ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៥ករណីថ្មីទៀត

ក្រសួងសុខាភិបាលប្រកាសឱ្យដឹងពីការរកឃើញនូវករណីកូវីដ១៩ចំនួន៥នាក់ថ្មីទៀត ដែលនាំ​ឱ្យករណីអ្នកឆ្លងជំងឺនេះសរុបនៅកម្ពុជាកើនដល់២៣៩នាក់។

ក្រសួង​រក​ឃើញ​កង​ទ័ព​មួក​ខៀវ​កម្ពុជា​៤​នាក់​ដែល​ទើប​មក​ពី​ម៉ាលី​មាន​កូវី​ដ១៩​

ក្រសួងសុខាភិបាលនៅថ្ងៃនេះបានប្រកាសពីការរកឃើញករណីកូវីដ១៩ ចំនួន៤ករណីថ្មីទៀត លើកងទ័ពមួកខៀវកម្ពុជាដែលទើបត្រលប់មកពីប្រទេសម៉ាលី។

អ្នក​ជា​​សះ​ស្បើយ​​ពី​​ជំងឺ​កូវីដ​​១៩​​នៅ​​កម្ពុជា​​កើន​ដល់​​១០៥​​នាក់​​

ក្រសួងសុខាភិបាល​កម្ពុជា ប្រកាសថា ​ខ្លួន​បាន​ព្យាបាល​អ្នកជំងឺកូវីដ១៩ ចំនួន​២នាក់បន្ថែម​ទៀតជាសះស្បើយ ដែលនាំឱ្យ​ចំនួនអ្នក​ជាពីជំងឺនេះសរុបកើនដល់ ១០៥នាក់។

​កងកម្លាំង​រាជរដ្ឋាភិបាល​កម្ពុជា យាម​ការពារ​នៅតំបន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩​។ ​(រូបភាព៖ ជន ចាន់រ៉ែន)

រដ្ឋា​ភិបាល​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​​ដើម្បី​ទប់​ស្កាត់​កូវីដ​១៩​

រដ្ឋាភិបាល បាន​សម្រេច​ដាក់​កំហិតធ្វើដំណើរក្នុងប្រទេសដែល​អនុវត្តចាប់ពីម៉ោង២៤:០០ ថ្ងៃទី៩ ខែមេសា ដល់ម៉ោង២៤:០០ ថ្ងៃទី១៦ ខែមេសា។​

លោក​នាយក​រដ្ឋ​មន្រ្តី​​ថា​ មន្ត្រី​​ជិត​១៦០០​នាក់​​បរិច្ចាគ​ប្រាក់​ខែ​ដើម្បី​​ប្រឆាំង​កូវីដ​១៩​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា គិតត្រឹម​ល្ងាចថ្ងៃម្សិលមិញ ​មន្រ្តីកម្ពុជា ១៥៨៦នាក់បាន​កាត់​ប្រាក់​ខែរបស់​ពួកគាត់​ដើម្បីចូលរួម​ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។

រដ្ឋា​ភិបាល​សម្រេច​​ផ្អាក​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាសសម្រេចផ្អាក​ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ ដោយតម្រូវឱ្យ​មន្រ្តីរាជការ និង​បុគ្គលិកឯកជន​ធ្វើការតាម​ធម្មតា​ ដើម្បី​ទប់​ស្កាត់ការរីករាលដាលនៃកូវីដ១៩។​

ក្រសួងសុខាភិបាលកម្ពុជា

ករណី​កូវីដ​-​១៩​នៅ​កម្ពុជា​កើន​ដល់​១០៣ ខណៈ​ក្រសួង​រក​ឃើញ​១​ករណី​ថ្មី​នៅ​ប៉ោយ​ប៉ែត​

ចំនួន​អ្នកមាន​វីរុសកូវីដ-១៩នៅទូទាំងប្រទេសកម្ពុជាកើនដល់១០៣នាក់ ក្រោយពីក្រសួងប្រកាសពីការរក​ឃើញ​ករណី​ថ្មី១ទៀតលើ​ស្រ្តីម្នាក់​នៅប៉ោយប៉ែត។​

កិច្ចពិភាក្សា ស្ដីពី "សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ"

អ្នក​នាំ​ពាក្យ​ថា​ឥណ្ឌូ​នេស៊ី​២​នាក់​មាន​កូវីដ​-​១៩​មក​​កម្ពុជា ព្រោះ​លឺ​ថា​ព្យាបាល​​មិន​យក​ប្រាក់​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានបញ្ជាក់ថា ​ជនជាតិ​ឥណ្ឌូនេស៊ី​២នាក់ដែល​មានកូវីដ-១៩ បានធ្វើដំណើរពីប្រទេសថៃ​ ដោយសារលឺថា ប្រទេសកម្ពុជាព្យាបាល​ដោយមិនគិតថ្លៃ។

ក្រសួង​រក​ឃើញ​មនុស្ស​៣៤០​នាក់​ប៉ះ​ពាល់​ប្រយោល​ជា​មួយ​ក្រុម​ទេសចរ​បារាំង​មាន​​កូវីដ​-​១៩​

ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ​មន្រ្តី​របស់ខ្លួនបាន​រកឃើញ​មនុស្សចំនួន៣៤០នាក់បានប៉ះពាល់ដោយ​ប្រយោល​ជាមួយក្រុមទេសចរបារាំងដែល​មានកូវីដ-១៩។

កម្ពុជា​រក​ឃើញ​អ្នក​មាន​​កូវីដ​-​១៩​ ចំនួន​២​ករណី​ទៀត​

ករណីអ្នកមាន​កូវីដ-១៩នៅកម្ពុជា កើនដល់​ចំនួន៩៨ បន្ទាប់ពី​ក្រសួងសុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាសពីការរក​ឃើញ​អ្នកផ្ទុក​វីរុសនេះចំនួន ២នាក់ថ្មីទៀតនៅយប់នេះ។