លោក កឹម សុខា

ស្ថានភាពសិទ្ធិមនុស្សស្ថិតក្នុងក្រសែភ្នែកប្លុកលោកសេរី ខណៈជម្លោះនយោបាយនៅជាប់គាំង

មន្ត្រីជាន់​ខ្ពស់នៃបណ្តាប្រទេស​មួយចំនួន រួមទាំង​​អាល្លឺម៉ង់ បា​​នជួ​បមន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែល​តុលាការ​បានរំលាយ ដើម្បី​ស្វែងយល់​ពីស្ថា​ន​​​ភាព​សិទ្ធិមនុស្ស ខណៈលោក កឹម សុខា នៅជាប់បម្រាមធ្វើនយោបាយនៅឡើយ។

សកម្មជនបក្សប្រឆាំង ចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

តុលាការ​បង្ហាញ​ភស្តុតាង​ពី​ការសន្ទនា​ឯកជន​តាម​ទូរសព្ទ ដើម្បី​ដាក់បន្ទុក​សកម្មជន​បក្សប្រឆាំង

សាលាដំបូងរាជធានីភ្នំពេញ បានបន្តបង្ហាញវីដេអូឃ្លី​ប​និងសម្រង់សម្ដីសន្ទនាឯកជនតាមទូរសព្ទ យក​មកធ្វើជាភស្តុតាងដាក់បន្ទុកលើមេដឹកនាំ និងសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ មុន​ឱ្យមេធាវីនិងតំណាងអយ្យការធ្វើសេចក្ដីសន្និដ្ឋាននៅខែក្រោយ។

លោក អាង ឧត្ដម មេធាវីការពារក្ដីសំណុំរឿងលោក កឹម សុខា ផ្ដល់បទសម្ភាសន៍ក្រោយចេញពីបន្ទប់សវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ការ​ខ្វែងគំនិត​លើ​ភស្តុតាង​ដាក់បន្ទុក​រវាង​មេធាវី​ការពារក្ដី​ឱ្យ​លោក កឹម សុខា និង​តំណាង​អយ្យការ

សវនាការលើអង្គសេចក្ដីក្នុងសំណុំរឿងលោក កឹម សុខា​ នៅព្រឹកថ្ងៃអង្គារនេះ​ មាន​​​ភាព​ចម្រូង​​ចម្រាស​​និង​តឹងសរសៃកដាក់គ្នារ​​​វាង​​​សហ​​មេធាវីការពារក្ដីឱ្យជន​ជាប់​ចោទ និងតំណាង​​អយ្យ​​​ការ ​​​លើ​​ភស្តុ​​តាង​ដាក់​​បន្ទុក។

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

មន្ត្រី​រដ្ឋាភិបាល៖ ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​លោក កឹម សុខា​

មន្ត្រី​ជាន់ខ្ពស់​មន្ត្រី​ក្រសួង​យុត្តិធម៌ អះអាង​ថា ការរំលាយ​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ឆ្នាំ២០១៧ ដោយ​សារ​សកម្មភាព​របស់​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស ប៉ុន្តែ​ការ​រំលាយ​នេះ មិន​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​លោក កឹម សុខា ឡើយ។

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

UPDATED៖ លោក កឹម សុខា សង្ឃឹម​ថា​តុលាការ​នឹង​ទម្លាក់​បទចោទ​ប្រកាន់ ដើម្បី​បង្ហាញ​ពី​ការ​ផ្សះផ្សា​ជាតិ

ប្រធានអតីត​​គណបក្សសង្រ្គោះជាតិ លោក កឹម សុខា សង្ឃឹមថា តុលាការនឹងទម្លាក់ចោលការចោទប្រកាន់ទាំងឡាយ​ទៅ​លើ​រូប​លោក ដើម្បី​ជា​ជំហាន​មួយទៅរក​ការផ្សះផ្សាជាតិពិតប្រាកដ ខណៈអ្នកវិភាគថា តុលាការនឹងកាត់ក្ដីឱ្យលោក កឹម សុខា មានទោសជាមុនសិន មុន​មាន​ការលើកលែងទោស។

តំណាងគណបក្សភ្លើងទៀន នៅរាជធានីនិងមកពីបណ្ដាខេត្តទូទាំងប្រទេស បានមកជួបជុំគ្នានៅការិយាល័យកណ្ដាលគណបក្សភ្លើងទៀន ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រាជធានី-ខេត្ត ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

សកម្មជន​បក្សប្រឆាំង​នៅ​ត្បូងឃ្មុំ​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​នឹង​ចូលរួម​នយោបាយ​ជាមួយ​បក្សភ្លើងទៀន

សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយទើបចេញពីពន្ធនាគារមួយចំនួននៅខេត្តត្បូងឃ្មុំ បានអះអាងថា ​ពួកគេនឹង​ធ្វើសកម្មភាពនយោបាយបន្តទៀត ហើយគណបក្សដែលពួកគេនឹងចូលរួមនោះ គឺគណបក្សភ្លើងទៀន។   ​

លោក យឹម ស៊ីណន នឹង​វិល​មក​កម្ពុជា​វិញ​ដោយ​មិន​បារម្ភ​ពី​ការ​ចាប់​ខ្លួន​ឡើយ

អតីតប្រធានចលនាយុវជនរបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ នឹងវិលត្រលប់មកប្រទេសកម្ពុជាវិញនៅចុងសប្ដាហ៍នេះ ដើម្បីរស់នៅជាមួយក្រុមគ្រួសារវិញ ដោយមិនបារម្ភពីការចាប់ខ្លួននោះទេ ខណៈតុលាការនឹងប្រកាសសាលក្រមនៃសំណុំរឿងរបស់លោកនៅ​ដើមសប្ដាហ៍ក្រោយនេះ។

អាជ្ញារដាក់កម្លាំងត្រួតពិនិត្យនៅទីតាំងក្បែរសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។

សាលាឧទ្ធរណ៍​ឱ្យ​សកម្មជន​បក្សប្រឆាំង​ពីរ​នាក់​ជាប់​ពន្ធនាគារ​១ឆ្នាំ​ដូច​ការ​សម្រេច​តុលាការ​ថ្នាក់ក្រោម

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចកាត់ឱ្យសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយពីរនាក់ជាប់ពន្ធនាគារចំនួន១ឆ្នាំ និងពិន័យប្រាក់៥០០ដុល្លារ ឬស្មើប្រមាណ២លានរៀល ដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយថា ការសម្រេចរបស់តុលាការថ្នាក់ក្រោមជារឿងត្រឹមត្រូវ។

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

តុលាការ​បង្ហាញ​ភស្តុតាង​ចោទ​ប្រកាន់​លើ​មេដឹកនាំ​និង​មន្ត្រី​អតីត​បក្ស​ប្រឆាំង​

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ភស្តុតាង​ជា​វីដេអូ​ឃ្លីប​ចំនួន ៧ នៅក្នុង​សវនាការ​កាត់ទោស​មេដឹកនាំ​និង​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧។

កញ្ញា សេង ធារី ស្លៀកសម្លៀកបំពាក់ពណ៌ស្លាទុំស្រដៀងនឹងសម្លៀកបំពាក់អ្នកទោស ទៅចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

ចៅក្រម​ព្រមាន​កញ្ញា សេង ធារី កុំ​ឱ្យ​ប្រើ​ពាក្យ​អសុរោះ​លើ​ស្ថាប័ន​តុលាការ

សវនាការជំនុំជម្រះក្ដីក្នុងសំណុំរឿង «ញុះញង់និងរួមគំនិតក្បត់» មួយករណី ដែលធ្វើឡើងនៅថ្ងៃនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានណែនាំជនត្រូវចោទ កញ្ញា សេង ធារី កុំឱ្យប្រើពាក្យអសុរោះចោទប្រកាន់លើស្ថាប័នតុលាការ ក្នុងនាមជាខ្មែរដូចគ្នា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ