មន្ត្រីសុខាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជាជំនួយពីប្រទេសចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី)។ (ជន ចានរ៉ែន)

ស្ត្រី​មាន​ផ្ទៃពោះ​បារម្ភ​ថា​ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-​១៩​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ

ស្ត្រី​មាន​ផ្ទៃពោះ​មួយ​ចំនួន​នៅ​កម្ពុជា នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ដល់​សុខភាព​ពិសេស​កូន​នៅ​ក្នុង​ផ្ទៃ ដោយ​សារ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

លោក ហ៊ុន សែន ចង់​ឱ្យ​គ្រូពេទ្យ​ចេះ​ផលិត​ឱសថ​បុរាណ​ប្រឆាំង​កូវីដ-១៩​ដូច​ប្រទេស​ចិន

​​​​​នាយ​​ករ​​ដ្ឋម​​ន្ត្រីជំរុញឱ្យគ្រូពេទ្យកម្ពុជាបង្កើន​កិច្ច​សហការជាមួយអ្នកជំនាញវេជ្ជសាស្ត្របុរាណចិន ដើម្បីចា​​ប់​យកជំនាញផលិតឱសថបុរាណប្រឆាំងកូវីដ-១៩ ខណៈអ្នកជំនាញវេជ្ជសាស្ត្រ​​​ចិនចំនួន១២​នាក់ត្រូវ​បាន​​បញ្ជូ​ន​ម​​ក​​ជួយ​វិ​ស័យសុ​ខាភិបាលនៅ​​​កម្ពុជា ក្រោម​ជំ​​នួយ​ឥតសំ​ណង។

នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣) ដល់មន្រ្តីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរជួរមុខ ក្នុងខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)

ពលរដ្ឋ​មួយ​ចំនួន​យល់​ឃើញ​ថា ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នៅ​តែ​សំខាន់​ ទោះ​អ្នក​ធ្លាប់​ឆ្លង​កូវីដ​រួច​ហើយ​ក្តី

ប្រជាពលរដ្ឋ​មួយ​ចំនួន​យល់​ឃើញ​ថា ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ (ដូសទី៤) នៅ​តែ​សំខាន់​ ទោះ​បី​អ្នក​នោះធ្លាប់​ឆ្លង​ជំងឺ​កូវីដ​រួច​ហើយ​ក្តី។

ក្រសួង​សុខាភិបាល​ច្រានចោល​ព័ត៌មាន​ថា ការ​ចាក់​វ៉ាក់សាំង​ចិន​បណ្ដាល​មាន​ជំងឺ​មហារីក​គ្រាប់ឈាម Leukemia

ក្រសួងសុខាភិបាលច្រានចោលចំពោះព័ត៌មានថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ចិនបណ្ដាលឱ្យមានជំងឺមហារីកគ្រាប់ឈាម Leukemia។

គ្រូពេទ្យជំនាញចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សចាស់វ័យ៦០ឆ្នាំឡើង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

ក្រសួង​ស្នើ​អាជ្ញាធរ​រាជធានី​ខេត្ត​បន្ថែម​ម៉ោង​ដើម្បី​ជំរុញ​ល្បឿន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ

ក្រសួងសុខាភិបាល បានណែនាំដល់អាជ្ញាធររាជធានីខេត្តបង្កើនល្បឿននៃការចាក់​វ៉ាក់​សាំង​កូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ​ សម្រាប់​គ្រប់ក្រុមអាយុចាប់ពី​៣ឆ្នាំឡើង ក្នុង​នោះ​​​បាន​ជំរុញឱ្យ​បន្ថែមពេលវេលា​នៃការ​ចាក់វ៉ាក់សាំងនៅថ្ងៃចុងសប្ដាហ៍និងថ្ងៃ​ឈប់​សម្រាក។​

គ្រូពេទ្យជំនាញចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សចាស់វ័យ៦០ឆ្នាំឡើង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ADB ផ្ដល់​កម្ចី​ជិត​១០០​លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​ប្រាក់កម្ចីចំនួន៩៥លានដុល្លារ ដើម្បីជួយរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការ​ចាក់វ៉ាក់សាំង​ប្រឆាំងជំងឺកូវីដ-១៩ ជូន​ប្រជា​ពលរដ្ឋ​ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ពន្លឿន​ការ​បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​នៅ​កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងកម្ពុជានិងចិនធ្វើយ៉ាងណាពន្លឿនការបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជាឱ្យបានឆាប់​ ដើម្បីកាត់បន្ថយការលំបាកក្នុងការដឹកជញ្ជូនជាដើម។

លោក ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ខេត្តក្រចេះ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ។

កម្ពុជា​ថ្លែង​អំណរគុណ​ប្រទេស​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩

រដ្ឋាភិបាលកម្ពុជាផ្ញើសារ​ថ្លែងអំណរគុណដល់បណ្ដាប្រទេស​ដែលបានផ្ដល់វ៉ាក់សាំងដល់កម្ពុជា ក្នុងការចូល​រួម​ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ដូសជំរុញ ក្រោយ​«អូមីក្រុង»​ឆ្លង​ចូល​សហគមន៍​៤ករណី

ប្រមុខ​រដ្ឋាភិបាលបញ្ជា​ទៅអាជ្ញាធរពាក់ព័ន្ធឱ្យពន្លឿនការចាក់វ៉ាក់សាំងដូស​ជំរុញឱ្យ​បានលឿន ដើម្បីទប់​ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» ខណៈវីរុសនេះបានឆ្លងចូលសហគមន៍ចំនួន៤ករណី។

វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់​ - Sinovac) ដែលបានបញ្ជាទិញពីចិន ចំនួន១,៥លានដូស មកដល់ព្រលានយន្តហោះភ្នំពេញអន្តរជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់​៣០ម៉ឺនដូស​បន្ថែម​ទៀត​ពី​មជ្ឈមណ្ឌល​កូវ៉ាក់

រដ្ឋាភិបាល​កម្ពុជា នៅថ្ងៃនេះ ទទួលបាន​វ៉ាក់សាំង​​ស៊ីណូវ៉ាក់​​ចំនួន៣០​ម៉ឺន​ដូស​បន្ថែម​ទៀតដែលជា​ជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដើម្បីចូលរួម​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ