ពលរដ្ឋប្រមាណ៣០០គ្រួសារដែលកំពុងបោះតង់នៅតាមចម្ការដំឡូងក្នុងខេត្តព្រះវិហារអំពាវនាវសុំជំនួយ
ប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារ នៅឃុំត្បែង២ ស្រុកគូលេន ខេត្តព្រះវិហារ អះអាងថា ពួកគាត់កំពុងជួបទុក្ខលំបាកដោយចងតង់សំរាកទាំងគ្រួសារនៅតាមចម្ការដំឡូង ឬសុំរោងចាំចម្ការគេស្នាក់នៅ ខណៈកូនៗបាត់បង់ការសិក្សា ក្រោយពេលអាជ្ញាធរឈូសឆាយផ្ទះពួកគាត់ក្រោមហេតុផលថារស់នៅលើដីរបស់រដ្ឋ។