កិច្ចប្រជុំ​​ចង្អៀត​​រដ្ឋមន្ត្រី​ការបរទេស​​អាស៊ាន​​គ្រោង​​ធ្វើ​ឡើង​វិញ​​នៅ​​ពាក់​​កណ្តាល​​ខែកុម្ភៈ​នេះ

កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន (AMM Retreat) គ្រោង​ធ្វើ​ឡើង​វិញ នៅ​ថ្ងៃទី១៦-១៧ ខែកុម្ភៈ ខាងមុខនេះ បន្ទាប់​ពី​បាន​លើក​ពេលកាលពីថ្ងៃទី១៨-១៩ ខែមករា។

ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ បើក​សម្ពោធ​កម្មវិធី AmCam2022 ខណៈ​កម្ពុ​ជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​

ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃទី២៧ ខែមករា បាន​ចាប់​ផ្តើម​បើក​សម្ពោធ​កម្មវិធី​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក​២០២២ ឬ​ហៅ​ AmCam​2022 ដើ​ម្បី​ប្រារព្ធ​ពី​ទំនាក់ទំនង​យូរអង្វែង​ និង​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​អាស៊ាន និង​ប្រទេស​កម្ពុជា។

អត្ថបទ​ទស្សនៈ​៖ សម្ព័ន្ធភាព​អូឃឹស៍ (AUKUS) និង​ផលបច្ច័យ​មក​លើ​តំបន់​អាស៊ាន

អូឃឹស៍ បង្កើតឡើងនៅក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក្នុងគោលដៅទប់ទល់ឥទ្ធិពលរបស់ចិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងសកលលោក។ សម្ព័ន្ធភាពនេះ​គ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងឧស្សាហកម្ម ព្រមទាំងកងកម្លាំងសន្តិសុខរួមគ្នា ដើម្បីនាំមកនូវសន្តិសុខសុវត្ថិភាពតំបន់ល្អជាងមុន និងនាំមកនូវអត្ថប្រយោជន៍រួមរវាងគ្នា។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយឧត្ដមសេនីយ៍ជាន់ខ្ពស់នៃរបបយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ក្នុងពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួនដែលជាផលប្រយោជន៍និងជាក្ដីកង្វល់រួម នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។

អ្នកជំនាញ​យល់ថា​ការលើកពេល​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ពាក់ព័ន្ធ​វត្តមាន​មន្ត្រី​របបសឹក​មីយ៉ាន់ម៉ា

អ្នកជំនាញមួយចំនួនបានលើកឡើងថា ការដែលប្រទេសជាសមាជិកអាស៊ានមួយចំនួនមិនមកកម្ពុជា ដើម្បីចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានហៅថាកិច្ចប្រជុំចង្អៀតនោះ អាចមកពីកម្ពុជាបានអ​ញ្ជើ​​​ញ​មន្ត្រីរបបសឹ​កមីយ៉ាន់ម៉ាឬភូមាឱ្យចូលរួមកិច្ចប្រជុំនោះ ដែលពួកគេខ្លះមិនយល់ស្រប។

លោក​ប្រាក់​សុខុន​៖​ ទស្សនកិច្ច​​លោក​ហ៊ុនសែន​នៅ​​មីយ៉ាន់ម៉ា​​ជា​ជំហាន​​ជឿនលឿន​​មួយ​​លើ​​ការ​​អនុវត្ត​កិច្ច​ព្រមព្រៀង​៥​ចំណុច​របស់​អាស៊ាន​

ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា គឺ​ជាជោគជ័យ​មួយ​ជំហាន ដើម្បី​បើក​ផ្លូវ​ឱ្យមាន​បទឈប់បាញ់ និង​ធានា​ដល់​ការ​ចែកជំនួយ​មនុស្ស​ធម៌​ដល់​ប្រជាជន​មីយ៉ាន់ម៉ា ខណៈ​អ្នក​វិភាគ​មើល​ឃើញ​ថា ទស្សនកិច្ចនេះ​ហាក់​មិន​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងណៃពិដោ នៃប្រទេសមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដោយមានការទទួលស្វាគមន៍ដោយលោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ទៅ​ដល់​ប្រទេសភូមា​ហើយ​តាម​ជើង​យន្តហោះ​ពិសេស​កម្ពុជា

ប្រមុខរដ្ឋាភិបាលកម្ពុជា បានទៅដល់ប្រទេសភូមាហើយគិតត្រឹមម៉ោង១១ព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពី​​ធ្វើ​​ដំ​​ណើរ​​តាមជើងយន្តហោះ​ពិសេស​កម្ពុជា ខណៈ​ដំណើរ​ទស្សន​កិច្ច​នេះ​បាន​រង​នូវ​ការគំរាម​​ពី​​​​ក្រុមប្រឆាំងទៅនឹងរបប​​យោធាមីយ៉ាន់ម៉ា​។

ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនីដែលបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

សង្គមស៊ីវិល​ជិត​២០០ រិះគន់​រឿង​លោក ហ៊ុន សែន គ្រោង​ទៅ​មីយ៉ាន់ម៉ា​នៅ​ចុង​សប្ដាហ៍​នេះ

អង្គការសង្គម​ស៊ី​​វិលមី​​យ៉ាន់​ម៉ា និង​​កម្ពុជា ប្រមាណជិត​២០០បាន​ចេញ​​សេចក្ដីថ្លែង​ការ​ណ៍ស្ដីបន្ទោសលោក​​​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ដែល​គាំ​ទ្រ​របប​យោ​ធា​មីយ៉ាន់​ម៉ា ​តាមរយៈដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅចុងសប្ដាហ៍នេះ។

លោក Derek Chollet ទីប្រឹក្សាក្រសួងការបរទេសអាមេរិក។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក​មក​ទស្សនកិច្ច​នៅ​កម្ពុជា​និង​ឥណ្ឌូនេស៊ី ដើម្បី​រកដំណោះស្រាយ​វិបត្តិ​នៅ​ភូមា

ទីប្រឹក្សាក្រសួងការបរទេសអាមេរិក​ ​ធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ពង្រឹងតួនាទីរបស់អាស៊ានទាក់ទងនឹងស្ថិរភាពក្នុងតំបន់ ព្រមទាំងដោះស្រាយវិបត្តិដែលកំពុងតែបន្តកើតឡើងនៅក្នុងប្រទេសភូមា។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារជាមួយលោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។

លោក ហ៊ុន សែន នឹង​ទៅ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា ខណៈ​អ្នកវិភាគ​ថា​កម្ពុជា​នឹង​រង​ការ​រិះគន់​ពី​អន្តរជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី​៧-៨ ខែ​មករា ឆ្នាំ២០២២ខាងមុខនេះ ខណៈអ្នកវិភាគបានលើកឡើងថា កម្ពុជានឹងរងការរិះគន់ពីសំណាក់សហគមន៍អន្តរជាតិចំពោះដំណើរទស្សនកិច្ចលើកនេះ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប ចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM-13) លើកទី១៣ ក្រោមមូលបទ "ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម" នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​បាន​ចាប់​ផ្ដើម ខណៈ​អង្គការ​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​អឺរ៉ុប​ដាក់​សម្ពាធ​លើ​កម្ពុជា

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឬ (ASEM13) បានចាប់ផ្ដើមហើយ​នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកានេះ តាមរយៈប្រព័ន្ធវីដេអូ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ