រូបលោក Kyaw Min Yu ដែលគេស្គាល់ថា Ko Jimmy និងលោក Phyo Zeyar Thaw ដែលជាសកម្មជនប្រជាធិបតេយ្យពីរនាក់ក្នុងចំណោមសកម្មជនប្រជាធិបតេយ្យ ៤ នាក់ ត្រូវបានប្រហារជីវិតដោយអាជ្ញាធរយោធាមីយ៉ាន់ម៉ា ដែលត្រូវបានចោទប្រកាន់ថាបានពាក់ព័ន្ធ "អំពើភេរវកម្ម" ក្នុងប្រទេស។

សង្គមស៊ីវិល​កម្ពុជា​ថ្កោលទោស​ចំពោះ​ការ​ប្រហារជីវិត​សកម្មជន​នយោបាយ​បក្សប្រឆាំង​នៅ​មីយ៉ាន់ម៉ា

អង្គការសមាគមមិនមែនរដ្ឋាភិបាល​នៅកម្ពុជា បានចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រហារជីវិតសកម្មជននយោបាយបក្សប្រឆាំងចំនួន៤រូប ដោយរបបយោធាមីយ៉ាន់ម៉ា ឬភូមា ដោយពួកគេចាត់ទុកទង្វើនេះ ថាជាអំពើអមនុស្សធម៌ រំលោភលើសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ។

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing)

របបយោធា​មីយ៉ាន់ម៉ា​ថា​ការ​ប្រហារ​ជីវិត​សកម្មជន​បក្សប្រឆាំង គឺ​ដើម្បី​រក​យុត្តិធម៌​ជូន​ប្រជាជន

យោធាដែលកំពុងកាន់អំណាចនៅ​ប្រទេសមីយ៉ាន់ម៉ា អះអាង​​ថា ការ​កាត់​ទោស​ប្រហារ​ជីវិតសកម្ម​ជន​បក្ស​ប្រឆាំង​ចំនួន​៤នាក់ជាទង្វើ​ស្រប​ច្បាប់ និង​ធ្វើ​ឡើង​ដើម្បី​រក​ភាពយុត្តិធម៌ជូនប្រជា​ជន។

លោក Phyo Zeyar Thaw ដែលជាសកម្មជនប្រជាធិបតេយ្យម្នាក់ក្នុងចំណោមសកម្មជនប្រជាធិបតេយ្យបួននាក់ ត្រូវបានប្រហារជីវិតដោយអាជ្ញាធរយោធាមីយ៉ាន់ម៉ា ក្រោមការចោទប្រកាន់ថាបានចូលរួម "អំពើភេរវកម្ម"ក្នុងប្រទេស។

អាមេរិក​ជំរុញ​ឱ្យ​ចិន​ថ្កោលទោស​លើ​មីយ៉ាន់ម៉ា​ទាក់ទង​នឹង​ការប្រហារ​ជីវិត​សកម្មជន​បក្សប្រឆាំង

សហរដ្ឋអាមេរិក​បាន​ជំរុញប្រទេស​ចិន​​ឱ្យ​បង្កើន​​សម្ពាធ​​​លើ​ប្រទេស​មី​យ៉ាន់​ម៉ា បន្ទាប់ពី​របប​យោធា​​មួយនេះបាន​​ប្រហារ​ជីវិត​​សកម្មជន​​ប្រជាធិបតេយ្យ​ចំនួន៤នាក់​។

លោក Kyaw Min Yu ដែលគេស្គាល់ថាជា Ko Jimmy ដែលជាសកម្មជនប្រជាធិបតេយ្យម្នាក់ក្នុងចំណោមសកម្មជនប្រជាធិបតេយ្យទាំងបួននាក់ដែលត្រូវបានប្រហារជីវិតដោយអាជ្ញាធរយោធាមីយ៉ាន់ម៉ា ដោយចោទប្រកាន់ថាចូលរួម "អំពើភេរវកម្ម" ក្នុងប្រទេស។

ពិភពលោក​ថ្កោលទោស​របប​យោធា​មីយ៉ាន់ម៉ា​ចំពោះ​ការប្រហារ​ជីវិត​សកម្មជន​បក្សប្រឆាំង

អង្គការសហប្រជាជាតិ និងបណ្ដាប្រទេស​មួយចំនួន​នៅលើពិភពលោក បានថ្កោលទោស​របបយោធាមីយ៉ាន់ម៉ា ដែលបានប្រហារជីវិត​សកម្មជន​បក្សប្រឆាំងចំនួន៤រូប ដោយ​ពួកគេចាត់ទុក​ករណីនេះថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និង​ជា​អំពើដ៏ឃោរឃៅមួយ។

រូបលោក Kyaw Min Yu ដែលគេស្គាល់ថា Ko Jimmy និងលោក Phyo Zeyar Thaw ដែលជាសកម្មជនប្រជាធិបតេយ្យពីរនាក់ក្នុងចំណោមសកម្មជនប្រជាធិបតេយ្យ ៤ នាក់ ត្រូវបានប្រហារជីវិតដោយអាជ្ញាធរយោធាមីយ៉ាន់ម៉ា ដែលត្រូវបានចោទប្រកាន់ថាបានពាក់ព័ន្ធ "អំពើភេរវកម្ម" ក្នុងប្រទេស។

ប្រធាន​អាស៊ាន​ប្ដូរវេន ថ្កោលទោស​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ដែល​ប្រហារ​ជីវិត​សមាជិក​បក្សប្រឆាំង

ក្នុងនាម​ជា​ប្រធានអាស៊ានប្ដូរវេន​​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការសោកស្ដាយ​ដែល​មេដឹក​នាំ​យោធា​មីយ៉ាន់ម៉ា​ប្រហារ​ជីវិតសមាជិកបក្សប្រឆាំង៤រូប បើទោះបី​ជា​លោក​ធ្លាប់​បាន​​​ស្នើ​​ឱ្យ​ពិចារណាឡើង​វិញ​លើការសម្រេចផ្ដន្ទាទោសជនទាំងនោះក៏ដោយ។

មនុស្ស​ម្នាក់​បង្ហាញ​ម្រាម​ដៃ​បី​លើក​ឡើងនៅ​មុខ​ផ្ទាំង​បដា​ដែល​មាន​រូប​លោកស្រី​ អ៊ុងសាន ស៊ូជី អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ ២០២១។

របប​យោធា​មីយ៉ាន់ម៉ា​អនុវត្ត​ទោសប្រហារជីវិត​លើ​សកម្មជន​ប្រជាធិបតេយ្យ​៤នាក់

អាជ្ញាធរ​យោធារបស់​ប្រទេសមីយ៉ាន់ម៉ា បាន​ប្រហារ​ជីវិត​សកម្មជន​ប្រជាធិបតេយ្យចំនួន៤នាក់ ដែលត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ចូល​រួម​អនុវត្ត «អំពើភេរវកម្ម» នៅក្នុងប្រទេស។

រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស លោក អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) ជួបពិភាក្សាទ្វេភាគីជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

បង់ក្លាដែស​ស្នើ​កម្ពុជា​ជួយ​ដោះស្រាយ​បញ្ហា​មាតុភូមិ​និវត្តន៍​ជនភៀសខ្លួន​មីយ៉ាន់ម៉ា​ដែល​ជ្រកកោន​ក្នុង​ប្រទេស​ខ្លួន

ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ថ្លែងថា រដ្ឋាភិបាលបង់ក្លាដែសបានស្នើកម្ពុជាដែលជាប្រធានអាស៊ានបច្ចុប្បន្ន ឱ្យជួយរកដំណោះស្រាយបញ្ហាមាតុភូមិនិវត្តន៍ជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ ប្រទេសមីយ៉ាន់ម៉ា ដែលបានទៅជ្រកកោនក្នុងប្រទេសរបស់ខ្លួន។

លោកស្រី Aung San Suu Kyi នៅឯវិមានសភាក្នុងទីក្រុង Canberra កាលពីថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្នើ​មីយ៉ានម៉ា​បញ្ជូន​លោកស្រី អោងសាន ស៊ូជី ត្រលប់​ទៅ​ផ្ទះ​វិញ

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ស្នើយ៉ាងទទូចឱ្យ​ក្រុមប្រឹក្សា​រដ្ឋបាលរដ្ឋនៃសហភាពមីយ៉ាន់ម៉ាសម្របសម្រួលក្នុងការបញ្ជូន​លោកស្រី អោង​​​សាន ស៊ូជី ត្រលប់ទៅលំនៅឋានវិញ បន្ទាប់ពីរបបយោធាបានផ្ទេរលោកស្រី​ពីលំនៅឋានទៅកាន់ពន្ធនាគារ​ក្នុងទីក្រុងណៃពិដោ។

លោកស្រី Aung San Suu Kyi នៅឯវិមានសភាក្នុងទីក្រុង Canberra កាលពីថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ដាក់​ឃុំឃាំង​តែ​ម្នាក់​ឯង​ក្នុង​ពន្ធនាគារ

អ្នក​នាំពាក្យ​របប​​យោធា​មីយ៉ាន់ម៉ា​មួយរូបបានឱ្យដឹងថា អាជ្ញាធរបានផ្ទេរ​អតីត​មេដឹកនាំ​ដែល​ត្រូវ​បានទម្លាក់​ពី​តំណែង លោកស្រី អ៊ុងសាន ស៊ូជី ទៅកាន់ពន្ធនាគារក្នុងរដ្ឋធានី​ហើយ។

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing)

មន្ត្រី​ការទូត​អាមេរិក​ថា របប​យោធា​មីយ៉ាន់ម៉ា​មិន​អាច​ផ្ដួល​ក្រុមឧទ្ទាម​បានឡើយ

មន្រ្តីការទូតជាន់ខ្ពស់អាមេរិកមួយរូបបានឱ្យដឹងថា របបយោធាមីយ៉ាន់ម៉ាទំនងជាមិនអាច​ផ្តួល​ក្រុម​ឧទ្ទាមដែលកំពុងប្រយុទ្ធនឹងការគ្រប់គ្រងរបស់ខ្លួនបានឡើយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ