​ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីលោកយកញត្តិដាក់នៅរដ្ឋសភា ស្នើកែប្រព័ន្ធបោះឆ្នោត ដើម្បីឱ្យការបោះឆ្នោតខាងមុខទទួលបានសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងបញ្ចៀសមិនឱ្យមានវិវាទ រួមទាំងវិបត្តិនយោបាយក្រោយការបោះឆ្នោតដូចអាណត្តិមុនៗ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

បក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់ញត្តិទៅរដ្ឋសភាស្នើសុំកែប្រព័ន្ធបោះឆ្នោត

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់ញត្តិទៅរដ្ឋសភានៅព្រឹកថ្ងៃចន្ទ​ ស្នើកែប្រព័ន្ធបោះឆ្នោត ដើម្បីឱ្យការបោះឆ្នោតខាងមុខទទួលបានសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងបញ្ចៀសមិនឱ្យមានវិវាទ រួមទាំងវិបត្តិនយោបាយក្រោយការបោះឆ្នោតដូចអាណត្តិមុនៗ។

គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

គណបក្សភ្លើងទៀននឹងធ្វើពហិការមិនចូលរួមបោះឆ្នោត បើរូបភាពគំរាមកំហែងបន្តកើតឡើង

គណបក្សភ្លើងទៀន បានព្រមានធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែ​​​ល​​នឹងប្រព្រឹត្តទៅនាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទេ ប្រសិនបើបរិយាកាសនយោបាយនៅ​​តែ​បន្តមានភាពអាប់អួដូចសព្វថ្ងៃនេះ ប៉ុន្តែគណបក្សកាន់អំណាចវិញបាន​ចាត់ទុកសារន​​យោ​​បា​​យរប​​ស់​គណបក្សក្រៅរដ្ឋាភិបាលមួយនេះថា វាគឺជាផ្នែកមួយនៃការគំរាមកំ​​ហែង​​ខាង​​នយោ​​បា​យ​​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរក្នុងពិធីអបអរសាទរខួបលើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧មករា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

អ្នកនយោបាយនៅក្រៅរដ្ឋាភិបាលចាត់ទុកសារព្រមានរបស់លោក ហ៊ុន សែន ថាជារូបភាពគំរាមនៅមុនការបោះឆ្នោត

ក្រុមអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល ដាក់ការព្រួយបារម្ភចំពោះកម្ដៅនយោ​​បាយដែលនៅ​តែ​​មិ​ន​​​​​​​​​ថម​​ថ​យ ក្រោយ​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បន្ត​ព្រមានជាថ្មីទៀតកាលពីថ្ងៃម្សិលមិញ​ ថា​​​នឹង​​​​ប្ដឹង​​​​​​​បណ្ដាបក្ស​នយោបាយណាដែលប្រើប្រាស់​វេទិកាឃោសនា​នយោបាយ​​​​វាយ​ប្រហារ​ទៅ​លើ​បក្ស​កាន់​អំណាច​។

គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

អតីតទីប្រឹក្សាក្រសួងសេដ្ឋកិច្ច លោកបណ្ឌិត សុក ហាច ចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន

គណបក្សភ្លើងទៀន សម្រេចតែងតាំងលោកបណ្ឌិត សុក ហាច ជាទីប្រឹក្សាគណបក្សដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ច បន្ទាប់ពីលោកបានប្រកាសចូលរួមជីវភាពនយោបាយជាមួយបក្សភ្លើងទៀន នាពេលថ្មីៗនេះ។

សកម្មភាពដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។

អ្នកឃ្លាំមើលបារម្ភពីការអូសបន្លាយវិបត្តិសង្គម ក្រោយ គ.ជ.ប. ច្រានចោលសំណើទាមទារកែលម្អប្រព័ន្ធបោះឆ្នោត

ក្រុម​អ្នក​ន​យោបា​យ​ក្រៅ​រដ្ឋា​ភិ​បា​ល​ ​និង​​អ្ន​ក​ឃ្លាំមើ​ល​​ បង្ហាញការព្រួយបារម្ភពីការអូសបន្លាយវិបត្តិសង្គម ក្រោ​​​​យពីស្ថាប័ន​​​​ជា​​តិរៀ​ប​ចំ​​​ការបោះឆ្នោត ច្រានចោលសំណើសុំកែលម្អប្រព័ន្ធបោះឆ្នោត​ ដើម្បី​ឱ្យការ​ប្រកួ​ត​​​​​​​​ន​យោ​បា​​យ​​ធានាសុចរិតភាព ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យឡើងវិញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា​ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅវេលាម៉ោងប្រមាណ៧និង១៥នាទីព្រឹក នៅការិយាល័យលេខ១៦៩៧ ដែលស្ថិតនៅក្នុងសាលាគរុកោសល្យភូមិភាគ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ការឆ្លុះបញ្ចាំងពីដំណើរការនិងនីតិវិធីនៃការបោះឆ្នោតសម្រាប់ឆ្នាំ២០២២

មានរឿងរ៉ាវជាច្រើនបានកើតឡើងពេញមួយឆ្នាំ នៅក្នុងឆ្នាំ២០២២នេះ និយាយ​​ដោយឡែក​​ សម្រា​​ប់​ដំ​​ណើរការបោះឆ្នោត ដែលបណ្ដាលឱ្យមាន​​អ្នកនយោបាយ​​ត្រូវ​​ជាប់ចោទ និងមានក្ដីក្ដាំនៅតុ​​លា​​កា​​រ ដោយ​​សា​​រ​​តែប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិរិះគន់ពីដំណើរការបោះឆ្នោត និងនី​​តិ​​​​វិ​ធី​​មួយ​​ចំ​​នួ​​​នផង ថាគ្មានសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាកំពូលទ្វេភាគីជាមួយលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក នៅសណ្ឋាគារសុខាភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ជាថ្ងៃទី៣នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អ្នកការពារសិទ្ធិមនុស្សនិងអ្នកជំនាញផ្នែកគោលនយោបាយមើលឃើញថាវិបត្តិនយោបាយក្នុងឆ្នាំ២០២២នៅបន្តជាប់គាំង

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំចាស់នឹងត្រូវបិទបញ្ចប់ ហើយឆ្នាំថ្មីនឹងចូលមកដល់ ទោះជាយ៉ាងណា​ ភាពចាក់ស្រេះផ្នែកវិបត្តិនយោបាយនៅកម្ពុជា ត្រូវគេមើលឃើញថា នៅតែមិនអាចទម្លុះភាពជាប់គាំងបាន នៅបន្ទាប់ពីគណបក្សប្រឆាំងដែលមានសំឡេងគាំទ្រមិនចាញ់នឹងគណបក្សកាន់អំណាចប៉ុន្មាន ត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧ ដែលធ្វើឱ្យ​​ភាពប្រេះឆាផ្ទៃក្នុងនេះបន្តដោះមិនចេញដល់ពេលបច្ចុប្បន្ន។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែអក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥គីឡូម៉ែត្រ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

លោក ហ៊ុន សែន កៀរគររកសំឡេងឆ្នោតមុនយុទ្ធនាការឃោសនាបោះឆ្នោត

លោ​ក​នាយ​ក​​រ​​​ដ្ឋ​​ម​ន្ត្រី ​ហ៊ុ​​ន ​សែន​​ ផ្ញើ​សារជាថ្មី​​ឱ្យ​ព​លរ​ដ្ឋ​បន្ត​បោះ​ឆ្នោ​តគាំ​ទ្រ​គណ​ប​ក្ស​ប្រ​ជាជ​នក​ម្ពុជា មុន​​យុ​ទ្ធ​នា​​​កា​រឃោ​សនារកសំឡេងឆ្នោត​​​​មកដល់​ ដោយលោក​​​បង្ហាញការ​តាំងចិ​ត្តថា​ រ​ដ្ឋា​ភិបា​ល​​នឹង​បន្ត​ធ្វើ​ឱ្យ​​​​ខ្សែ​ប​ន្ទា​ត់ព្រំ​​​ដែ​ន​​ដែល​ធ្លា​ប់​តែមាន​ជម្លោះ​ ​ក្លា​​យ​​​​ជា​តំ​បន់សេដ្ឋកិច្ច​ឬ​​ដោះដូ​រទំ​និ​ញ ​រ​ក្សា​​ស​​​ន្តិភាព ​និងលំ​​​​​ហ​​​សេ​​​​​​​រីភាព ជាដើ​​ម។

លោក ហង្ស ពុទ្ធា មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្ដល់បទសម្ភាសន៍អំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។

គ.ជ.ប. បន្តច្រានចោលការស្នើសុំឱ្យចែកទម្រង់១១០២ ដល់ភ្នាក់ងារគណបក្សនយោបាយនៅនឹងការិយាល័យ

មន្រ្តីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកឡើងថា ចំពោះ «ទម្រង់១១០២» គឺស្ថាប័ន​​ជាតិ​​មួយនេះនឹងនៅតែរក្សាជំហរដូចដែលបានអនុវត្តរួចហើយនៅក្នុងការបោះឆ្នោតជ្រើសរើស​​​ក្រុមប្រឹក្សា​ឃុំ​​សង្កាត់ឆ្នាំ២០២២ គឺមិនបានចែកជូនដល់ភ្នាក់ងារគណបក្សនយោបាយដែលស្ថិត​​នៅក្នុង​​កា​​រិ​​​យា​ល័យ​​​បោះ​ឆ្នោតទេ បើទោះបីជាទម្រង់នៃរបាយការណ៍រាប់សន្លឹកឆ្នោតនេះត្រូវបានគណបក្សនយោបាយចាត់ទុកថា វាជាភាពចាំបាច់ដែលមិនអាចខ្វះបាននៅក្នុងដំណើរការបោះឆ្នោតយ៉ាងណាក្តី។

រូបលោក សុន ឆ័យ អនុប្រធាន​គណបក្សភ្លើងទៀន បង្ហាញនៅក្នុងទូរសព្ទដៃរបស់អ្នកគាំទ្រ ក្រោយលោកចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្ដឹងរបស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលបានប្ដឹងរូបលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ជុះវិញការរិះគន់រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត។

សង្គមស៊ីវិលថាចំណាត់ការលើអ្នករិះគន់ប្រព័ន្ធបោះឆ្នោតជាវិធានរក្សាទុកជំងឺសង្គម

អ្ន​​​កឃ្លាំមើលព្រួយបារម្ភថា ការប្ដឹងទារសំណងជំងឺចិត្តរហូត១លានដុល្លារពីអ្នករិះ​គ​ន់​ប្រ​​ព័​​ន្ធ​​​​​​​​​​​​​​​​បោះ​ឆ្នោតមិនត្រឹ​​មត្រូវ ជាវិធានរក្សាទុកជំងឺសង្គម បន្តឱ្យប៉ះទង្គិចដល់វិស័យសេដ្ឋកិច្ច​និ​ង​​​​​​នយោបាយ ដោ​​​​​​យ​​​​​សំអាង​​ថា វិ​ធាននេះជាទម្រង់គំរាមកំហែងសំឡេងឯករាជ្យដែលជាតួអង្គឆ្លុះបញ្ចាំងដើម្បីកែ​លម្អ​​ស​ង្គមតា​មយន្តការប្រជាធិបតេយ្យ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ