អាជ្ញាធរមូលដ្ឋានដាក់របាំងហាមឃាត់ការធ្វើដំណើរទៅតំបន់ទេសចរណ៍មួយកន្លែងនៅក្នុងខេត្តពោធិ៍សាត់ ក្រោយការដាក់បម្រាមដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់)

ក្រសួង​ទេសចរណ៍​​ណែនាំ​ឱ្យ​​បិទ​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ទូទាំង​ប្រទេស​ចំនួន​១៤​ថ្ងៃ

ក្រសួងទេសចរណ៍ ណែនាំដល់មន្ទីរទេសចរណ៍ទាំងអស់​​សហការជាមួយ​​អាជ្ញាធរ បិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូរ​ឫស្សី​ ស្នើ​អាជ្ញាធរ​ជួយ​អន្តរា​គមន៍​ទៅ​ម្ចាស់​តូប​បញ្ចុះ​ថ្លៃ​ឈ្នួល​

អាជីវករមួយចំនួន​លក់ដូរនៅផ្សារអូរឫស្សី រាជធានីភ្នំពេញ ស្នើ​អាជ្ញាធរជាប់ពាក់ព័ន្ធជួយអន្តរា​គមន៍ទៅម្ចាស់​តូប​ឱ្យ​បញ្ចុះតម្លៃ​ជួល​តូប​របស់​ពួកគេក្នុង​អំឡុង​ពេល​បិទ​ផ្សារ​បណ្ដោះ​អាសន្ន ក្រោយ​ពេលរកឃើញអាជីវករនិងសន្តិសុខផ្សារជិត៤០នាក់ ឆ្លងជំងឺកូវីដ-១៩។

ម​នុស្ស​​៥​នាក់​​របួស​ និង​តូប​លក់​ដូរ​ជាង​១០០​​នៅ​បន្ទាយ​មាន​ជ័យ​ខូច​ខាត​​ព្រោះ​ខ្យល់​​កន្ត្រាក់​

​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ពលរដ្ឋចំនួន៥នាក់បានរងរបួស តូបលក់ដូរជាង១០០តូបនៅផ្សារចំនួន២ និងផ្ទះពលរដ្ឋជិត២០ខ្នង នៅភូមិ​សាមគ្គីមានជ័យ​ សង្កាត់ប៉ោយប៉ែត បានរង​ការខូចខាតដោយសារបាតុភូតធម្មជាតិ​ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់។

ស្រ្តី​ខ្មែរ​៧​នាក់​ដែល​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​ត្រូវ​បាន​ជួយ​សង្រ្គោះ​នៅ​វៀតណាម

ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម បា​នជួយអន្តរាគមន៍ជួយសង្រ្គោះនិងបញ្ជូននារីខ្មែរចំនួន៧នាក់ដែលរងគ្រោះដោយអំពើជួញដូរមនុស្ស ឱ្យវិលត្រលប់មកមាតុប្រទេសវិញ។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

អ្នក​សារ​ព័ត៌មាន​​២​នាក់​ត្រូវ​គេ​វាយ​​​ពេល​ចុះ​យក​ព័ត៌មាន​នៅ​វង់​ល្បែង​មួយ​កន្លែង​

អ្នកសារព័ត៌មាន២រូបនៅខេត្តសៀមរាប ត្រូវបានមនុស្សជិត១០នាក់វាយតប់ពេលដែលពួកគេចុះយកព័ត៌មាននៅទីតាំងមួយកន្លែងដែលពលរដ្ឋអះអាងថា ជាទីតាំង​​លេងល្បែងស៊ីសង។

ពលរដ្ឋ​វិនិយោគ​នៅ​ក្រុមហ៊ុន​ GoldFX​ ទាមទារ​ផ្តល់​ដំណោះ​ស្រាយ​លើ​បញ្ហា​បាត់​លុយ​

ប្រជាពលរដ្ឋដែលវិនិយោគលុយជាមួយក្រុមហ៊ុន GoldFX Investment តាមប្រព័ន្ធជួញដូរហិរញ្ញវត្ថុ Forex បានចេញមុ​ខ​​តវ៉ាទាមទារឱ្យក្រុមហ៊ុនទទួលខុសត្រូវផ្តល់ដំ​ណោះ​​ស្រាយសំណងសមរម្យមួយចំពោះបញ្ហាបាត់លុ​យពីគណនីរ​បស់ពួកគេ។

និស្សិត​មួយ​ចំនួន​ស្នើ​រដ្ឋា​ភិបាល​អន្តរា​គមន៍​ឱ្យ​សាលា​បញ្ចុះ​ថ្លៃ​អំឡុង​វិបត្តិ​កូវីដ-១៩

និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួនស្នើឱ្យរដ្ឋាភិបាល​ជួយអន្តរាគមន៍ឱ្យសាលាបញ្ចុះថ្លៃសិក្សាអំឡុងវិបត្តិកូវីដ-១៩ ព្រោះការ​បង់ថ្លៃពេញដដែល ខណៈការសិក្សារបស់ពួកគេត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញទាំងស្រុង។

បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​​ជេរ​ប្រមាថ​ថ្នាក់​ដឹក​នាំ​​តាម​បណ្ដាញ​សង្គម​​ Tik Tok

អាជ្ញាធររាជធានីភ្នំពេញ បានឃាត់ខ្លួន​បុរសម្នាក់ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​វីដេអូជេរប្រមាថ​ថ្នាក់ដឹកនាំរដ្ឋាភិបាលតាមបណ្ដាញសង្គម Tik Tok ។

ពលរដ្ឋជាច្រើនមកទទួលការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

រដ្ឋា​ភិបាល​កំណត់​រាជ​ធានី-ខេត្ត​ចំនួន​​៥​ ជា​ភូមិ​សាស្ត្រ​ដែល​ត្រូវ​ពាក់​ម៉ាស់​និង​រក្សា​គម្លាត

រដ្ឋាភិបាលបានសម្រេចដាក់ភូមិសាស្ត្ររាជធានី-ខេត្តចំនួន៥ ជាភូមិសាស្ត្រដែលតម្រូវឱ្យ​មានការពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាត​សុវត្ថិភាព ចាប់ពីថ្ងៃនេះតទៅ ខណៈរាជធានី-ខេត្តទាំងនោះជាភូមិសាស្ត្រដែលមានការឆ្លងរាលដាល​ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​បន្ត​រឹត​បន្ដឹង​វិធាន​សុខា​ភិបាល​ ខណៈ​ពលករ​ខ្មែរ​នៅ​ថៃ​ត្រូវ​រក​ឃើញ​មាន​កូវីដ-១៩​

អាជ្ញាធរខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ បន្ត​រឹតបន្តឹង​ការ​អនុវត្ត​វិធានសុខាភិបាល ខណៈនៅប្រទេសថៃ​មានការផ្ទុះសារឡើងវិញនៃការឆ្លងរាលដាល​ជំងឺកូវីដ-១៩ លើពលករខ្មែរនិងពលករបរទេស។