សកម្មជនដែលជាប់ឃុំស្នើចៅក្រមផ្ដល់យុត្តិធម៌ ដោយថាខ្លួនជាជនរងគ្រោះនៃសង្គ្រាមនយោបាយ
សកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» បានទទូចទៅចៅក្រមឱ្យផ្ដល់យុត្តិធម៌ដល់ខ្លួន ដោយថា ពួកគេជាជនរងគ្រោះនៃសង្គ្រាមនយោបាយរវាងលោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។