កម្មកររោងចក្រ ឃែនធើរេន តវ៉ាទាមទារទៅតុលាការចេញដីកាជាថ្មីរក្សាការពារទ្រព្យក្នុងរោងចក្រទាំងមូល
កម្មករបម្រើការងារនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ស្ថិតក្នុងសង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ ទាមទារឱ្យតុលាការចេញដីការក្សាការពារជាថ្មីទៀត ដើម្បីថែរក្សាទ្រព្យសម្បត្តិរោងចក្រចំនួន៣ចំណុច ខណៈថៅកែបិទរោងចក្រដោយមិនបានបើកប្រាក់ឈ្នួល និងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេតាមផ្លូវច្បាប់។