មន្ត្រីជំនាញសុខាភិបាលដឹកសពបុរសម្នាក់ដែលកើតជំងឺកូវីដ-១៩ ទៅបូជានៅឈាបនដ្ឋានវត្តព្រែកស្វាយ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ (វេបសាយ៖ រដ្ឋបាលខេត្តកោះកុង/ kohkong.gov.kh)

មន្ទីរ​ធម្មការ​និង​សាសនា​រាជ​ធានី​​ភ្នំពេញ​ ស្នើ​​​រក្សា​​តម្លៃ​​​បូជា​​​សព​​​​មិន​មែន​​ជា​​សព​អ្នក​ជំងឺ​​​កូវីដ​-១៩​ឱ្យ​នៅ​ដដែល ​​

មន្ទីរធម្មការ ​និង​សាសនា រាជធានីភ្នំពេញ​ បានស្នើ​ដល់​គ្រប់វត្ត​​អារាមទាំងអស់ដែល​មានឈាបនដ្ឋានឬ​​ឡ​ដុត​សព​ ឱ្យ​រក្សា​តម្លៃធម្មតា​សម្រាប់​បូជាសព​ដែល​មិន​មែន​ជា​សព​អ្នកកើតជំងឺ​កូវីដ​-១៩​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​មាន​​ការ​ថ្នាំងថ្នាក់​ជាមួយ​អាជ្ញាធរនិងរាជរដ្ឋាភិបាលចំពោះការយកតម្លៃបូជាសព​ធម្មតាច្រើនហួសហេតុ។

បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងឱ្យភ្ញៀវនៅស្ថានីយប្រេងមួយកន្លែង នៅក្រុងភ្នំពេញ។

ពលរដ្ឋ​ត្អូញត្អែរ​​ពី​​បញ្ហា​ជីវភាព​​ប្រចាំ​​ថ្ងៃ​​ ខណៈ​​តម្លៃ​​ប្រេង​សាំង​ហក់​​ឡើង​ខ្ពស់​​អំឡុង​​កូវីដ​-១៩​

ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន​​ត្អូញត្អែរពីបញ្ហាជីវភាព​ប្រចាំថ្ងៃ​ ជាពិសេស​នៅ​ក្នុង​អំឡុងវិបត្តិ​ជំងឺ​កូវីដ-១៩​នេះ​​ ខណៈ​តម្លៃ​​ប្រេង​សាំង​នៅកម្ពុជាបន្តហក់ឡើង​ខ្ពស់ជាបន្តបន្ទាប់។

ហ្វូងសត្វក្រៀល រស់នៅតំបន់អភិរក្សមួយនៃប្រទេសកម្ពុជា។ (ហ្វេសប៊ុក៖ Ministry of Environment)

ចំនួន​សត្វ​​ក្រៀល​នៅ​​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ ស្រប​ពេល​នៅ​លើ​ពិភព​លោក​ក៏​មាន​ការ​ធ្លាក់​ចុះ​ដូច​គ្នា

ក្រសួងបរិស្ថាន អះអាងថា ចំនួន​សត្វ​ក្រៀល​នៅលើពិភពលោក រួមទាំង​នៅ​​​កម្ពុជា បាន​​ធ្លាក់​​ចុះ​ ដោយសារ​អត្រា​ស្លាប់​មាន​កម្រិត​ខ្ពស់​ ខណៈ​អត្រា​បង្ក​កំ​ណើត​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​។

សង្គម​ស៊ីវិល​ជំរុញ​ទៅ​ក្រសួង​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព​លើ​ម្ចាស់​រថយន្ត​ដឹក​លើស​ទម្ងន់

សង្គមស៊ីវិលជំរុញទៅរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវអនុវត្តច្បាប់ឱ្យមានតម្លាភាពចំពោះម្ចាស់យានយន្តដឹកជញ្ជូនលើសទម្ងន់ទាំងអស់ ដើម្បីការពារកុំឱ្យខូច​ផ្លូវ​ថ្នល់ និងកាត់​បន្ថយគ្រោះថ្នាក់ចរាចរណ៍។

អន្ទាក់ដែលក្រុមមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមន្ត្រីបរិស្ថាន បានដោះចេញពីក្នុងព្រៃ កាលពីអំឡុងដើមឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Wildlife Alliance Cambodia - អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ)

សង្គម​​ស៊ី​វិល​​បារម្ភ​ជា​ថ្មី​ពី​សុវត្ថិ​ភាព​សត្វ​ព្រៃ​ ខណៈ​ជន​ល្មើស​នៅ​បន្ត​ដាក់​អន្ទាក់​យ៉ាង​ច្រើន​នៅ​ក្នុង​ព្រៃ

អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ (Wildlife Alliance Cambodia) ​នៅ​តែ​មាន​ក្ដី​បារម្ភចំ​ពោះ​សុវត្ថិភាព​សត្វ​ព្រៃ​គ្រប់​ប្រភេទ​​ ខណៈ​​អន្ទាក់​នៅ​តែ​បន្ត​មាន​គ្រប់​ទី​កន្លែង​នៅ​ក្នុ​ងព្រៃ​ បើ​ទោះបី​ជាកន្លងមកមានការដកហូត​​អន្ទាក់​បាន​យ៉ាងច្រើនជាហូរហែមកហើយ​ក៏ដោយ។

ប្រាសាទ «ប្រាសាទសីហនគរ» បាន​ប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ប្រទេសថៃ។ (ហ្វេសប៊ុក៖ Fuse Thinnaput)

ពលរដ្ឋ​មួយ​ចំនួន​​ស្នើ​​ក្រសួង​ទៅ​ពិនិត្យ​​​សំណង់​​ប្រាសាទ​​ថៃ​​ដែល​​សង់​​ស្រដៀង​​​​ប្រាសាទ​​អ​ង្គរវត្ត

អ្នកសិក្សាផ្នែកប្រវត្តិសាស្ត្រ និងយុវជនមួយចំនួន​ ទាមទារឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះ​ទៅ​​ពិនិត្យ​​សំណង់​ប្រាសាទ​មួយ​​នៅប្រទេសថៃដោយ​ផ្ទាល់​ បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​បង្ហាញ​ការ​​មិន​ពេញ​ចិត្ត ព្រោះតែ​សំណង់​ប្រាសាទ​នោះ​សង់ឡើង​ស្រដៀង​​ទៅនឹង​​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ។

ម៉ូតូដាក់តម្រៀបជួរគ្នាលក់នៅហាងមួយកន្លែងតាមបណ្ដោយផ្លូវគិរីរម្យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។ (សារុំ ស្រីណាត)

អាជីវករ​​ត្អូញត្អែរ​​ពី​ជីវភាព​​ ខណៈ​អាជ្ញាធរ​​ចេញ​​ចំណាត់​​ការ​​មិន​​ឱ្យ​​ដាក់​​លក់​​ម៉ូតូ​​ឡាន​​លើ​​ចំណី​​ផ្លូវ​​

អាជីវករ​លក់​ដូរ​ម៉ូតូមួយចំនួន​​នៅរាជធានីភ្នំពេញ ​ត្អូញ​ត្អែរ​ពីបញ្ហា​​​ជីវភាព​ ខណៈ​អាជ្ញា​ធរ​ចេញ​វិធាន​ការ​​មិន​ឱ្យ​ពួក​គេ​ដាក់លក់​​ម៉ូតូ​​​​នៅ​លើ​ដី​ចំ​ណី​ផ្លូវ​សាធារណៈ​ ក្រោម​ហេតុ​ផល​​រៀប​ចំ​សណ្ដាប់​ធ្នាប់​ ស្របពេលដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ-១៩​។

សាច់​ញាតិ​យុវតី​២​នាក់​ស្លាប់​សង្ស័យ​ពុល​ស្រា​​ ស្នើ​អាជ្ញាធរ​​ស៊ើប​អង្កេត​ករណី​នេះ​បន្ថែម​ទៀត

សាច់ញាតិរបស់សពយុវតី២នាក់ដែលស្លាប់ដោយសង្ស័យពុលស្រាក្រឡុក ទទូចទៅអាជ្ញាធរជំនាញ​ឱ្យស្រាវជ្រាវរកមូលហេតុដែលធ្វើឱ្យប្អូនស្រីគាត់ស្លាប់ ត្បិតពួកគេយល់ថា ការស្លាប់នោះស្ថិតនៅក្នុងមន្ទិលសង្ស័យជាច្រើន។