សកម្ម​ជន​បរិស្ថាន​ថា​ បទ​ល្មើស​ព្រៃ​ឈើ​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​នេះ​​មិន​មាន​ការ​ថយ​ចុះ

សកម្មជនបរិស្ថាន អះអាងថា បទល្មើសព្រៃឈើក្នុងរយៈពេល៦​ខែដើមឆ្នាំ២០២១ នៅតំបន់ព្រៃឡង់ និងតំបន់ផ្សេងទៀត មិនមានការថយចុះឡើយ ខណៈក្រសួងបរិស្ថានអះអាងថា បទល្មើសព្រៃឈើកើតមានខ្លះមែន ប៉ុន្តែជាទ្រង់ទ្រាយតូចតែប៉ុណ្ណោះ។ ​

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

រដ្ឋា​ភិបាល​ឱ្យ​មន្ត្រី​ទប់​ស្កាត់​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ

ក្រសួងមហាផ្ទៃ ក្រើន​រំឭកមន្ត្រីឱ្យសិក្សាឡើងវិញនូវភាពខ្វះចន្លោះនៃបទប្បញ្ញត្តិនានាដែលមានស្រាប់ ដើ​ម្បី​ចូ​លរួមទប់ស្កាត់បទល្មើសកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញឱ្យមានប្រសិទ្ធភាព។

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅ។

ក្រសួង​អប់រំ​បង្កើត​ការ​ប្រកួត​សរសេរ​គម្រោង​ «បំណងប្រាថ្នា»​ ជា​លើក​ដំបូង​តាម​ប្រព័ន្ធ​ឌីជីថល​ ខណៈ​សាលា​បន្ត​បិទ​ទ្វារ ​

​ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើស​​សិស្សឆ្នើមទូទាំងប្រទេស តាមរយៈការដាក់ពាក្យចូលរួមពីចម្ងាយឬ​ឌីជីថល ក្នុងការសរសេរគម្រោងមួយដែលមានឈ្មោះថា «បំណងប្រាថ្នា» សម្រាប់សិស្សា​នុសិស្សទាំងអស់​ដែលកំពុងសិក្សាពីថ្នាក់ទី៧ ដល់ទី១២ ទាំងគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន។

ថ្ងៃអាទិត្យ ទី៣០​ ឧសភា​ ឆ្នាំ២០២១ ក្រមការងារមន្ទីរកសិកម្ម​ បានចុះពិនិត្យ​ភូមិសាស្ត្រ រួមមាន ភូមិស្រករ​ ភូមិព្រះម្លូរ​ ស្ថិតក្នុងឃុំ​បឹងខ្នារ​ ស្រុកបាកាន​ ដែលជួបប្រទះភាពរាំងស្ងួត​ និងបានចុះពិនិត្យសកម្មភាព​តាមទ្វារទឹក​​ ដើម្បីបើកទឹកបង្ហូរឱ្យដល់ឃុំបឹងខ្នារ និងឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។ (ហ្វេសប៊ុក៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់)

ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​បាកាន​ប្រឈម​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​

ពលរដ្ឋមួយចំនួននៅឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ កំពុងប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់​សម្រាប់ការរស់នៅ​ប្រចាំថ្ងៃ និងស្រោចស្រពដំណាំ ដោយពួកគាត់​ថា បណ្ដាល​ពីកង្វះទឹក​ពីប្រព័ន្ធប្រឡាយទឹកផ្នែកខាងលើ ​គ្មាន​ភ្លៀងធ្លាក់ជាច្រើនខែ និងអណ្ដូងបូមទឹកអត់ចេញ ជាដើម។

កូនសត្វផ្សោតទន្លេមេគង្គថ្មីមួយក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWFបានកត់ត្រាទុកកាលពីថ្ងៃទី២៨ ខែមិថុនា ខណៈវាកំពុងហែលជាមួយសត្វផ្សោតធំមួយហ្វូងដែលមានចំនួន៩ក្បាលផ្សេងទៀត នៅក្នុងទីជម្រកធម្មជាតិនៃអន្លង់សត្វផ្សោតកាំពី ខេត្តក្រចេះ។ (ហ្វេសប៊ុក៖ WWF-Cambodia)

កម្ពុជា​ទទួល​បាន​វត្តមាន​កូន​ផ្សោត​ថ្មី​ទី​ប្រាំ​ ខណៈ​អង្គការ​អភិរក្ស​ថា​អត្រា​ស្លាប់​នៅ​តែ​ជា​ក្តី​បារម្ភ​ខ្លាំង

ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់ការអភិរក្សធនធានធម្មជាតិ (WWF) បានបង្ហាញអំពីវត្តមានកូនផ្សោតថ្មីមួយក្បាលដែលទើបតែមានអាយុប្រមាណមួយសប្តាហ៍ប៉ុណ្ណោះ។

លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្វាគមន៍ទទួលជួបពិភាក្សាការងារជាមួយលោក ប្យ៊ន ហេម៉ាក ឯកអគ្គរាជទូតស៊ុយអែត ក្នុងឱកាសលោកនឹងត្រូវបញ្ចប់អាណត្តិការទូតនៅកម្ពុជា ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ស ខេង)

ស្ថានទូត​ស៊ុយអែត​បន្ត​ប្តេជ្ញា​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​បើ​ទោះ​បី​ដក​ទូត​ចេញ​ពី​កម្ពុជា​

ឯកអគ្គរាជទូតនៃប្រទេសស៊ុយអែតប្រចាំនៅកម្ពុជាដែលត្រូវចប់អាណតិ្ត បានបញ្ជាក់ជាថ្មីទៀតថា ប្រទេសស៊ុយអែត នៅតែបន្តជួយដល់ប្រជាពលរដ្ឋខ្មែរក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ រួមទាំងវិស័យមួយចំនួនទៀត។

កែម ឡី

សមាគម​មូល​និធិ​បណ្ឌិត​ កែម ឡី ​អះអាង​ថា​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត​នៅ​មិន​ទាន់​មាន​​ឡើយ​

អនុប្រធានសមាគមមូលនិធិ កែម ឡី ឱ្យដឹងថា យុត្តិធម៌សម្រាប់អ្នកវិភាគពីបញ្ហាសង្គមនិងនយោបាយដែលមានប្រជាប្រិយភាពនេះ គឺមិន​​ទាន់មាន​​ពន្លឺនៅឡើយទេ ខណៈ​​ក្រុម​គ្រួសារកំពុងរៀបចំផ្លាស់ប្តូររូបថតថ្មីនៅខាងមុខផ្ទះនៅស្រុកកំណើតនៃខេត្តតាកែវ ដើម្បី​​ប្រារព្ធ​​ខួប​​៥ឆ្នាំនៃឃាតកម្ម​​កាលពីជិត៥ឆ្នាំមុន។

ទស្សនៈ​ពលរដ្ឋ​មួយ​ចំនួន​ជុំវិញ​ការ​ចាប់​ខ្លួន​យុវជន​ការពារ​បរិស្ថាន​

កាលពីពេលថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនយុវជនការពារបរិស្ថានចំនួន៣នាក់ជា​បណ្តោះអាសន្ននៅពន្ធនាគារ និងចោទប្រកាន់ពួកគេ រួមទាំងស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) ពីបទ «រួមគំនិតក្បត់ប្រឆាំងនឹងរដ្ឋ» និង «ប្រមាថ​​អង្គព្រះមហាក្សត្រ»។

អាជ្ញាធរ​បញ្ជូន​មនុស្ស​៦​នាក់​ទៅ​តុលាការ​​ពាក់ព័ន្ធ​ការនាំ​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ​

សមត្ថកិច្ច​​​ខេត្តបន្ទាយមានជ័យ បញ្ជូន​មេខ្យល់ចំនួន៦នាក់ទៅតុលាការ និងពលករ៦នាក់ផ្សេង​ទៀតបញ្ជូនទៅធ្វើចត្តាឡីស័ក ខណ:ដែលពួកគេបម្រុងឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។

រដ្ឋា​ភិបាលបន្ត​ផ្អាក​ដំណើរ​ការ​គ្រឹះ​ស្ថាន​សិក្សា​​រដ្ឋ​និង​ឯកជន​ ខណៈ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩​នៅ​បន្ត​មាន

ក្រសួងអប់រំ យុវជន និងកីឡា ​បន្តផ្អាក​គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន​នៅ​ទូទាំងប្រទេស​បន្តទៀត ដោយពុំទាន់កំណត់​ពេលបើកដំណើរការឡើងវិញនៅឡើយ ខណៈព្រឹត្តិការណ៍ ​«សហ​គមន៍​​២០កុម្ភៈ» នៅបន្តមានអ្នកឆ្លងជំងឺកូវីដ-១៩​ជាច្រើនរយនាក់ក្នុងមួយថ្ងៃៗ។