ស្ត្រីជា​ភរិយា​និង​សាច់ញាតិ​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់ឃុំ តវ៉ា​នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​ស្វាមី​ឬសាច់ញាតិ​របស់​ពួក​គេ នៅ​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។

តុលាការ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅឃុំ​របស់​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​១៤រូប

ចៅក្រមតុលាការក្រុងភ្នំពេញ នៅព្រឹកមិញនេះ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនអតីតគណបក្សប្រឆាំងចំនួន១៤រូប ដោយលើកហេតុផលថា រក្សាជនជាប់ចោទនៅក្នុងឃុំដើម្បីងាយស្រួលក្នុងការចូលរួមអង្គសវនាការ។

ក្រុម​គ្រួសារ​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង​ជិត២០នាក់ បាន​នាំគ្នា​ប្រមូលផ្ដុំ​នៅមុខ​សាលាឧទ្ធរណ៍ ដើម្បី​ទាមទារ​ឱ្យ​ដោះលែងនិង​ទម្លាក់​បទចោទប្រកាន់​លើ​គ្រួសារ​របស់​ពួក​គេ នៅមុខសាលាឧទ្ធរណ៍ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

អ្នកឃ្លាំមើលថា ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​ពេល​អវត្តមាន​បក្សប្រឆាំង

អ្នកឃ្លាំមើលសង្គមនិងសិទ្ធិមនុស្សនៅកម្ពុជាបានកត់សម្គាល់ថា ស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យកម្ពុជាក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ បានធ្លាក់ចុះខ្លាំងនៅពេល​អវត្តមានអតីត​គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបស្វាគមន៍អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ក្នុងកិច្ចពង្រឹងទំនាក់ទំនងកិច្ចការបរទេសនៃប្រទេសទាំងពីរ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

អតីតបក្ស​សង្គ្រោះជាតិ​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​បន្ត​ដាក់​គំនាប​លើ​រដ្ឋាភិបាល​កម្ពុជា

អតីតគណបក្សសង្គ្រោះជាតិ អំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តដាក់គំនាបមក​​លើរដ្ឋាភិបាល​កម្ពុជា ដើម្បីឱ្យស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

អតីតស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

មន្រ្តី​អតីត​បក្ស CNRP ប្ដេជ្ញា​យក​ទីស្នាក់ការ​បក្ស​មក​វិញ បើ​ទោះ​តុលាការ​ដាក់​លក់​ដោយ​បង្ខំ

មន្ត្រីជាន់ខ្ពស់អតីតគណបក្ស​សង្គ្រោះជាតិ (CNRP) បញ្ជាក់ជំហរថា ខ្លួននឹងយកទីតាំងស្នាក់​ការ​អតីតគណបក្សដែលតុលាការ​ដាក់​លក់​ដោយ​បង្ខំមកប្រើប្រាស់វិញ នៅពេលណា​​លោ​​​ក សម រង្ស៊ី បាន​​ចូល​​ទៅ​​ប្រទេសកម្ពុជា។

ទិដ្ឋភាពនៅពីមុខអតីតស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

តុលាការ​អនុវត្ត​ដីកា​លក់​ស្នាក់ការ​កណ្ដាល​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅភ្នំពេញ

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រចលក់​ស្នាក់ការ​កណ្ដាលរបស់​អតីតគណបក្សសង្គ្រោះ​​​ជាតិ​ ដែលជាផ្ទះរបស់លោក សម រង្ស៊ី ប្រធានអតីត​គណបក្សនេះ នៅសង្កាត់ចាក់អង្រែលើ ក្នុងរាជធានីភ្នំពេញ។

អាជ្ញារដាក់កម្លាំងត្រួតពិនិត្យនៅទីតាំងក្បែរសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។

សាលាឧទ្ធរណ៍​ឱ្យ​អតីត​សកម្មជន​បក្សប្រឆាំង​ម្នាក់​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​១០ខែ​២០ថ្ងៃ​និង​ព្យួរទោស​សាកល្បង​៣ឆ្នាំ

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បានសម្រេចកាត់សេចក្ដីឱ្យអតីតសកម្មជនបក្សប្រឆាំងមួយរូបអនុវត្ត​ទោសនៅពន្ធនាគារចំនួន១០ខែ២០ថ្ងៃ និងព្យួរទោសសាកល្បងចំនួន៣ឆ្នាំ ដោយភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួន​។

កូនអតីតសកម្មជនបក្សសង្គ្រោះជាតិ កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃស បន្ទាប់ពីរូបគេជាប់ពន្ធនាគារអស់រយៈពេល៤ខែនិង១៥ថ្ងៃ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ ខណៈ​ម្ដាយ​ស្នើ​សុំ​ទម្លាក់​បទចោទ​ទាំងស្រុង

ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ដែលជាកូនអតីតសកម្មជន​បក្ស​សង្គ្រោះជាតិ​ ត្រូវបានតុលាការសម្រេចដោះលែងចេញពីពន្ធនាគារនៅព្រឹកថ្ងៃពុធនេះ​ ក្រោយអនុវត្តទោសជាង៤ខែ ខណៈម្តាយកុមារារូបនោះស្នើតុលាការទម្លាក់ចោល​បទចោទទាំងអស់ ដោយសារកូនគាត់មានជំងឺ​អូទីហ្សឹម។

បុរសពីរនាកឈរនៅជិតមុខខ្លោងទ្វារសាលាឧទ្ធរណ៍ មហាអយ្យការ ក្នុងរាជធានីភ្នំពេញ។

សាលាឧទ្ធរណ៍​កាត់​តម្រឹម​ទោស​លោក ប៉ែន ច័ន្ទសង្គ្រាម ដាក់​ពន្ធនាគារ​ត្រឹម​ជាង​១០ខែ

ចៅក្រមសាលាឧទ្ធរណ៍ នៅថ្ងៃទី១០ ខែវិច្ឆិកា​នេះ បានកាត់តម្រឹមទោសសកម្មជនអតីតគណបក្សសង្គ្រោះជាតិ លោក ប៉ែន ច័ន្ទសង្គ្រាម ដាក់ពន្ធនាគាររយៈពេល១០ខែ២០ថ្ងៃ ខណៈទោសដែលនៅសល់ត្រូវព្យួរទាំងអស់។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ រួមទាំងមន្ត្រីពាក់ព័ន្ធ ចូលរួមក្នុងការប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

អ្នក​នយោបាយ​មិន​កាន់​អំណាច ជំរុញ​ឱ្យ​មាន​ការ​ផ្សះផ្សា​និង​ឯកភាពជាតិ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យជាតិ

ក្នុងឱកាសដែលរដ្ឋាភិបាលបន្តប្រារព្ធ​ពិធីបុណ្យឯករាជ្យជាតិ ដើម្បីរម្លឹកពីបូជនីយកម្ម​របស់​ព្រះបរមរតនកោដ្ឋនោះ​ អ្នកនយោបាយមួយចំនួនដែលមិនកាន់អំណាច បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការ​ផ្សះ​ផ្សាជាតិ ខណៈ​វិបត្តិនយោបាយនៅបន្តជាប់គាំង។

លោកស្រី ព្រំ ចាន់ថា ម្ដាយរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ឈរនៅមុខមណ្ឌលអប់រំកែប្រែទី២ រង់ចាំទទួលកូនប្រុសចេញពីពន្ធនាគារ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ម្ដាយ​ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ខកចិត្ត​ដែល​មន្ត្រី​ពន្ធនាគារ​មិន​ទាន់​ដោះលែង​កូន​គាត់​តាម​ការ​កំណត់

ម្ដាយ​របស់​ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ បង្ហាញ​ការខកចិត្តចំពោះមន្ត្រីពន្ធនាគារដែលមិនទាន់​ដោះលែងកូន​របស់គាត់ឱ្យមានសេរីភាពវិញ នៅថ្ងៃទី៨ ខែវិច្ឆិកានេះ តាមសេចក្ដីសម្រេចរបស់តុលាការ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ