ស្តេចអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz ចាប់ដៃជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

ចិន និង​អារ៉ាប៊ីសាអូឌីត ពង្រឹង​ទំនាក់ទំនង​តាមរយៈ​ការ​ចុះកិច្ចព្រមព្រៀង​នានា រួមទាំង​ក្រុមហ៊ុនយក្ស Huawai

ប្រធានាធិប​តីចិន លោក ស៊ី ជីនពីង និងព្រះមហាក្សត្រ​ Salman ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដែលក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងមួយដែលពាក់ព័ន្ធនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ខណៈសកម្មភាពនេះត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្ថែមទៀត។

បាតុកររាប់រយនាក់ប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតចិន នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីកាន់ទុក្ខដល់ជនរងគ្រោះក្នុងករណីភ្លើងឆេះដ៏សន្ធោសន្ធៅនៅទីក្រុង Urumqi នៃតំបន់ស៊ីជាំង ប្រទេសចិន និងទាមទារឱ្យរដ្ឋាភិបាលចិនបញ្ចប់គោលនយោបាយ សូន្យកូវីដ (Zero-Covid) ដោយលុបចោលការរឹតបន្តឹងទាំងអស់។

ប្រធានសន្តិសុខរបស់ចិនថានឹងបង្ក្រាប «កម្លាំងអរិភាព» បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងវិធានការទប់ស្កាត់កូវីដ-១៩

ប្រធានសន្តិសុខរបស់បក្សកុម្មុយនីស្តចិនថានឹងបង្រ្កាប «កម្លាំងអរិភាព» បន្ទាប់ពីមានបាតុកម្មតវ៉ាប្រឆាំង​វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមដងផ្លូវក្នុងទីក្រុងនានា និងបរិវេណសាកលវិទ្យាល័យជាច្រើន កាលពីចុងសប្ដាហ៍។

ប៉ូលិស​ចិន​រក្សាសន្តិសុខដល់​រថយន្ត​ដឹក​សារធាតុ​វិទ្យុសកម្ម​ដែល​គេ​សង្ស័យ​ថាជាធាតុផ្សំបង្កើត​នុយក្លេអ៊ែរ​ ទៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Haiyang ក្នុង​ទីក្រុង Haiyang ខេត្ត Shandong ភាគ​ខាងកើត​ប្រទេស​ចិន កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។

អាមេរិក​ព្រមាន​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់ចិន

ក្រសួងការពារជាតិអាមេរិកបានជូនដំណឹងអំពីគ្រោះថ្នាក់នៃកម្មវិធីនុយក្លេអ៊ែរនៅក្នុងប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង និងបានចេញរបាយការណ៍ព្រមានអំពីកម្មវិធីនុយក្លេអ៊ែររបស់ចិន។

លោក Rishi Sunak ដើរក្បែរទីស្នាក់ការកណ្តាលបក្ស Conservative Party នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីអង់គ្លេសហៅទំនាក់ទំនងរវាងអង់គ្លេសនិងចិនដែលថា «យុគមាស» បានចប់ហើយ

នាយករដ្ឋមន្រ្តីអង់គ្លេសថ្មី លោក រីឈី ស៊ូណាក់ (Rishi Sunak) បាននិយាយកាលពីថ្ងៃចន្ទថា «យុគមាស» នៃទំនាក់ទំនងជាមួយប្រទេសចិនបានចប់ហើយ ដោយនិយាយថា មានការប្រឈមជាប្រព័ន្ធកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង ចំពោះផលប្រយោជន៍ និងគុណតម្លៃរបស់អង់គ្លេស។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ជួបពិភាក្សាកំពូលទ្វេភាគីជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ជាថ្ងៃទី៣នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អ្នកជំនាញបារម្ភពីហានិភ័យជាតិ បើទំនាក់ទំនងកម្ពុជា-អាមេរិកនៅបន្តធ្លាក់ចុះ

អ្នកជំនាញនយោបាយ និងសិទ្ធិ​មនុស្ស បារម្ភ​ពី​ហានិភ័យ​របស់​កម្ពុជា បើទំ​នាក់ទំនងការទូត​រវាង​​កម្ពុជា-អាមេរិកបន្ត​ធ្លាក់​ចុះ ​ជុំវិញ​ការមិនជឿទុកចិត្តគ្នាអំពី​វត្ត​មាន​កង​ទ័ព​ចិន​លើទឹកដីកម្ពុជា ខណៈកម្ពុជាកំពុងជាប់ក្នុងបញ្ជីប្រផេះនៃប្រទេសលាងលុយ​កខ្វក់ និងធ្លាក់ក្នុងបញ្ជីខ្មៅរបស់អាមេរិកជុំវិញការជួញដូរមនុស្ស។

លោក ចូ បៃឌិន និងលោក ស៊ី ជីនពីង កាលពីអំឡុងឆ្នាំ២០១១។

លោក ចូ បៃដិន បញ្ជាក់ថាអាមេរិកមិនស្វែងរកជម្លោះជាមួយចិនឡើយ

មន្ត្រីសេតវិមានមួយរូបបាន​ឱ្យដឹង​នៅ​ថ្ងៃអាទិត្យ​ម្សិល​មិញ​ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹង​ធ្វើការ​បញ្ជាក់​នៅ​ក្នុងកិច្ចប្រជុំទ្វេភាគីរបស់​លោកជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ថាអាមេរិក គឺមិនស្វែងរកជម្លោះជាមួយចិននោះទេ។

អ្នក​ចូលទស្សនាដើរកាត់​ពី​មុខ​រូបលោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​អំឡុង​ពេល​ការ​តាំង​ពិព័រណ៍​សមិទ្ធផល​របស់​ប្រទេស​ចិន ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​ប៉េកាំង ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

ប្រទេស​ចំនួន​៥០​ថ្កោលទោស​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​តំបន់ស៊ីងជាំង ប្រទេសចិន

ប្រទេសចំនួន៥០ នៅថ្ងៃចន្ទម្សិលមិញនេះ បាន​ចុះហត្ថ​លេខា​លើសេចក្ដីថ្លែង​ការណ៍​ថ្កោលទោស​ការ​រំលោភ​សិទ្ធិ​មនុស្ស «ធ្ងន់ធ្ងរ និងជាប្រព័ន្ធ» នៅតំបន់ស៊ីងជាំង (Xinjiang) ប្រទេសចិន ក្នុងអំឡុងពេលប្រជុំពិភាក្សារបស់អង្គការ​សហប្រជាជាតិ។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី 蔡英文 អំឡុងពេលចុះពិនិត្យសមយុទ្ធយោធាដែនអាកាស នាចុងខែកក្កដា ឆ្នាំ២០២២។

តៃវ៉ាន់ជំរុញចិនបញ្ឈប់ការគំរាមកំហែងផ្នែកកម្លាំងយោធាមកលើខ្លួន

រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​កិច្ចការ​ចិនដីគោក​របស់​តៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិនគួរតែបញ្ឈប់​ការ​គំរាមកំហែង​ផ្នែក​កម្លាំង​យោធាមកលើដែនកោះរបស់ខ្លួន ហើយជំនួសមកវិញនូវការ​រក្សាសន្តិភាព និងស្ថិរភាព។

យន្តហោះកងទ័ពតៃវ៉ាន់សម្ញែងលើអាកាសដោយបង្ហាញទង់ជាតិតៃវ៉ាន់ កាលពីខែតុលា ឆ្នាំ២០២១។

អាមេរិក​ពិចារណា​ក្នុង​ការ​ផលិត​អាវុធ​រួមគ្នា​ជាមួយ​តៃវ៉ាន់

សហរដ្ឋអាមេរិកកំពុងពិចារណាលើផែនការផលិតអាវុធរួមគ្នាជាមួយតៃវ៉ាន់ ដែល​ជាគំនិតផ្ដួចផ្ដើម​មួយមានបំណងពន្លឿនការផ្ទេរអាវុធ ដើម្បីជួយពង្រឹងការការពាររបស់ទីក្រុង​តៃប៉ិ​ ពីប្រទេស​ចិន។

លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​មណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងអំឡុងពេលទៅជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នៅតាមកងពលប្រចាំទិសទាំង៣ នៃយោធភូមិភាគទី៥ និងកងពលអន្តរាគមន៍លេខ១៤ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ខេត្តបន្ទាយមានជ័យ ថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២២។

លោក ហ៊ុន ម៉ានី ថា​កម្លាំង​អមិត្ត​នៅ​បន្ត​ធ្វើ​សកម្មភាព​ញុះញង់​និង​បង្កើត​ចលាចល​ក្នុង​សង្គម

កូនប្រុសរបស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានលើកឡើងថា កម្លាំងអមិត្តនៅតែចិញ្ចឹមមហិច្ឆតា និងបន្តធ្វើសកម្មភាពញុះញង់ អុចអាល បង្កហេតុ បង្កើតចលាចល ដែលជាកត្តាបំផ្លាញសុខសន្តិភាព តែរដ្ឋាភិបាលនៅតែបន្តធានាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ