អាមេរិក​ផ្តាច់​ជំនួយ​គម្រោង​ព្រៃ​ឡង់​បៃតង​ ក្រោយ​អាជ្ញាធរ​បំបិទ​សំឡេង​អ្នក​ការពារ​និង​​ព្រៃឈើ​​នៅ​​​រង​​ការ​​​​កាប់​​​​បំផ្លាញ​

​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្តាច់ជំនួយពីរដ្ឋាភិបាលកម្ពុជា​លើគម្រោង«ព្រៃឡង់បៃតង» ឆ្លើយតបនឹងវិធានការរបស់រដ្ឋាភិបាលដែល​បិទខ្ទប់សំឡេងនិងសកម្មភាព​សកម្មជនការពារព្រៃឈើមិនឱ្យចូលល្បាតបទល្មើស​នៅតំបន់ព្រៃឡង់ ហើយព្រៃឈើក្នុងតំបន់ការពារមួយនេះនៅបន្តរងការកាប់បំផ្លាញ។

អ្នក​ស្រឡាញ់​បរិស្ថាន​អំពាវនាវ​ឱ្យ​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​រមណីយ​ដ្ឋាន​និង​តំបន់​ទេសចរណ៍​

ក្រុមអ្នកស្រឡាញ់បរិស្ថាន អំពាវនាវ​ដល់​ពលរដ្ឋដែលទៅរមណីយដ្ឋានទេសចរណ៍និងតំបន់​ធម្មជាតិ​​នានា ជួយ​រក្សាអនាម័យនិងបរិស្ថានស្អាត ដោយចៀសវាងការបោះចោល​សំរាម​ពាស​វាល​ពាសកា​លដែលបង្កឱ្យ​មានភាពអាប់អួនិងប៉ះពាល់ដល់បរិស្ថាន។

ទូត​អាមេរិក​ពិភាក្សា​ជាមួយ​ក្រសួង​បរិស្ថាន​ជុំវិញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃឡង់

​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បង្ហាញការ​​ព្រួយបារម្ភ​ជុំវិញការកាប់បំផ្លាញព្រៃឈើនៅ​ដែនជម្រកសត្វព្រៃឡង់ ខណៈសកម្មជនបរិស្ថាន និងបណ្តាញព្រៃឡង់ ត្រូវបានហាមឃាត់មិនឱ្យចូលល្បាតតំបន់ការពារមួយនេះ។

អាជីវករ​មួយ​ចំនួន​រីករាយ​​លាយ​ឡំ​ក្តី​​បារម្ភ ​ខណៈ​ផ្សារ​រដ្ឋ​បើក​ដំណើរ​ការ​ឡើង​​វិញ

អាជីវករលក់ដូរនៅផ្សារមួយចំនួនបង្ហាញក្តីរីករាយលាយ​ឡំនឹង​ក្តី​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ក្រោយពី​រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យ​បើក​ដំណើរ​ការ​គ្រប់​អាជីវកម្ម-ការ​លក់ដូរ​ជាប្រក្រតីឡើងវិញក្នុង​​ផ្សាររដ្ឋទាំងអស់។

រដ្ឋា​ភិបាល​បន្ត​​ការ​តាំង​ចិត្ត​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​ ក្រោយ​ប្រើ​​វិធានជាង​៤​ខែ​​មិន​អាច​ផ្តាច់​រ​លក​ចម្លង​បាន​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការតាំងចិត្តថ្មីទៀតក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍​២០​កុម្ភៈ ក្រោយវិធានការជាង​៤ខែមកនេះមិនទាន់អាចកាត់ផ្តាច់រលកចម្លងជំងឺជា​សកលនេះ​បាននៅឡើយ។

រូបសំណាកអ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ នៅក្រុងភ្នំពេញ។

រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ រក្សា​រូប​សំណាក​លោក​ព្រឹទ្ធា​ចារ្យ ក្រម​ង៉ុយ ​នៅ​ទីតាំង​ចាស់​ដដែល​

មន្រ្តីជាន់ខ្ពស់រដ្ឋបាល​រាជធានីភ្នំពេញ ឱ្យដឹងថា រូបសំណាកអ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ ង៉ុយ ​​ត្រូវ​​បាន​អ្នកបច្ចេកទេសរុះរើចេញ ដើម្បីជួសជុលនិងកែលម្អឡើងវិញ ដោយពុំបានរំកិលចេញទៅ​ណា​ទេ ខណៈសាធារណជន​មួយចំនួនដាក់​​ការ​​ព្រួយ​​បារម្ភទៅលើការវិនិយោគរបស់អ្នកស្រី ជឹង សុភាព ហៅ យាយភូ ថាអាចនឹងធ្វើឱ្យប៉ះពាល់​ដល់​រូបសំ​ណាកដ៏​ចំណាស់មួយនេះ។

បុគ្គលិកសុខាភិបាលយកសំណាកពលរដ្ឋដើម្បីតេស្តកូវីដ-១៩ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

អ្នក​ជំងឺ​៦​នាក់​បន្ថែម​ទៀត​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​ ខណៈ​អ្នក​ឆ្លង​ថ្មី​មាន​ជិត​៩០០​នាក់​

អ្នកជំងឺ៦នាក់បន្ថែមទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែល​ធ្វើឱ្យចំនួនអ្នកស្លាប់សរុប​កើនឡើងដល់ជាង២៤០នាក់ ស្របពេលអ្នកឆ្លងថ្មីមានជិត៩០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៣៣ ០០០នាក់។

អាជ្ញាធរ​ផ្អាក​សកម្ម​ភាព​ការងារ​ មុខរបរ​ និង​មិន​ឱ្យ​ជុំ​គ្នា​លើស​ពី​១៥​នាក់​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩

រដ្ឋបាល​រាជធានីភ្នំពេញ ប្រកាសផ្អាកសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ និងការជួបជុំមនុស្សមិនឱ្យលើសពី១៥នាក់ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ។

បទល្មើស​កាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ លើប្រភេទឈើងាយរងគ្រោះដែលមានទំហំធំៗនិងមានមុខកាត់ចាប់ពី៣៣​សង់ទីម៉ែត្រ ដល់១៥៨សង់ទីម៉ែត្រ ត្រូវបានសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ រកឃើញចន្លោះពីថ្ងៃទី២២ ដល់ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០២១។

ជនជាតិ​​ភាគ​តិច​ខ្លាច​​បាត់​បង់​ព្រៃ​ព្រះ​រការ​ ក្រោយ​រក​ឃើញ​បទ​ល្មើស​ជិត​១០០​​​ករណី​បន្ថែម​​ទៀត​

ជនជាតិដើមភាគតិចនៅ​ខេត្តព្រះវិហារ បារម្ភពីការបាត់បង់ដែនជម្រកសត្វព្រៃព្រះរការ ​ក្រោយ​ពីពួកគេរកឃើញបទល្មើសព្រៃឈើជិត១០០ករណី​ថ្មីបន្ថែមទៀតនៅក្នុងដែនជម្រកសត្វព្រៃមួយនេះ​។

អាជ្ញាធរ​ខេត្ត​បាត់​ដំបង​​ព្រមាន​ចាត់​វិធាន​ការ​ច្បាប់​ក្រុមហ៊ុន​​មួយ​ បើ​ធ្វើ​ឱ្យ​កាក​សំណល់​កខ្វក់​ហូរ​ចូល​ស្ទឹង​សង្កែ​ទៀត​

អាជ្ញាធរខេត្តបាត់ដំបង ព្រមានចាត់វិធានការក្រុមហ៊ុនឯកជ​នមួយដែលបង្ហូរកាកសំណល់ទឹកស្អុយពីទីតាំងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ចូលក្នុងស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹក សុខភាពពលរដ្ឋ និងបរិស្ថាន។