រដ្ឋាភិបាលស្នើសិទ្ធិមនុស្ស UN ធ្វើរបាយការណ៍ «ឱ្យមានតុល្យភាពយុត្តិធម៌និងត្រឹមត្រូវ»
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានស្នើទៅអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) ធ្វើរបាយការណ៍ឱ្យមានតុល្យភាព យុត្តិធម៌ និងត្រឹមត្រូវ ដូចការខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ខណៈបញ្ហានេះកំពុងរងការចោទថា ស្ថានភាពសិទ្ធិមនុស្សនិងលំហនយោបាយកាន់តែរួមតូច។