ទីតាំងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។

មន្រ្តី​មន្ទីរបរិស្ថាន​ខេត្តពោធិ៍សាត់​បដិសេធ​ការសង្ស័យ​ករណី​ឃាតកម្ម​នៅក្នុង​បន្ទប់ឃុំឃាំង​​របស់ខ្លួន

មន្ត្រីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ឱ្យដឹងថា ជន​ល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើនៅតំបន់ការពារ​ម្នាក់ ដែលបានស្លាប់នៅក្នុងបន្ទប់ឃុំឃាំងរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ គឺមិនមានស្លាកស្នាម និងអាចជាមនុស្សមានបញ្ហាស្មារតីឬផ្លូវចិត្ត។  ​

ផ្សោតប្រភេទ«អ៊ីរ៉ាវ៉ាឌី»ដែលសេសសល់ចុងក្រោយមួយក្បាលប្រភេទ ត្រូវបានស្លាប់ដោយសារកន្ទុយរបស់វារុំជាប់ទៅដោយមងនេសាទ ត្រូវបានប្រទះឃើញនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ផ្សោត​សល់​ចុងក្រោយ​បំផុត​នៅ​អន្លង់ឈើទាល​ខេត្តស្ទឹងត្រែង​បានស្លាប់

ផ្សោតមួយក្បាលដែលនៅសេសសល់ចុងក្រោយតែមួយគត់នៅអន្លង់ឈើទាល ក្នុងខេត្តស្ទឹងត្រែង ដែលជាប្រភេទផ្សោតឈ្មោះ «អ៊ីរ៉ាវ៉ាឌី» ត្រូវបានស្លាប់ហើយ ​ដោយសារកន្ទុយរបស់វារុំជាប់ទៅដោយមង ម្យ៉ាងវាមានវ័យចំណាស់ផង។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងមកពីអង្គការត្រូវទទួលជំនួយមួយ ក្នុងពិធីចុះហត្ថលេខាផ្ដល់ថវិកាសរុបដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគម្រោងជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

ជប៉ុន​ផ្ដល់​ជំនួយ​ឥត​សំណង​ជិត​៧០ម៉ឺន​ដុល្លារ​សម្រាប់​លើក​កម្ពស់​ការអប់រំ​នៅ​កម្ពុជា

រដ្ឋាភិបាលជប៉ុនបាន​ផ្ដល់ជំនួយឥតសំណង​ចំនួនជិត៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ការលើកកម្ពស់ការអប់រំបរិយាប័ន្ននៅក្នុងខេត្តកណ្ដាល និងការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ។ ​

ពលរដ្ឋដែលជាតំណាងគ្រួសាររងគ្រោះដីធ្លីនៅស្រុកបទុមសាគរ ខេត្តកោះកុង ពាក់ព័ន្ធនឹងក្រុមហ៊ុនលោក លី យ៉ុងផាត់ បានមកដាក់ញត្តិនៅសាលាស្រុកបទុមសាគរ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

តុលាការ​ខេត្តកោះកុង​កោះហៅ​តំណាង​ពលរដ្ឋ​២នាក់​ទៀត​ឱ្យ​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី​ជាមួយ​លោក លី យ៉ុងផាត់

តំណាងពលរដ្ឋ២នាក់ដែលអះអាងថាកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុកបទុមសាគរ ខេត្តកោះកុង ត្រូវបានតុលាការចេញដីកាកោះហៅឱ្យឆ្លើយបំភ្លឺនៅសប្ដាហ៍ក្រោយ។

អតិថិជន Opennet បារម្ភ​ពី​ការ​ខាតបង់​ ខណៈក្រសួង​ព្រមាន​ព្យួរ​អាជ្ញាបណ្ណ​ដោយ​សារ​ជាប់​បំណុល​

អតិថិជន​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត Opennet បារម្ភ​ពីការ​ខាតបង់​ថវិកា និង​ផលិតភាព​ការងារ ខណៈក្រសួង​ចំនួន​ពីរ​បាន​ព្រមាន​ព្យួរអាជ្ញាបណ្ណ​របស់​ក្រុមហ៊ុន​នេះ ក្នុង​ករណីដែល​ក្រុមហ៊ុន​មិន​ព្រម​ទូទាត់​បំណុល​ជូនរដ្ឋ​ក្នុង​រយៈពេល ៧ ថ្ងៃ។

សមត្ថកិច្ចនាំខ្លួនជនសង្ស័យពាក់ព័ន្ធករណីឃាតកម្មមួយ ដោយជនសង្ស័យចោទជនរងគ្រោះចេះអំពើអាបធ្មប់ ដែលករណីឃាតកម្មនេះកើតឡើងនៅចំណុចស្រែចោទ​ ស្ថិតក្នុងភូមិ​មេប៉ៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

តុលាការ​ខេត្តមណ្ឌលគិរី​សម្រេច​ចោទ​ប្រកាន់​មនុស្ស​៦នាក់​ពីបទ​ផ្ដើមគំនិត​និង​ឃាតកម្មគិតទុកជាមុន

តុលាការខេត្តមណ្ឌលគិរី សម្រេចចោទប្រកាន់មនុស្ស៦នាក់ពីបទ «ឃាតកម្មគិតទុកជាមុន» និងបទ​ «ផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន» ដែលកើតឡើងទៅលើពលរដ្ឋមួយគ្រួសារ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់។