រូបលោក Kyaw Min Yu ដែលគេស្គាល់ថា Ko Jimmy និងលោក Phyo Zeyar Thaw ដែលជាសកម្មជនប្រជាធិបតេយ្យពីរនាក់ក្នុងចំណោមសកម្មជនប្រជាធិបតេយ្យ ៤ នាក់ ត្រូវបានប្រហារជីវិតដោយអាជ្ញាធរយោធាមីយ៉ាន់ម៉ា ដែលត្រូវបានចោទប្រកាន់ថាបានពាក់ព័ន្ធ "អំពើភេរវកម្ម" ក្នុងប្រទេស។

ប្រធាន​អាស៊ាន​ប្ដូរវេន ថ្កោលទោស​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ដែល​ប្រហារ​ជីវិត​សមាជិក​បក្សប្រឆាំង

ក្នុងនាម​ជា​ប្រធានអាស៊ានប្ដូរវេន​​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការសោកស្ដាយ​ដែល​មេដឹក​នាំ​យោធា​មីយ៉ាន់ម៉ា​ប្រហារ​ជីវិតសមាជិកបក្សប្រឆាំង៤រូប បើទោះបី​ជា​លោក​ធ្លាប់​បាន​​​ស្នើ​​ឱ្យ​ពិចារណាឡើង​វិញ​លើការសម្រេចផ្ដន្ទាទោសជនទាំងនោះក៏ដោយ។

រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស លោក អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) ជួបពិភាក្សាទ្វេភាគីជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

បង់ក្លាដែស​ស្នើ​កម្ពុជា​ជួយ​ដោះស្រាយ​បញ្ហា​មាតុភូមិ​និវត្តន៍​ជនភៀសខ្លួន​មីយ៉ាន់ម៉ា​ដែល​ជ្រកកោន​ក្នុង​ប្រទេស​ខ្លួន

ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ថ្លែងថា រដ្ឋាភិបាលបង់ក្លាដែសបានស្នើកម្ពុជាដែលជាប្រធានអាស៊ានបច្ចុប្បន្ន ឱ្យជួយរកដំណោះស្រាយបញ្ហាមាតុភូមិនិវត្តន៍ជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ ប្រទេសមីយ៉ាន់ម៉ា ដែលបានទៅជ្រកកោនក្នុងប្រទេសរបស់ខ្លួន។

លោកស្រី Aung San Suu Kyi នៅឯវិមានសភាក្នុងទីក្រុង Canberra កាលពីថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្នើ​មីយ៉ានម៉ា​បញ្ជូន​លោកស្រី អោងសាន ស៊ូជី ត្រលប់​ទៅ​ផ្ទះ​វិញ

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ស្នើយ៉ាងទទូចឱ្យ​ក្រុមប្រឹក្សា​រដ្ឋបាលរដ្ឋនៃសហភាពមីយ៉ាន់ម៉ាសម្របសម្រួលក្នុងការបញ្ជូន​លោកស្រី អោង​​​សាន ស៊ូជី ត្រលប់ទៅលំនៅឋានវិញ បន្ទាប់ពីរបបយោធាបានផ្ទេរលោកស្រី​ពីលំនៅឋានទៅកាន់ពន្ធនាគារ​ក្នុងទីក្រុងណៃពិដោ។

WB ផ្ដល់​ប្រាក់​២០លាន​ដុល្លារ​ដល់​សមាគម​អាស៊ាន​លើ​គម្រោង​លុប​បំបាត់​ការ​បំពុល​ប្លាស្ទិក​ក្នុង​សមុទ្រ

ក្រុមប្រឹក្សា​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក (World Bank Group ឬWB) បានអនុម័ត​កញ្ចប់​ថវិកា​ចំនួន២០លានដុល្លារអាមេរិក សម្រាប់ជួយដល់​រដ្ឋសមាជិក​នៃសមាគម​ប្រជាជាតិអាស៊ាន​ លើគម្រោង SEA-MaP ក្នុងការ​លុប​បំបាត់​ការ​បំពុល​ដោយ​កាក​សំណល់​ប្លាស្ទិកទៅក្នុង​សមុទ្រ​នៃ​តំបន់​របស់​ខ្លួន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសម្ដែងការស្វាគមន៍ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅសហរដ្ឋអាមេរិក)។

លោក ហ៊ុន សែន ថា​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​អាស៊ាន​ផ្អែក​លើ​ស្មារតី​រួម ខណៈ​អាមេរិក​ឆ្លៀត​លើក​ឡើង​ពី​សិទ្ធិមនុស្ស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញាចិត្តនឹងធ្វើការដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន ដោយផ្អែកលើស្មារតីដែលអាស៊ានកំពុងខិតខំរួមគ្នា ដើម្បីរក្សាសន្តិភាពនិងស្ថិរភាព។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងណៃពិដោ នៃប្រទេសមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដោយមានការទទួលស្វាគមន៍ដោយលោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។

អង្គការ​សភាអាស៊ាន​សុំ​ឱ្យ​អាមេរិក​និង​អាស៊ាន​ព្យួរ​សមាជិកភាព​មីយ៉ាន់ម៉ា ខណៈ​កម្ពុជា​ប្រកាន់​ជំហរ​សម្របសម្រួល

អង្គការសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស (APHR)​ អំពាវនាវឱ្យសហរដ្ឋអាមេរិកនិងប្រទេសនៅក្នុងតំបន់អាស៊ាន បង្កើនការដាក់សម្ពាធរបស់ពួកគេទៅលើប្រទេសមីយ៉ាន់ម៉ា និងព្យួរសមាជិកភាពប្រទេសនេះ​ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាអះអាងថា មិនមានច្បាប់ចែងបែបនេះឡើយ។

ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។

លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក ខណៈ​លោក ស ខេង មក​កម្ពុជា​វិញ​ដោយ​ស្ងាត់ស្ងៀម

លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន នាថ្ងៃអង្គារនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។

បុរសម្នាក់រៀបចំដោតទង់​ជាតិកម្ពុជា នៅតាមផ្លូវ ទល់មុខស្ថានទូតអាមេរិក ក្នុងក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមេសា ២០១៨។

ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​នឹង​មក​​ទស្សន​កិច្ច​នៅ​កម្ពុជា

ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ​ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា​ និងឡាវ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែឧសភា ខណៈកម្ពុជាដែលជាប្រធានអាស៊ានផងនោះ ​នឹងត្រូវចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទឹកដីប្រទេសមហាអំណាចមួយនេះនៅសប្តាហ៍ទី២ ក្នុងខែឧសភា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកញញួរថាកម្ពុជាក្លាយជាប្រធានប្ដូរវេនអាស៊ាន សម្រាប់ឆ្នាំ២០២២ ជាផ្លូវការ ក្រោយ​ពី​កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី៣៨ និង​លើកទី៣៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមាន​ប្រទេស​ប្រុយ​ណេ​ជា​ម្ចាស់​ផ្ទះ បាន​​បិទ​​បញ្ចប់​។

អាស៊ាននិង​អាមេរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេសនៅ​ពាក់កណ្តាលខែឧសភាខាងមុខ​

ប្រធានអាស៊ាន​បានឱ្យដឹងថា អាស៊ាន និងសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេស ឬហៅថា Special ASEAN-US Summit នៅរដ្ឋធានីវ៉ាស៊ីនតោន ​នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ ថ្កោលទោស​ចំពោះ​ការ​សម្លាប់​ជនស៊ីវិល ​នៅ​អ៊ុយក្រែន​

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ នៅ​ថ្ងៃទី៨ ខែមេសានេះ ថ្កោលទោស​ចំពោះ​ការ​សម្លាប់​ជនស៊ីវិល​នៅក្នុង​ប្រទេស​អ៊ុយក្រែន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ