រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នៅទីក្រុង Naypyidaw ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

មីយ៉ាន់ម៉ា​គ្រោង​នាំចូល​ប្រេង​ពីរុស្ស៊ី

អ្នកនាំពាក្យ​របបយោធាមីយ៉ាន់ម៉ាមួយរូបបានឱ្យដឹងថា ប្រទេសរបស់ខ្លួនគ្រោងនឹងនាំចូលប្រេងឥន្ធនៈ​ពីរុស្ស៊ី ដើម្បីកាត់បន្ថយការព្រួយបារម្ភដែល​បង្កឡើងដោយបញ្ហានៃការផ្គត់ផ្គង់និងការកើនឡើងនៃតម្លៃ ស្របពេលដែលពិភពលោកកំពុងមានវិបត្តិថាមពល។

ក្រុមយោធាមីយ៉ាន់ម៉ា ចាប់ខ្លួនបុរសជាបាតករម្នាក់អំឡុងការបង្ក្រាបយ៉ាងខ្លាំងខ្លាមួយទៅលើក្រុមបាតុករ ឆ្នាំ២០២១។

ប្រេសិត​ពិសេស UN ស្នើ​ឱ្យ​មេដឹកនាំ​មីយ៉ាន់ម៉ា​ដោះលែង​អ្នកទោស​នយោបាយ​និង​បញ្ឈប់​អនុវត្តទោស​ប្រហារជីវិត

មន្ត្រីជាន់ខ្ពស់មួយរូប​របស់​អង្គការ​សហប្រជាជាតិ (UN) នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ បានជំរុញមេដឹកនាំយោធា​មី​យ៉ាន់ម៉ា​ដោះលែងនិង​បញ្ឈប់​ការ​អនុវត្តទោស​ប្រហារ​ជីវិត​លើ​អ្នក​ទោស​នយោបាយ​នានា ក្នុង​អំឡុងដំណើរទស្សនកិច្ចរបស់ខ្លួនដែលធ្វើឡើងនៅក្នុងប្រទេសមួយនេះ។

ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

ឧបការី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ គ្រោង​ទៅ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​ក្នុង​សប្ដាហ៍​នេះ

អង្គការសហប្រជាជាតិ បាននិយាយថា មន្ត្រីជាន់ខ្ពស់របស់​អង្គការសហប្រជាជាតិមួយរូបនឹងទៅ​បំពេញ​ទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ក្នុងសប្ដាហ៍នេះ ចំពេលមានភាពចលាចលនយោបាយក្នុងប្រទេសនេះ។

តុលាការ​មីយ៉ាន់ម៉ា​ផ្ដន្ទាទោស​លោកស្រី អ៊ុងសាន ស៊ូជី ឱ្យ​ជាប់​ពន្ធនាគារ​៦ឆ្នាំ ដោយ​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ

តុលាការមីយ៉ាន់ម៉ា​ដែលគ្រប់គ្រងដោយយោធា បានផ្ដន្ទាទោស​លោក​ស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ កាលពីថ្ងៃចន្ទម្សិលមិញ ដោយ​ចោទលោក​​ស្រី​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយចំនួន៤ករណី។

ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

អង្គការ​សហប្រជាជាតិ​រកឃើញថា​មា​ន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា

នៅថ្ងៃអង្គារ ទី៩ ខែសីហា ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) បានរាយការណ៍ថាមានភស្តុតាងបង្ហាញពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមទាំងអំពើឃាតកម្ម ការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំមុន។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ថ្លែងក្នុងពិធីបើក «កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥» នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

លោក ប្រាក់ សុខុន នឹង​ធ្វើ​សន្និសីទ​កាសែត​លទ្ធផល​កិច្ចប្រជុំ​អាស៊ាន​នៅព្រឹកស្អែក ខណៈ​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា និង​វេទិកា​តំបន់​អាស៊ាន​ប្រព្រឹត្ត​ទៅ​នៅថ្ងៃនេះ

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ាន កំពុងប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ដែលជាថ្ងៃកំណត់ចុងក្រោយសម្រាប់កិច្ចប្រជុំនៅលើកនេះ។

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅការិយាល័យប្រធានាធិបតី ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

អាស៊ាន​ស្នើ​ឱ្យ​អាមេរិក​និង​ចិន​បន្ថយភាព​តានតឹង​ក្រោយ​មាន​ទស្សនកិច្ច​របស់​អ្នកស្រី Pelosi នៅ​កោះតៃវ៉ាន់

ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់​របស់ប្រធានសភា​តំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ផេឡូ​ស៊ី (Nancy Pelosi) ដ៏រសើបនិងចម្រូងចម្រាស បានក្លាយជារបៀប​វារៈ​មួយនៅ​ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋមន្រ្តីការបរទេសអាស៊ានកាលពីម្សិលមិញនេះ។

ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

របប​យោធា​មីយ៉ាន់ម៉ា​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​រយៈពេល​៦ខែ​បន្តទៀត

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃចន្ទនេះថា ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នឹងបន្តដាក់ប្រទេសនៅក្នុងភាពអាសន្នរយៈពេលប្រាំមួយខែបន្ថែមទៀត ហើយក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខរបស់របបយោធាក៏បាន
អនុម័តរួចហើយដែរ។

មនុស្ស​ម្នាក់​បង្ហាញ​ម្រាម​ដៃ​បី​លើក​ឡើងនៅ​មុខ​ផ្ទាំង​បដា​ដែល​មាន​រូប​លោកស្រី​ អ៊ុងសាន ស៊ូជី អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ ២០២១។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​របប​យោធា​មីយ៉ាន់ម៉ា​ចំពោះ​ការ​ប្រហារជីវិត​សកម្មជន​ប្រជាធិបតេយ្យ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានថ្កោលទោសរបបយោធាមីយ៉ាន់ម៉ា ចំពោះការប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួនបួននាក់ និងបានអំពាវនាវឱ្យដោះលែងអ្នកទោសដែលត្រូវបានឃុំខ្លួនតាមអំពើចិត្តទាំងអស់ រួមទាំងប្រធានាធិបតី វីន មីអ៊ីន (Win Myint) និងលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ឱ្យមានសេរីភាពវិញ។

មនុស្ស​ម្នាក់​បង្ហាញ​ម្រាម​ដៃ​បី​លើក​ឡើងនៅ​មុខ​ផ្ទាំង​បដា​ដែល​មាន​រូប​លោកស្រី​ អ៊ុងសាន ស៊ូជី អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ ២០២១។

UPDATED៖ សង្គមស៊ីវិល​កម្ពុជា ហៅ​ការ​ប្រហារជីវិត​អ្នក​នយោបាយ​បក្សប្រឆាំង​មីយ៉ាន់ម៉ា​ជា​អំពើ​អមនុស្សធម៌

អង្គការសមាគមមិនមែនរដ្ឋាភិបាល​នៅកម្ពុជា ថ្កោលទោសការប្រហារជីវិតសកម្មជននយោបាយបក្សប្រឆាំងនៅមីយ៉ាន់ម៉ា ថាជាអំពើអមនុស្សធម៌ និងធ្វើឡើងក្នុងបរិបទឧក្រិដ្ឋកម្មមនុស្សជាតិលើពលរដ្ឋខ្លួន ព្រមទាំងជាការបង្ក្រាបជាប្រព័ន្ធលើសំឡេងស៊ីវិល និងអ្នកប្រជាធិបតេយ្យ ជាពិសេសពលរដ្ឋស្លូតត្រង់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ