តុលាការ​​ផ្តន្ទា​ទោស​​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​​៧​រូប​​ដាក់​ពន្ធនា​គារ​ម្នាក់ៗ​​១៨​ខែ​និ​ង​​បង្គាប់​ឱ្យ​ចាប់​ខ្លួន​

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដោយ​កំបាំងមុខលើ​អតីតសកម្មជនបក្សប្រឆាំង៧​រូបដាក់ពន្ធនាគារម្នាក់ៗ​ចំនួន​១៨ខែ និងពិន័យប្រាក់២​លានរៀល​ដូចគ្នា ក្រោមបទចោទប្រកាន់ «ញុះ​ញង់​​​ឱ្យ​ប្រព្រឹត្ត​អំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

សកម្មជនបរិស្ថាន កញ្ញា ឡុង គន្ធា។ (ចលនាមាតាធម្មជាតិ)

សកម្មជន​បរិស្ថាន​បដិសេធ​បទ​ចោទ​ «រួម​គំនិត​ក្បត់​» ដោយថា​ការងារ​ពួកគេ​ធ្វើ​ដើម្បី​​ការពារ​ធនធាន​ធម្មជាតិ

សកម្មជនបរិស្ថានបដិសេធបទចោទប្រកាន់ «រួមគំនិតក្បត់» ដែល​ទើប​ចោទ​បន្ថែម​ និង​ស្នើតុលាការ​ទម្លាក់​បទចោទ ហើយដោះលែងពួកគេឱ្យមានសេរីភាពវិញ ដោយថា សកម្មភាពការងារ​ដែលពួកគេធ្វើនោះ ដើម្បី​ចូល​រួម​កែលម្អ​ចំណុច​ខ្វះ​ចន្លោះរ​បស់​រដ្ឋាភិបាល និងការពារធនធានធម្មជាតិ​តែប៉ុណ្ណោះ។

សកម្មជន​បរិស្ថាន​ស្នើ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ «រួម​គំនិត​ក្បត់​ជាតិ​» ដែល​ទើប​បន្ថែម​ថ្មី

សកម្មជនបរិស្ថាន ស្នើចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញទម្លាក់ចោលបទចោទប្រកាន់ «រួមគំនិត​ក្បត់» ដែល​តុលាការ​ទើប​ចោទ​ថ្មីបន្ថែម​ពីលើបទល្មើស «ញុះញង់» ដែលបានកាត់ទោសរួចកាលពីខែឧសភា​កន្លង​ទៅ។

តារា​ចម្រៀងរ៉េប គា សុគន្ធ មិន​បោះបង់​អាជីព​ជា​អ្នក​ចម្រៀង​រ៉េប ក្រោយ​ចេញ​ពី​ពន្ធនាគារ

តារា​ចម្រៀង​រ៉េប​ គា សុគន្ធ បាន​អះអាង​ថា នឹង​មិន​បោះបង់​អាជីព​ជា​អ្នក​ចម្រៀង​រ៉េប​ឡើយ​ បើ​ទោះ​បី​ជា​តារា​ចម្រៀងរ៉េប​វ័យក្មេង​រូប​នេះ បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​១​ឆ្នាំ​ដោយ​សារ​តែ​ច្រៀង​រិះ​គន់​សង្គម​ក្តី។

ព្រះតេជគុណ ប៉ាង សុដា និមន្តអញ្ជើញក្នុងកម្មវិធីមួយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥។ (ហ្វេសប៊ុក៖ សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម)

អាជ្ញាធរ​​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ​ ដោយ​មិន​ទាន់​បញ្ជាក់​អំពី​មូលហេតុ​

អង្គការខ្មែរកម្ពុជាក្រោមមួយបានអះអាងថា អាជ្ញាធរកម្ពុជាបានឃាត់ព្រះកាយ​ព្រះ​សង្ឃខ្មែរក្រោម​មួយ​អង្គ​ ព្រះនាម ប៉ាង សុដា ដែល​ជា​ព្រះចៅ​អធិការវត្ត វង្គត់​បុរី​ភ្នំពេញ (ហៅវត្តភ្នំពេញ​ថ្មី) ស្ថិតនៅភូមិដូនបុស ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីម្សិលមិញ ដោយ​មិនទាន់បញ្ជាក់ពីមូលហេតុ។

ថ្ងៃ​សវនាការ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស UN អំពាវ​នាវ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង​កុមារ កាក់​ សុវណ្ណ​ច្ឆ័យ

ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) អំពាវនាវដល់​​រដ្ឋាភិបាលកម្ពុជាដោះ​លែង​កូន​ប្រុស​អតីត​មន្ត្រីបក្សប្រឆាំង​ម្នាក់ចេញពីពន្ធនាគារ ខណៈក្មេងប្រុសរូបនេះមានជំងឺ​អូទី​ហ្សឹម។

យុវជន ងួន លី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៤ខែសីហា​ ឆ្នាំ២០២១ដោយចោទពីបទ ញុះញង់ និង ជេរប្រមាថ លើបណ្តាញសង្គមហ្វេសប៊ុក។ (រូបភាព៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

ម្ដាយ​កសិករ​ម្នាក់​ស្នើ​​​រដ្ឋា​ភិបាល​ដោះ​លែង​កូន​ ដោយថា​សាររិះគន់​អាជ្ញាធរ​​​មិន​ទិញ​​ផ្លែ​មៀន​​​​ជា​រឿង​ពិត​

ម្ដាយកសិករម្នាក់នៅខេត្តបាត់ដំបងដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១០ខែ​ ក្រោយរិះគន់អាជ្ញាធររឿងឱ្យបេះផ្លែមៀនហើយមិនយកវិញនោះ ទទូចទៅរដ្ឋាភិបាលនិងតុលាការឱ្យ​ដោះលែង​កូន​ប្រុស​គា​ត់​ ដោយថា សារ​ដែល​កូន​របស់គាត់​បានបង្ហោះ​លើបណ្តាញ​សង្គម​នោះ គឺ​ជារឿ​ង​ពិត។

តំណាងពលករខ្មែរ និងក្រុមមូលនិធិពលករខ្មែរប្រចាំប្រទេសថៃ ប្រមូលផ្ដុំគ្នាដាក់ញត្តិស្នើសុំបណ្ណការងារស្របច្បាប់ នៅពីមុខក្រសួងការងារថៃ ក្នុងទីក្រុងបាងកក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (ផ្តល់ឱ្យ)

អង្គការ​អន្តរជាតិ​​ថា​ ពលករ​ខ្មែរ​​​ពិបាក​រក​សេវា​ព្យាបាល​ជំងឺ​និង​ប្រឈម​ការ​រើស​អើង​​​នៅ​​ថៃ​

អង្គការអន្តោប្រវេសន៍អន្តរជាតិ ឱ្យដឹងថា ពលករចំណាកស្រុកកំពុងជួបប្រទះឧបសគ្គនៅពេល​ទៅរកសេវាថែទាំសុខភាព និងប្រឈមការរើសអើងនៅប្រទេសថៃ ដោយសារពួកគេខ្វះហិរញ្ញវត្ថុ និងកង្វះព័ត៌មានអំពីរបៀបស្វែងរកជំនួយវេជ្ជសាស្រ្តនិងសេវាកម្មសង្គម អំឡុងថៃកំពុង​ផ្ទុះជំងឺកូវីដ-១៩បំប្លែងថ្មី «ដែលតា»។

យុវជន​ខ្មែរថាវរៈ​និង​សមាគម​និស្សិត​ ស្នើ​​តុលាការ​​ទម្លាក់​ចោល​បទ​ចោទ​លើ​​ពួកគេ​

ក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ស្នើតុលាការ​​ប្រកាន់នូវគោលការណ៍យុត្តិធម៌ ហើយទម្លាក់បទចោទប្រកាន់ទាំងឡាយ​លើពួកគេ ដោយ​ថា សកម្មភាពដែលពួកគេបានធ្វើនិងអនុវត្តកន្លងមកនោះ ជាសិទ្ធិសេរីភាពធានាដោយច្បាប់ជាតិនិងអន្តរជាតិ។

រដ្ឋមន្រ្តី​ក្រសួងការងារលោក អិុត សំហេង

រដ្ឋា​ភិបាល​ប្រាប់​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ពី​ការ​ផ្សព្វផ្សាយ​ជ្រើសរើស​និង​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​អូស្ត្រាលី

ក្រសួងការងារកម្ពុជា​ ប្រកាសប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយពាក់ព័ន្ធនឹងការជ្រើសរើសនិងបញ្ជូនពលករខ្មែរ​ទៅធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើសឬអង្គភាពណាមួយ​ ដើម្បីចៀសវាងការចាញ់បោកមេខ្យល់។