រុស្ស៊ី​ជួយ​កម្ពុជាបង្កើត​មជ្ឈមណ្ឌល​វិទ្យា​សាស្ត្រ​ថាម​ពល​នុយ​ក្លេអ៊ែរ

រាជ​បណ្ឌិតសភា​កម្ពុជា បាន​ប្រកាស​ថា កម្ពុជា និង​រុស្ស៊ី បាន​សហ​ការ​គ្នា​បង្កើត​មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរ​លើក​ដំបូង​ ដែល​នឹងឈាន​ទៅ​ដល់​ការ​សាង​សង់​រោង​ចក្រ​អគ្គី​សនីដើរ​ដោយ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​នៅ​ពេល​ខាង​មុខ។

ចិនបោះទុន​វិនិយោគ​ជាង៥០០លានដុល្លារលើ​ដី​អតីត​កំពង់ផែ​ក្រុង​ភ្នំពេញ

ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ បាន​អនុម័តលើ​គម្រោង​អភិវឌ្ឍន៍​របស់ក្រុម​ហ៊ុន​ចិនលើ​ដី​កំពង់​ផែ​ស្វយ័តដែល​មាន​តម្លៃ​ជាង ​៥០០លាន​ដុល្លារអាមេរិក បន្ទាប់​ពី​កំពង់​ផែក្រុង​​ប្រកាស​ជួល​ដី​ដល់ក្រុម​ហ៊ុន​នេះ​កាល​ពី​ខែ​មុន​។

នាយក​រដ្ឋ​មន្ត្រីថាលុយ​ខ្មែ​រនៅ​តែ​ប្រសើរ​ដោយ​មិន​បារម្ភពី​ស្ថាន​ភាព​ដូច​វេណេហ្សូអេឡា

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន ថា​ប្រទេស​កម្ពុជា​នៅ​តែ​រក្សា​កម្រិត​អតិផរណា​បាន​ល្អដោយ​មិន​បារម្ភពី​ស្ថានភាព​ដូច​វេ​ណេ​ហ្សូ​អេឡា ខណៈ​​ស្ថាន​ការ​ណ៍​នយោបាយ​ជាមួយ​លោក​សេរីហាក់​មិន​ទាន់​ល្អ​ប្រសើរ​។

ស្រូវប្រាំងដែលក្រៀមស្វិតដោយសារគ្មានទឹករបស់ពលរដ្ឋសៀមរាប(រូបថត៖ បូ សាវី)

គ្រោះ​ធម្មជាតិ​បំផ្លាញ​ដំណាំ​ពល​រដ្ឋ​អស់​ជាង​៣​ម៉ឺន​ហិកតា​ទូ​ទាំងប្រទេស​

គ្រោះ​ទឹកជំនន់ និង​រាំង​ស្ងួត​ ​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ដំណាំ​ប្រជា​ពល​រដ្ឋ​ជាង​១៤​ម៉ឺន​ហិកតា និង​បំផ្លាញ​ឲ្យ​ខូ​ចខាត​ទាំង​ស្រុង​ជាង​​៣ម៉ឺន​ហិចតា។

អ្នក​ជំនួញ​នៅ​អាស៊ានមានជំនឿ​​លើ​វិស័យ​អចលនទ្រព្យកម្ពុជា ​

អ្នក​ជំនាញ​វិស័យអចលនទ្រព្យ​អាស៊ាន​មាន​ជំនឿលើការ​រីក​ចម្រើននៃ​អចលនទ្រព្យ​នៅ​កម្ពុជា បើ​ទោះ​បី​បញ្ហា​នយោបាយ​រវាង​កម្ពុជា និង​អន្តរជាតិ​ធ្វើ​ឲ្យ​ពួកគេ​បារម្ភ​បន្តិច​ក៏​ដោយ​។

ក្រសួង​គ្រោងចំណាយ​ថវិកាជាង​៧៥លានដុល្លារ សម្រាប់​កែ​លម្អ​ផ្លូវ​ជាតិ​លេខ​៤៨

ក្រសួង​សាធារណការ​គ្រោងចំណាយ​ថវិការ​ជាង​៧៥លានដុល្លារសម្រាប់​ការ​កែ​ល្អលម្អ​ផ្លូវ​លេខ​៤៨ក្នុង​ខេត្ត​កោះ​កុង សំដៅ​រក្សា​គុណភាព​យូរ​អង្វែង​ដល់អ្នក​ប្រើ​ប្រាស់​។

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ហាម​មន្ត្រីពន្លត់​អគ្គីភ័យ​ដាក់​លក្ខខណ្ឌ​ដល់​ជន​រងគ្រោះ

ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ​ប្រកាស​ហាម​មន្ត្រី​ពន្លត់អគ្គីភ័យ​ទាំង​អស់​ដាក់​លក្ខខណ្ឌដល់​ជន​រងគ្រោះ ដោយបញ្ជាមន្ត្រីទាំង​នោះ​​ត្រូវ​ធ្វើ​ការ​តាម​វិជ្ជាជីវៈឲ្យ​បាន​ត្រឹម​ត្រូវ ខណៈ​មន្ត្រី​ដែល​មាន​ស្នា​ដៃ​ល្អ​ក្រសួង​នឹង​ពិចារណា​លើក​ទឹក​ចិត្ត​ជូន។

សង្គ្រាម​ពាណិជ្ជកម្មរវាង​​អាមេរិកនិង​ចិន ផ្តល់ផល​ប្រយោជន៍​ដល់​កម្ពុជា

កម្ពុជាកំពុង​ទទួល​​ប្រយោជន៍​​ពី​​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក និង​ចិន ខណៈ​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ចំនួន​ងាកមក​​បញ្ជារ​ទិញ​ពី​ក​ម្ពុជា។

LDP ប្រកាស​មិន​ចូល​រួម​ជំនួប​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី ខណៈ​បក្ស​មួយ​ចំនួន​ទៀត​កំពុង​ពិចារណា

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​បញ្ជាក់​ថា​ខ្លួន​នឹង​មិន​ចូល​រួម​វេទិកា​ពិគ្រោះ​យោបល់​ជា​មួយនាយក​រដ្ឋ​មន្ត្រី​នោះ​ទេ ខណៈ​បក្ស​មួយ​ចំនួន​ទៀតថា​ខ្លួនកំពុង​ពិចារណា។

ប្រាក់ សុខុន

រដ្ឋាភិបាល​​បញ្ជូន​ឯក​សារចុង​ក្រោយ​ឆ្លើយ​តប​ទៅ​ EU ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះពន្ធ​​ផ្ដល់​មក​កម្ពុជា

រដ្ឋាភិបាល​បាន​បញ្ជូន​​ឯក​សារ​ចុង​ក្រោយ​​ឆ្លើយ​តប​ទៅនឹង​​សហគមន៍​អឺរ៉ុប​​ហើយ ពាក់​ព័ន្ធ​​នឹង​ការ​អនុវត្ត​នានារបស់​កម្ពុជា ​​នៅ​ក្រោម​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​​ «អ្វី​គ្រប់​យ៉ាង លើក​លែង​តែ​អាវុធ» ហៅ​កាត់​ថា EBA ដែល​ត្រូវ​បាន​ផ្ដល់​មក​ឲ្យ​ប្រទេស​មួយ​នេះ។