ចំនួនអ្នក​មានកូវីដ-១៩នៅកម្ពុជា​កើនដល់​៩៦ករណី

ក្រសួងសុខាភិបាល​ បាន​ប្រកាសថាចំនួន​អ្នកផ្ទុកកូវីដ-១៩​ ដែល​រកឃើញក្នុងប្រទេសកម្ពុជា​គិតត្រឹម​យប់នេះមាន​៩៦ករណី។

លោក ហ៊ុន សែន បញ្ជាក់​ថា​កម្ពុជា​ព្យាបាល​​ជន​​បរទេស​​​ដែល​​មាន​កូវីដ​-​១៩​មិន​យក​ប្រាក់​

លោក ហ៊ុន សែន​ បាន​បញ្ជាក់នៅព្រឹកនេះថា កម្ពុជារ៉ាប់រងក្នុងការព្យាបាល​ជន​បរទេស​ដែលមាន​ផ្ទុក​កូវីដ-១៩​ត្រូវបានរកឃើញលើទឹក​ដី​កម្ពុជា ដែល​ផ្ទុយពីវៀតណាម​ដែល​តម្រូវឱ្យអ្នកជំងឺនេះត្រូវ​ចេញប្រាក់​ដោយខ្លួន​ឯង។

ករណី​កូវីដ​-​១៩​នៅ​កម្ពុជា​កើន​ដល់​ចំនួន​​៩៣​

កម្ពុជាបាន​រកឃើញ​ជនជាតិបារាំង២នាក់ទៀតនៅខេត្តព្រះសីហនុមានផ្ទុកកូវីដ-១៩ ដែលនាំឱ្យអ្នកមាន​វីរុសនេះនៅកម្ពុជាកើនដល់​៩៣ករណី។

ក្រសួងសុខាភិបាលកម្ពុជា

ក្រសួង​សុខា​ភិបាល​ថា​បាន​ព្យាបាល​​ជន​ជាតិ​ខ្មែរ​​មាន​​កូវីដ​-​១៩​ជា​សះ​ស្បើយ​បាន​៤​ករណី​

ក្រសួងសុខាភិបាល​នៅថ្ងៃនេះ បាន​អះអាងថា ខ្លួនបានព្យាបាល​ជនជាតិខ្មែរ​ដែល​មាន​វីរុសកូវីដ-១៩​ បានជា​សះ​ស្បើយ​ចំនួន​៤ករណីហើយ។

កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​កូវីដ-១៩​ចំនួន​៤​ករណី​ថ្មី​ទៀត​

ករណីអ្នកផ្ទុកកូវីដ-១៩ នៅកម្ពុជា បានកើនដល់៩១ ក្រោយពីក្រសួងសុខាភិបាលបាន​ប្រកាសរកឃើញ​ករណីថ្មីចំនួន​៤ទៀត លើជនជាតិអង់គ្លេស និងអាមេរិកដែល​ជាភ្ញៀវទេសចរនៅលើនាវា Viking Cruise Journey។

ករណីកូវីដ-១៩នៅកម្ពុជាកើនដល់៨៦

នាយក​ដ្ឋាន​ប្រយុទ្ធប្រឆាំងជំងឺឆ្លងបានសរសេរក្នុងទំព័រហ្វេសប៊ុក​របស់​ខ្លួន​ថា រហូតម៉ោង​ ១០ព្រឹក ថ្ងៃទី​ ២៣ មីនា​ ២០២០​ ក្រសួងរកឃេីញអ្នកជំងឺ​ COVID-19 សរុបទាំងអស់ចំនួន​៨៦ករណី​​។ ប្រភពដដែល​ឱ្យដឹងថា​២ករណីថ្មីនោះត្រូវបាន​រកឃើញ​នៅខេត្តកំពង់ចាម១ករណី និងខេត្តកោះកុង១ករណី។

ក្រសួងសុខាភិបាលកម្ពុជា

ចំនួនអ្នកឆ្លងកូវីដ-១៩នៅកម្ពុជាកើនដល់​៨៤ករណី​

ក្រសួងសុខាភិបាល​ នៅថ្ងៃនេះបាន​ប្រកាស​ពីការរកឃើញអ្នកឆ្លងករណី​កូវីដ-១៩ ចំនួន ទៀត ដែលនាំ​ឱ្យអ្នកឆ្លង​វីរុសនេះនៅកម្ពុជាកើនដល់។

ក្រសួងសុខាភិបាល​ថា​មិនបាន​លាក់​បាំងករណី​មន្រ្តី​ជាន់ខ្ពស់​ម្នាក់​ផ្ទុក​កូវីដ-១៩នោះទេ

ក្រសួងសុខាភិបាល​បាន​អះអាងថាស្ថាប័នខ្លួន​គ្មាន​ហេតុផលណាមួយដែលត្រូវលាក់​ព័ត៌មាន​ជុំវិញ​ករណី​​មន្រ្តី​ជាន់ខ្ពស់កម្ពុជា​​ម្នាក់​ផ្ទុក​កូវីដ-១៩នោះទេ។​