រុមយុវជន និងអ្នកចូលរួមផ្សេងទៀត ក្នុងពិធីដាំកូនឈើ​ នៅ​​សហគមន៍សង្ឃរុក្ខាវ័ន ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។

សង្គមស៊ីវិល​ជំរុញ​អាជ្ញាធរ​បើក​លំហ​សិទ្ធិសេរីភាព​ដល់​យុវជន​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឈើ

ក្រុមអង្គការ​​​សង្គម​ស៊ីវិល ជំរុញ​អាជ្ញាធរ​បើក​លំហសិទ្ធិសេរីភាពពេញលេញដល់យុវជន ដោយមិនមានការលាបពណ៌ផ្នែកនយោបាយ ដើម្បីបង្កបរិយាកាសអំណោយផល​ដល់​ការ​ការ​ពា​រព្រៃឈើ ខណៈ​​យុវជនជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ