ប្រធាន​អាស៊ាន​ជំរុញ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា ក្រោយ​មាន​ការ​វាយប្រហារ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​ច្រើន

កម្ពុជាក្នុងនាមប្រធានអាស៊ាន ជំរុញឱ្យបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ាជាបន្ទាន់ ខណៈខ្លួន​មាន​ការព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះកា​រ​កើន​ឡើង​នូវអំពើហិង្សា​ក្នុងប្រទេសនេះ ជាពិសេស​ការវាយប្រហារ​តាមអាកាស​នា​ពេលថ្មីៗនេះ ដែលបណ្ដាលឱ្យ​មនុស្ស​ស្លាប់ និងរងរបួស​ជាច្រើននាក់។

UN ថ្កោលទោស​ការ​វាយប្រហារ​តាម​អាកាស​នៅ​ទីកន្លែង​ប្រគុំតន្ត្រី​សម្លាប់​មនុស្ស​៥០នាក់​នៅ​មីយ៉ាន់ម៉ា

ក្រុមប្រឆាំង និង​ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យ​ដឹងកាលពីថ្ងៃចន្ទថា​ ការ​វាយ​ប្រហារ​តាម​អាកាសបាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៥០នាក់ នៅក​ន្លែង​ប្រគុំតន្ត្រីមួយ​ក្នុង​ប្រទេស​មីយ៉ា​ន់​ម៉ា ដែល​រៀបចំឡើងដោយក្រុមជនជាតិភាគតិច​ ដែលមានជម្លោះជាមួយយោធា​ដែល​កំពុង​កា​ន់អំណាច។ អង្គការសហប្រជាជាតិ និងស្ថានទូតលោកខាងលិច បានថ្កោលទោសការវាយប្រហារ​នោះ។

មនុស្ស​ម្នាក់​បង្ហាញ​ម្រាម​ដៃ​បី​លើក​ឡើងនៅ​មុខ​ផ្ទាំង​បដា​ដែល​មាន​រូប​លោកស្រី​ អ៊ុងសាន ស៊ូជី អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ ២០២១។

តុលាការ​មីយ៉ាន់ម៉ា​កាត់ទោស​លោកស្រី អ៊ុងសាន ស៊ូជី ឱ្យ​ជាប់​ពន្ធនាគារ​៣ឆ្នាំ​បន្ថែម​ទៀត​ពី​បទ​ទទួលសំណូក

យោងតាមប្រភពមួយបានឱ្យដឹងថា តុលាការដែលគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា ​នៅថ្ងៃ​ពុធនេះ​ បាន​​កាត់​ទោស​​អតីតមេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានទម្លាក់ពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំបន្ថែមទៀត ពី​បទ «​ទទួលសំណូក»។

ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

អាមេរិក​ដាក់​ទណ្ឌកម្ម​ពាណិជ្ជករ​មីយ៉ាន់ម៉ា​ពាក់ព័ន្ធ​នឹង​ការ​ទិញ​អាវុធ​ផលិត​នៅ​រុស្ស៊ី​សម្រាប់​យោធា​មីយ៉ាន់ម៉ា

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែន​តូនី ប្លីងខិន (Antony Blinken) បាននិយាយថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើពាណិជ្ជករមីយ៉ាន់ម៉ាម្នាក់ និងមនុស្សពីរនាក់ទៀត ពាក់ព័ន្ធនឹងការទិញអាវុធពីប្រទេសបេឡារុស ដែលផលិតនៅរុស្ស៊ី សម្រាប់របបយោធាដែលបានដណ្ដើមអំណាចកាលពីដើមឆ្នាំមុន។

មនុស្ស​ម្នាក់​បង្ហាញ​ម្រាម​ដៃ​បី​លើក​ឡើងនៅ​មុខ​ផ្ទាំង​បដា​ដែល​មាន​រូប​លោកស្រី​ អ៊ុងសាន ស៊ូជី អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ ២០២១។

តុលាការ​មីយ៉ាន់ម៉ា​កាត់ទោស​លោកស្រី អ៊ុងសាន ស៊ូជី និង​សេដ្ឋវិទូ​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣ឆ្នាំ

ប្រភព​មួយ​បានឱ្យដឹងថា តុលាការដែលគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍នេះ បានកាត់ទោសអតីតមេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានទម្លាក់ពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី និងអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រីមួយរូប លោក សន ថឺនែល (Sean Turnell) ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទ «រំលោភការសម្ងាត់រដ្ឋ»។

ផ្កា និង​រូប​គំនូរ​របស់​ម្ចាស់ក្សត្រី​ចក្រភព​អង់គ្លេស Elizabeth គរតម្រៀបគ្នា​នៅ​ខាង​ក្រៅ​ខ្លោង​ទ្វារ​វិមាន Balmoral ក្នុង​ទីក្រុង Balmoral ប្រទេស​ស្កុតឡេន ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​២០២២។

រុស្ស៊ី និងមីយ៉ាន់ម៉ា មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ព្រះរាជ​ពិធី​បុណ្យ​ព្រះសព​ព្រះមហាក្សត្រី អេលីហ្សាប៊ែត

ប្រភពមួយបានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ចក្រភពអង់គ្លេសមិនបានអញ្ជើញតំណាងណាមួយមក​ពី​ប្រទេស​រុស្ស៊ី បេឡារុស្ស និង​មីយ៉ាន់ម៉ា ដើម្បីចូលរួមពិធីបុណ្យព្រះសពរបស់​​​ព្រះមហាក្សត្រី អេលី​ហ្សា​ប៊ែត ​​ទី២ (Elizabeth II) ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះទេ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចាប់ដៃជាមួយនាយករដ្ឋមន្រ្តីមីយ៉ាន់ម៉ា លោក Min Aung Hlaing ក្នុងអំឡុងពេលកិច្ចប្រជុំនៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាឆ្នាំ២០២២ (EEF) នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។

លោក ពូទីន ជួប​ជាមួយ​ប្រមុខ​របប​យោធា​មីយ៉ាន់ម៉ា​ដោយ​សាទរ​ទំនាក់​ទំនង​ជា​វិជ្ជមាន

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន (Vladimir Putin) បានសាទរចំពោះទំនាក់ទំនងជាវិជ្ជមានជាមួយប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ២០២២​នេះ ខណៈលោក​បាន​ជួបជា​មួយ​ប្រមុខ​យោធា​របស់​ប្រទេស​នេះ គឺ​លោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅទីក្រុងវ្លាឌីវូស្តុក (Vladivostok) ភាគខាងកើតរុស្ស៊ី។

លោក​ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) ថ្លែងក្នុងសន្និសីទមួយកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Union Peace Conference - 21st Century Panglong)

ប្រមុខ​​​របប​​យោធា​មីយ៉ាន់ម៉ា​​ធ្វើ​ដំណើរ​​ទស្សនកិច្ច​​ជាថ្មី​ម្តងទៀត​ទៅ​កាន់​ប្រទេស​​រុស្ស៊ី

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បាននិង​កំពុង​បំពេញ​ទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នៅថ្ងៃ​​ទី៥ ខែ​កញ្ញា ឆ្នាំ២០២២នេះ ដែលជា​ដំណើរ​ទស្សនកិច្ចលើកទី២​របស់លោក​ទៅកាន់ប្រទេសនេះ​ក្នុងរយៈពេលតិចជាង ២ខែ ខណៈ​យោធា​ដែលកំពុង​កាន់​អំណាច​របស់​មីយ៉ាន់ម៉ា​ ព្យាយាមស្វែង​រក​សម្ព័ន្ធ​ភាព​ការ​ទូត ចំពេល​ដែលប្រទេសមីយ៉ាន់ម៉ា រងសម្ពាធខ្លាំងពីសហគមន៍អន្តរ​ជាតិ។

តុលាការ​កាត់ទោស​លោកស្រី អ៊ុងសាន ស៊ូជី ឱ្យ​ជាប់​ពន្ធនាគារ​បន្ថែម​ទៀត​ទាក់ទង​នឹង​បទ​ក្លែងបន្លំ​ការបោះឆ្នោត

ប្រភពមួយបានឱ្យដឹងថា អតីតមេដឹកនាំមីយ៉ាន់ម៉ា​ដែលត្រូវបានទម្លាក់ពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃសុក្រនេះ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំបន្ថែម​ទៀត ក្រោយ​រក​ឃើញ​ថា លោក​ស្រីមា​ន​ទោស​ពីបទក្លែងបន្លំលទ្ធផលការបោះឆ្នោតដែលប្រព្រឹត្តក្នុងឆ្នាំ២០២០កន្លង​ទៅ។

អតីត​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​មីយ៉ាន់ម៉ា​ត្រូវ​បាន​ឃុំខ្លួន

របបយោធាមីយ៉ាន់ម៉ាបានឃុំខ្លួនអតីតឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសរបស់ខ្លួន ក្រោមបទចោទល្មើសច្បាប់អន្តោប្រវេសន៍។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ