លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន២លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋាភិបាល​ស្នើ​ប្រទេស​ផ្ដល់​ជំនួយ​ពន្យារពេល​បញ្ជូន​វ៉ាក់សាំង​មក​កម្ពុជា ព្រោះ​សល់​ច្រើន​ក្នុង​ឃ្លាំង

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានស្នើប្រទេសផ្ដល់ជំនួយពន្យារពេលបញ្ជូនវ៉ាក់សាំងមកកម្ពុជា ដោយថាវ៉ាក់សាំងនៅសល់ច្រើនក្នុងឃ្លាំង និងមិនគួរប្រើប្រាស់ខ្ជះខ្ជាយឡើយ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានាដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅព្រឹក ថ្ងៃពុធ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

លោក ហ៊ុន សែន បញ្ជា​ឱ្យ​សម្រុក​ចាក់​វ៉ាក់សាំង​ជូនកម្មករ​ដើម្បី​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យ​​សហ​ការ​​​ជាមួយ​ម្ចាស់​រោង​ចក្រ​​សហគ្រាសទូទាំងប្រទេស​​​ ដើម្បីឱ្យ​កម្មករ​បាន​សម្រាក​ចាក់វ៉ាក់​សាំង​​ប្រឆាំង​​វីរុស​កូវីដ-១៩ ដូសជំរុញ ឱ្យ​បានគ្រប់គ្នា ខណៈរោងចក្រសហគ្រាស​ជាកន្លែងដែល​មានហានិភ័យ​នៃ​ការ​ឆ្លង​រាលដាលជំងឺកូវីដ-១៩​ខ្ពស់។

រដ្ឋាភិបាល​បន្ថែម​គ្រូពេទ្យ​និង​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ដូសជំរុញ​ជូន​ប្រជាពលរដ្ឋ

រដ្ឋាភិបាលបន្ថែមក្រុមគ្រូពេទ្យនិង​ទីតាំង​សម្រាប់​ចាក់វ៉ាក់សាំងប្រឆាំងវីរុស​កូវីដ-១៩​​ ដូស​ជំរុញ (ដូសទី៣ និងទី​៤) នៅតាម​រោង​ចក្រសហគ្រាស ទីផ្សារនិងទីប្រជុំជនសំខាន់ៗ និងនៅតាមសាលារៀន ដើម្បីទប់ស្កាត់ការ​ឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ពលរដ្ឋខ្មែរ រួមនឹងទេសចរបរទេស មកចូលរួមកម្សាន្តនៅតំបន់ត្រជាក់ចិត្ត នៃសង្ក្រាន្តបាត់ដំបង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។

ក្រសួង​នៅ​មិនទាន់​អាច​វាយតម្លៃ​ពី​ស្ថានភាព​នៃ​ការឆ្លង​កូវីដ-១៩ ខណៈ​បុណ្យចូលឆ្នាំ​ទើបបញ្ចប់

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បញ្ជាក់ថា ក្រសួងនៅមិនទាន់អាចវាយតម្លៃពីស្ថានភាព​នៃ​ការ​ឆ្លង​រាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ​បាន​នៅឡើយទេ ខណៈពិធីបុណ្យ​នេះទើបនឹងបញ្ចប់ ប៉ុន្តែ​ក្រសួងកំពុងបន្តតាមដាន​ពីស្ថានភាពនេះរហូត​ដល់ដំណាច់ខែមេសា។

វ៉ាក់​សាំង​​កូវីដ-១៩​ជាង​១២ម៉ឺន​​ដូស​​ដែល​​ឥណ្ឌា​ផ្ដ​ល់​​ជំនួយ​ដឹក​មក​ដល់កម្ពុជា​​ថ្ងៃនេះ

ក្រសួងសុខាភិបាល ឱ្យដឹងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ជាង ១២៥ ០០០ដូស ដែល​រដ្ឋាភិបាល និង​ប្រជាជនឥណ្ឌា បានផ្ដល់ជំនួយមកឱ្យកម្ពុជា​នោះ នឹង​ដឹកមកដល់កម្ពុជាថ្ងៃនេះ។

កម្ពុជាទទួលវ៉ាក់សាំង​ប្រឆាំង​នឹង​កូវីដ-១៩ ជាង​៣សែន​ដូស​ពីរដ្ឋាភិបាល​ឥណ្ឌា

កម្ពុជា​ទទួល​វ៉ាក់​សាំង​បង្ការ​កូវីដ-១៩ ជាង​៣សែន​ដូស ពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងធានាបាននូវការងើបឡើងវិញ​នៃសកម្មភាពសង្គម-សេដ្ឋកិច្ច។

ពលរដ្ឋ​មួយ​ចំនួន​ថា មុន​ចាក់​វ៉ាក់សាំង​ធ្លាប់​ជឿ​ថា​ ការ​សេព​គ្រឿង​ស្រវឹង​អាច​ការ​ពារ​ជំងឺ​កូវីដ-១៩​បាន

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នៅតែ​យល់​ឃើញ​ថា ការ​សេព​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​បង្កើត​ភាព​ស្និតស្នាល​ឬ​ក៍បង្កើត​មិត្តភាព​រវាង​គ្នា​និង​គ្នា​នោះ​ទេ តែវា​អាច​ការពារ​ជំងឺកូវីដ-១៩ បាន​ទៀត​ផងដោយ​សារ​តែ​វា​មាន​ជាតិ​អាល់កុល

ពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​សម្រេច​ចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​ដូស​ទី៤​

ពលរដ្ឋ​មួយ​ចំនួន​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ដូស​ជំរុញ​រួច​បាន​លើក​ឡើង​ថា ទោះ​បី​ជា​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន ៤ ដូស ក៏​មិន​អាច​ទប់ស្កាត់​ការ​ឆ្លង​ជំងឺកូវីដ-១៩ បាន​ដែរ ប៉ុន្តែ​វា​បាន​ជួយ​ការពារ​អាយុជីវិត និង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ។

កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ចំនួន ៥លានដូសបន្ថែមពីចិន

រដ្ឋាភិបាលចិន បាន​ផ្តល់​វ៉ាក់សាំង​កូវីដ-១៩ចំនួន ៥លាន​ដូសបន្ថែមទៀត ដល់​កម្ពុជា ដើម្បី​គាំទ្រ​ដល់ការ​ប្រយុទ្ធប្រឆាំងជំងឺផ្លូវដង្ហើមមួយនេះនៅក្នុងប្រទេស។

នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ធ្វើជាអធិបតីក្នុងពិធីបើកយុទ្ធនាការជាតិក្រោមប្រធានបទ "វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរ ដល់អ្នក និងគ្រួសារអ្នក" រៀបចំធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ។

ក្រសួង​ច្រានចោល​ព័ត៌មាន​ប្រតិដ្ឋ​ដែលថា​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​បណ្ដាល​ឱ្យ​កើត​ជំងឺមហារីក

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានច្រានចោលទាំងស្រុងនូវព័ត៌មានដែលថាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បណ្ដាលឱ្យកើតជំងឺមហារីក និងចាត់ទុកព័ត៌មាន​ប្រតិដ្ឋ​​នេះ​ថា​ជាការរៀបចំឡើងដើម្បីបង្កឱ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ