ចិនបង្កើនការធ្វើសមយុទ្ធនៅក្បែរតៃវ៉ាន់ ស្របពេលសមាជិកសភាអាមេរិកមួយក្រុមទៀតមកកាន់កោះនេះ
យោធាចិន នៅថ្ងៃចន្ទនេះ បានបង្កើនការធ្វើសមយុទ្ធរបស់ខ្លួនបន្ថែមទៀតនៅជិតកោះតៃវ៉ាន់ ស្របពេលដែលគណប្រតិភូអាមេរិកជាន់ខ្ពស់មួយក្រុមទៀតធ្វើដំណើរមកដល់កោះមួយនេះ ដើម្បីជួបជាមួយលោកស្រីប្រធានាធិបតី សៃ អ៊ីងវេន (Tsai Ing-wen)។