រដ្ឋា​ភិបាល​កាត់​ផ្ទៃ​បឹង​តាមោក​ជាង​១០០​ហិកតា​​ទៀត​ឱ្យ​ក្រសួង​មហាផ្ទៃ​និង​វិស័យ​ឯកជន

រដ្ឋាភិបាលបានបន្តកាត់ដីផ្ទៃបឹងតាមោកជាង១០០​ហិកតាបន្ថែមទៀត ដើម្បីប្រគល់ឱ្យទៅក្រសួងមហាផ្ទៃ និងវិស័យឯកជន​ធ្វើជាកម្មសិទ្ធិផ្ទាល់ ខណៈផ្ទៃបឹងធម្មជាតិមួយនេះត្រូវបាន​កាត់ឱ្យស្ថាប័នរដ្ឋនិង​ឯកជនប្រមាណ១ ០០០ហិកតា​រួចទៅហើយចាប់តាំងពីឆ្នាំ២០១៨មក។

ក្រុមគ្រូពេទ្យរៀបចំសពបុរសម្នាក់អាយុ៦០ឆ្នាំដែលមានជំងឺប្រចាំកាយផង រស់នៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១ ក្រោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង ៦០០នាក់ និងអ្នកជំងឺស្លាប់៧នាក់

ក្រសួង​សុខាភិបាល​រកឃើញ​ករណី​ឆ្លង​ជំងឺកូវីដ-១៩​ថ្មី ​ជាង៦០០​នាក់​បន្ថែម​ទៀត​ ខណៈ​អ្នកជំងឺ​ចំនួន៧​នាក់ទៀត​បាន​ស្លាប់​កាល​ពី​ម្សិលមិញ។

ក្រុមមន្ត្រីសុខាភិបាល មន្ត្រីមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៃខេត្តបន្ទាយមានជ័យ ចុះយាមនិងចាំត្រួតពិនិត្យទៅលើពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

នាយក​រដ្ឋ​មន្ត្រី​​ថា​ ពលករ​ខ្មែរ​នៅ​ថៃ​ជាង​៥​ម៉ឺន​​នាក់​បាន​ចាក់​វ៉ាក់សាំង​ការ​ពារ​​​កូវីដ​-១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ពលករខ្មែរប្រមាណ៥២ ០០០​នាក់​ដែល​កំពុង​ធ្វើការនៅ​ប្រទេស​ថៃ​បាន​​ចាក់​វ៉ាក់​សាំង​​ប្រ​ឆាំងនឹងជំងឺកូវីដ-១៩រួចហើយ​ ខណៈពលករខ្មែរ​មួយចំនួន​បាននាំគ្នាត្រលប់មកកម្ពុជាវិញ ដោយសារ​បារម្ភពីសុវត្ថិភាព បន្ទាប់ពីថៃកំពុង​ឆ្លងរាលដាល​វីរុសប្រភេទ ​”ដែលតា” ខ្លាំង។

តុលាការ​កាត់ទោស​អតីត​មន្ត្រី​ក្រសួង​យុត្តិធម៌​ម្នាក់​ជាប់​ពន្ធនាគារ​២ឆ្នាំ​កន្លះ​ ករណី​កាន់​កាប់​ដី​រដ្ឋ​​​​នៅ​មណ្ឌលគិរី​

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បានសម្រេច​ផ្ដន្ទាទោសអតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ម្នាក់ឱ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះ ពាក់ព័ន្ធនឹងការកាន់កាប់​ដីរបស់រដ្ឋ​ទំហំប្រមាណ​១ ០០០ហិ​កតា​ ស្ថិតនៅ​ភូមិ​អន្ត្រេះ ឃុំ​អរ​បួន​លើ នៅ​ស្រុក​កោះញែក ខេត្តមណ្ឌលគិរី។

ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរខេត្តកណ្តាល ប៉ះទង្គិចជាមួយនឹងប្រជាពលរដ្ឋរងគ្រោះដីធ្លីក្រោមគម្រោងរបស់ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (OCIC) ខណៈប្រជាពលរដ្ឋប្រមាណជាច្រើននាក់បានព្យាយាមបិទផ្លូវចេញចូលទៅទីតាំងដីមានទំនាស់ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាជម្លោះដីធ្លី។ (ហ៊ី ឆាយ)

តុលាការ​​ខេត្ត​កណ្ដាល​​ចោទ​ពលរដ្ឋ​៩​នាក់​លើ​​៣​បទ​ល្មើស​ក្នុង​រឿង​វិវាទ​ដីធ្លី​​ជាមួយ​ក្រុម​ហ៊ុន​ OCIC

សាលាដំបូងខេត្តកណ្ដាល បានសម្រេចចោទប្រកាន់៣បទល្មើសទៅលើពលរដ្ឋ៩នាក់ដែលមានជម្លោះដីធ្លីនៅតំបន់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មីរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ​និងសម្រេចឃុំខ្លួនពួកគេនៅពន្ធនាគារខេត្តទៀតផង។ 

សមត្ថកិច្ច​បញ្ជូន​ពលរដ្ឋ​៩នាក់​​មាន​ជម្លោះ​ដីធ្លី​​នៅខេត្ត​កណ្តាលទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ

ពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC នៅខេត្តកណ្ដាល អះអាងថា មានអ្នកភូមិ ៩នាក់ ក្នុងចំណោម ៣០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ បន្ទាប់ពីចាប់ខ្លួនពួកគាត់កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ អំឡុងពេល​ផ្ទុះការតវ៉ា ក្រោយអាជ្ញាធរបានបិទផ្លូវប្រជាពលរដ្ឋមិនឱ្យចូលទៅមើលដីស្រែរបស់ខ្លួន។

សាលារាជធានីភ្នំពេញ​

ពលរដ្ឋរង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍ​ផ្លូវ​ដែក​ស្នើ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ពន្លឿន​ការ​ដោះស្រាយ​

ពលរដ្ឋប្រមាណ ៣០ គ្រួសារ​ដែល​​រងផល​​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍ​ផ្លូវ​ដែក​នៅ​សង្កាត់​បឹងកក់២ និង​សង្កាត់​ទឹកល្អក់១​ ខណ្ឌ​​ទួលគោក ​ស្នើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​ពន្លឿន​កា​រដោះស្រាយ​ដោយ​​បារម្ភខ្លា​ច​​អាជ្ញាធរ​ចុះរុះរើផ្ទះ ដោយ​មិន​មាន​​ដំណោះ​ស្រាយ។

អ្នកសារព័ត៌មាន៩នាក់ត្រូវ​កង​រាជអាវុធ​ហត្ថខេត្តស្ទឹងត្រែង​ចាប់ឃាត់​ខ្លួន ក្រោយ​ពីម្ចាស់​រថយន្ត​ដឹក​ឈើ​ប្តឹង​បក​វិញពីបទ«​កំហែងយក ឬជំរិតទារប្រាក់» ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។ (រូបភាពផ្សព្វផ្សាយដោយហ្វេសប៊ុកផេក សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា)

តុលាការខេត្តស្ទឹងត្រែងសម្រេច​ឃុំខ្លួន​អ្នក​កាសែត​៩​នាក់​​ពី​បទ​​«កំហែង​យក»​

តុលាការខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួន អ្នកកាសែត ៩ នាក់ ដាក់ពន្ធនាគារជា បណ្ដោះ​អាសន្ន​នៅ​ល្ងាច​ម្សិលមិញ​នេះ ក្រោមការចោទ ប្រកាន់ពី​បទ «កំហែងយក»​ និង​ «ជ្រៀត​ជ្រែក​ដោយ​​ខុស​​ច្បាប់​នូវ​​មុខ​​ងារ​សាធារណៈ»។

ក្រុមគ្រូពេទ្យរៀបចំសពបុរសម្នាក់អាយុ៦០ឆ្នាំដែលមានជំងឺប្រចាំកាយផង រស់នៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១ ក្រោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​ជាង​៦០០​នាក់ និង​​ស្លាប់​៩​នាក់​ថែម​ទៀត

កម្ពុជា​​​រក​​ឃើញ​​អ្នក​ឆ្លង​​ជំងឺកូវីដ-១៩​ថ្មី ជាង​​៦០០​​នាក់​​បន្ថែម​​ទៀត ខណៈ​អ្នក​ជំងឺ ៩​នាក់​ទៀតបាន​​ស្លាប់​។

រដ្ឋា​ភិបាល​កាត់​ដី​៣​ទីតាំង​​ឱ្យ​ពលរដ្ឋ​និង​​បញ្ជា​ការដ្ឋាន​អង្គរក្ស​​​នៃ​​ក្រសួង​​ការពារ​ជាតិ​

រដ្ឋាភិបាលសម្រេចកាត់ដី៣​កន្លែង ស្ថិតនៅខេត្តចំនួន​៣​ផ្សេងគ្នាប្រគល់​ទៅ​ឱ្យ​ប្រជាពលរដ្ឋ២២​គ្រួសារ និងបញ្ជាការដ្ឋានអង្គរក្សអគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់។